កីឡា - ទេសចរណ៍ ទេសចរណ៍

24/09/2026 - 19:33

នា​រី​ទី​ក្រុង​កឹង​ធើ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្តើម​ពី​ទេស​ចរណ៍​បៃ​តង​ 

ពង្រីក​ស្មារតី​ម្ចាស់​ការ​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ នា​រី​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​សកម្ម​ចូល​រួម​ក្នុង​ទម្រង់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ទេស​ចរណ៍​សហ​គម​ន៍ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ពា​រប​រិស្ថាន​ ហើយ​សម​ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព​ និង​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ភូមិ​ស្រុក​។

នា​រី​ឃុំ​កូវ​ឡាវ​យុង​និង​ឃុំ​អាង​ថា​ញ់ ចូល​រួម​កម្ម​វិធី​អភិវឌ្ឍ​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ទេស​ចរណ៍​សហ​គម​ន៍។

រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ និង​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​អាង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ បាន​រួម​គ្នា​ចូល​រួម​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ “បង្កើន​ល្បឿន​រួម​ជា​មួយ​អា​ជីវ​កម្ម​ សហ​ករណ៍​ និង​មូល​ដ្ឋាន​អា​ជីវ​កម្ម​ទេស​ចរណ៍​ដែល​នា​រី​ធ្វើ​ម្ចាស់​ ដើម្បី​គាំ​ទ្រ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ទេស​ចរណ៍​សហ​គម​ន៍”។ កម្ម​វិធី​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ BOLDA ស្តី​ពី​បង្កើន​សមត្ថ​ភាព​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​នៅ​សុក​ត្រាំង​ ដំ​ណាក់​កាល​ ២០២៣ - ២០២៧ អា​ស្រ័យ​ដោយ​អង្គ​ការ​សម្ព័ន្ធ​ន័រវែសប្រ​ចាំ​វៀត​ណាម​ធ្វើ​ហិរញ្ញ​ប្បទាន​។ នេះ​គឺ​ជា​ឱ​កាស​ជាក់​ស្តែង​មួយ​ជួយ​ដល់​មូល​ដ្ឋាន​ផលិត​ គ្រួ​សា​រអា​ជីវ​កម្ម​ដែល​នា​រី​ធ្វើ​ម្ចាស់​ កៀក​ជិត​នឹង​វិធី​សាស្ត្រ​គ្រប់​គ្រង​ទំនើប​ ជា​ជំ​ហាន​ផ្លាស់​ប្តូរ​ពី​វិធី​សាស្ត្រ​ផលិត​កសិ​កម្ម​សុទ្ធ​សាធ​ ទៅ​ជា​អា​ជីវ​កម្ម​សេ​វា​កម្ម​ទេស​ចរណ៍​ជំ​នាញ​ ឆ្លើយ​តប​ទៅ​នឹង​បទ​ដ្ឋាន​តឹង​រ៉ឹង​ពី​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​។

កម្ម​វិធី​បាន​កត់​សម្គាល់​គ្រួ​សា​រអា​ជីវ​កម្ម​ចំ​នួន​ ១៦ ដែល​ចូល​រួម​បង្ហាញ​គំ​និត​ រួម​មាន​ ៩ គ្រួ​សារ​ ចំ​ណុះ​ឃុំ​កូវ​ឡា​យុង​ និង​ ៧ គ្រួ​សារ​មក​ពី​ឃុំ​អាង​ថា​ញ់។ ក្រោម​ការ​ណែ​នាំ​ ពិ​គ្រោះ​ផ្ទាល់​ពី​អ្នក​ជំ​នាញ​ សមាជិកា​នា​រី​បាន​បង្ហើយ​គម្រោង​បច្ចេក​ទេស​ធា​នា​តម្រូវ​ការ​ខាង​ជំ​នាញ​ ផ្ញើ​ទៅ​អ្នក​ធ្វើ​ហិរញ្ញ​ប្បទាន​ និង​គណៈ​គ្រប់​គ្រង​គម្រោង​។ ចំ​ណុច​លេច​ធ្លោ​នៃ​ទម្រង់​ទាំង​នេះ​ គឺ​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ដាស់​ភ្ញោកសក្តា​នុភាព​ក្នុង​ស្រុក​ គួប​ផ្សំ​នឹង​ការ​រួម​បញ្ចូល​ទេ​សភាព​ព្រៃ​កោង​កាង​ការ​ពារ​ច្រាំង​ដី​ដុះ​ឆ្នេរ​សមុទ្រ​ ជា​មួយ​ភូមិ​របរ​ចង​ច្រាស​ប្រ​ពៃ​ណី​ និង​ម្ហូប​អា​ហារ​ប្រ​ជា​ប្រិយ​ណាម​បូ​ ជា​ជំ​ហាន​បង្កើត​បាន​នូវ​ផលិត​ផល​ទេស​ចរណ៍​ប្លែក​ៗ ដិត​ដាម​ដោយ​ស្លាក​ស្នាម​នៃ​តំ​បន់​ចម្ការ​ព្រែក​ទន្លេ​។

