ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/09/2026 - 22:30

រៀន​សូ​ត្រ​ពី​អ៊ំ​នូវ​ការ​ងារ​ជាក់​ស្តែង​ដើម្បី​ប្រ​ជា​ជន​ 

រៀន​សូ​ត្រ​ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ មិន​ត្រឹម​តែ​បាន​មក​ពី​ការ​យល់​ដឹង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​ទៅ​ជា​ពិត​ប្រាកដ​ តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​ ឆ្ពោះ​ទៅ​រក​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ទៀត​ផង​។ ជា​មួយ​ស្មារតី​នោះ​ សាខា​បក្ស​ភូមិ​បឹង​កក់​ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​តួ​នា​ទី​ស្នូល​នយោ​បាយ​នៅ​មូល​ដ្ឋាន​ លើក​កម្ពស់​ទំនួល​ខុស​ត្រូវ​ជា​គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ ដាស់​កម្លាំង​ប្រ​ជា​ជន​ដើម្បី​គិត​គូរ​សុខុមាល​ភាព​សង្គម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​។ តាម​រយៈ​នោះ​ បង្ក​វិវត្ត​ជា​វិជ្ជមាន​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​ និង​រួម​ចំ​ណែក​កសាង​សាខា​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​។

ភូមិ​បឹង​កក់​បាន​រៀប​ចំ​ រួម​បញ្ចូល​ពី​ភូមិ​បឹង​កក់​ និង​ភូមិ​ពពុះ​ទឹក​ ដោយ​មាន​ ១.៤១៤ គ្រួ​សារ​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៩០,៥៧%។ សាខា​បក្ស​ភូមិ​មាន​បក្ខ​ជន​ចំ​នួន​ ៥០ នាក់​ ក្នុង​នោះ​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ ៣៧ នាក់​; គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​រួម​មាន​សម​មិត្ត​ ៦ នាក់​ សម​មិត្ត​ជន​ជាតិ​ខ្មែរ​មាន​ ៥ នាក់​។ នេះ​ជា​កម្លាំង​ស្នូល​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ផ្ទាល់​ឱ្យ​អនុ​វត្ត​គោ​លន​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​ភារ​កិច្ច​ផ្សេង​ៗអភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ យោង​តាម​លោក​ ត្រឹង​មិញ​ហ៊ុង លេខា​សាខា​បក្ស​ភូមិ​បឹង​កក់​ សាខា​បក្ស​បាន​កំ​ណត់​ច្បាស់​ ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​អ៊ំ​ ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ការងា​រក​សាង​បក្ស​ អប់​រំ​នយោ​បាយ​ សតិ​អា​រម្មណ៍​ និង​លត់​ដំ​សីល​ធម៌​ របៀប​រស់​នៅ​ដល់​កម្មា​ភិបាល​ បក្ខ​ជន​។ តាម​រយៈ​នោះ​ កម្មា​ភិបាល​ បក្ខ​ជន​ម្នាក់​ៗលើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ សកម្ម​ចូល​រួម​ក្នុង​ចលនា​ និង​ភារ​កិច្ច​នៅ​ភូមិ​ភាគ​។ ពិ​សេស​ បក្ខ​ជន​ម្នាក់​ៗមិន​ត្រឹម​តែ​សម្រេច​ភារ​កិច្ច​ប្រ​គល់​ជូន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​ជិត​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ ស្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ និង​ឈាន​មុខ​ក្នុង​កិច្ច​ការ​លំ​បាក​ កិច្ច​ការ​រួម​របស់​សហ​គម​ន៍ទៀត​ផង​។

ស្ពាន​ប្រ​វែង​៥២ម៉ែ​ត្រ​ ទទឹង​៣,៥ម៉ែ​ត្រ​ ថវិកា​សរុប​ ៧៥០លាន​ដុង​ ដែល​សាខា​បក្ស​ភូមិ​បឹង​កក់​ចលនា​ ទើប​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​។

ផ្តើម​ពី​ការ​យល់​ដឹង​នោះ​ ស្មារតី​ជា​គំ​រូ​បាន​បង្ហាញ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​។ បក្ខ​ជន​ លី​ឌឿង គឺ​ជា​គំ​រូ​មួយ​។ ផ្តើម​ពី​គ្រួ​សារ​ក្រី​ក្រ​មួយ​រូប​ បង​ម្ចាស់​ការ​កៀក​ជិត​ ប្រ​ភព​ទុន​អនុ​គ្រោះ​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ទិញ​បន្លែ​នាំ​ឡើង​មក​ផ្សា​រសុក​ត្រាំង​ឱ្យ​ប្រ​ពន្ធ​លក់​។ រក​បាន​ប្រាក់​ចំ​ណូល​ បង​សន្សំ​ ជួល​ និង​ទិញ​បាន​ដី​ផលិត​បន្ថែម​។ ជា​មួយ​ឆន្ទៈ​ឈាន​ឡើង​ ពល​កម្ម​ឧស្សា​ហ៍ព្យា​យាម​ និង​អនុ​វត្ត​ប្រិត​សំ​ចៃ​ មក​ទល់​ពេល​នេះ​ គ្រួ​សា​របង​សាង​សង់​បាន​ផ្ទះ​រឹង​មាំ​ មាន​ដី​ស្រែ​១០ កុង​ផលិត​ស្រូវ​។ មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ បង​លី​ឌឿង ក៏​បាន​ខិត​ខំ​ចលនា​ តភ្ជាប់​សប្បុរស​ជន​នា​នា​ ជួយ​ឧបត្ថម្ភ​អ្នក​ក្រ​ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​លើ​ភូមិ​ឋាន​ទៀត​ផង​។ បង​លី​ឌឿង ចែក​រំលែក​៖  “យើង​ជា​បក្ខ​ជន​ ហើយ​ក៏​ជា​មនុ​ជា​អ្នក​ដែល​ចេញ​ពី​កង​ទ័ព​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ជា​គំ​រូ​ និង​ឈាន​មុខ​គេ​។ នៅ​ពេល​សេដ្ឋ​កិច្ច​គ្រួ​សា​រលំ​នឹង​ យើង​មា​នល​ក្ខណៈ​ជួយ​មា​មីង​។