ពិ​សេស​ ការ​អភិវឌ្ឍ​ទេស​ចរណ៍​អេកូឡូ​ស៊ី​នៅ​ភូមិ​ភាគ​ មិន​ត្រឹម​តែ​បញ្ឈប់​លើ​ការ​ទាញ​យក​ផល​ទេ​សភាព​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ភារ​កិច្ច​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ អ្នក​ស្រី​ ឡឹម​ថាញ​ហ្វា​ ប្រ​ធាន​ក្លឹប​របាំ​ខ្មែរ​ សមាជិកា​សមា​គម​នា​រី​ភូមិ​វ៉​ថា​ញ់វ៉ាំង​ ចែក​រំលែក​ដោយ​រីក​រាយ​៖ “តាម​រយៈ​កម្ម​វិធី​ យើង​ខ្ញុំ​យល់​ឃើញ​ថា​ ការ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គម​ន៍ផ្សារ​ភ្ជាប់​ជា​មួយ​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ​ គឺ​ជា​ទិស​ដៅ​សម​ស្រប​។ ក្លឹប​របាំ​ខ្មែរ​នឹង​សកម្ម​ចូល​រួម​បម្រើ​ភ្ញៀវ​ទេស​ចរ​ តាម​រយៈ​នោះ​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ព្រម​ទាំង​បង្ក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​សមាជិកា​”។

បណ្តា​ទម្រង់​ទេស​ចរណ៍​ដែល​នា​រី​ធ្វើ​ម្ចាស់​ រួម​ចំ​ណែក​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​បង្កើន​ប្រាក់​ចំ​ណូល​ហើយ​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ 

ទន្ទឹម​នឹង​ការ​កំ​ណត់​ជា​រូប​រាង​ផលិត​ផល​ កម្ម​វិធី​ក៏​ផ្តោត​លើ​ការ​បំប៉ន​គ្រប់​ជ្រុង​ជ្រោយ​ដល់​បង​ប្អូន​នា​រី​នូវ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​អំ​ពី​គ្រប់​គ្រង​អា​ជីវ​កម្ម​ បំ​ណិន​រៀប​ចំ​ផែន​ការ​ហិរញ្ញ​វត្ថុ​ គ្រប់​គ្រង​ចរន្ត​សាច់​ប្រាក់​ អនុ​វត្ត​ក្រម​បទ​ដ្ឋាន​ទេស​ចរណ៍​បៃ​តង​។ ផ្តើម​ពី​នោះ​ ជួយ​នា​រី​ជន​បទ​មាន​ភាព​ជឿ​ជាក់​ដោះ​ស្រាយ​ឧប​សគ្គ​អំ​ពី​សមត្ថ​ភាព​គ្រប់​គ្រង​ ជា​ជំ​ហាន​នាំ​យក​មូល​ដ្ឋាន​អា​ជីវ​កម្ម​ចូល​ទៅ​ក្នុង​សកម្ម​ភាព​រៀប​រយ​ និង​មាន​សមត្ថ​ភាព​ទប់​ទល់​បាន​ល្អ​ចំ​ពោះ​ការ​ប្រែ​ប្រួល​នៃ​ទី​ផ្សារ​ ក៏​ដូច​ជា​គ្រោះ​ធម្ម​ជាតិ​ រាំង​ស្ងួត​ជ្រាប​ប្រៃ​។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ធី​ទើយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ រួម​ដំ​ណើរ​ជា​មួយ​សមាជិកា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ តាម​រយៈ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ សមា​គម​បន្ត​បង្ក​លក្ខ​ណៈដើម្បី​នា​រី​ទទួល​បាន​ចំ​ណេះ​ដឹង​ លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ ក្លា​ហាន​ចូល​រួម​ក្នុង​ទម្រង់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ទេស​ចរណ៍​ សហ​គម​ន៍សម​ស្រប​ទៅ​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​ភូមិ​ភាគ​។ សមា​គម​នឹង​បន្ត​ជំ​រុញ​ការ​ងារ​ឃោស​នា​ ចលនា​សមា​ជិក​ឱ្យ​សកម្ម​ចូល​រួម​ក្នុង​ទម្រង់​ផ្តើម​អា​ជីព​បៃ​តង​;  ព្រម​ទាំង​បង្កើន​ការត​ភ្ជាប់​ជា​មួយ​អង្គ​ការ​ អា​ជីវ​កម្ម​នា​នា​ ដើម្បី​កៀរ​គរ​ប្រ​ភព​ធន​ធាន​គាំ​ទ្រ​ផ្នែក​បច្ចេក​ទេស​ ទុន​ និង​ផ្សព្វ​ផ្សាយ​ផលិត​ផល​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវ​ភាព​ដល់​សមាជិកា​នា​រី​ ដែល​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ​រួម​របស់​ភូមិ​ភាគ​។

ផ្តើម​ពី​សក្តា​នុភាព​ដែល​មាន​ស្រាប់​អំ​ពី​ធម្ម​ជាតិ​ វប្ប​ធម៌​ និង​ជីវ​ភាព​សហ​គម​ន៍ នា​រី​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ជា​ជំ​ហាន​បង្កើត​បាន​នូវ​ផលិត​ផល​ទេស​ចរណ៍​ដែល​មាន​សញ្ញា​សម្គាល់​ដោយ​ឡែក​។ ភាព​ម្ចាស់​ការ​ ច្នៃ​ប្រ​តិដ្ឋ​របស់​សមាជិកា​ ព្រម​ទាំង​ការ​រួម​ដំ​ណើរ​របស់​សមា​គម​គ្រប់​ថ្នាក់​ និង​កម្ម​វិធី​គាំ​ទ្រ​ បង្ក​ជា​កម្លាំង​ចលករ​បន្ថែម​ ដើម្បី​ទម្រង់​ទេស​ចរណ៍​បៃ​តង​រីក​ចម្រើន​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ផង​ រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​ សម​ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ និង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ដោយ​ចីរ​ភាព​ផង​៕

 ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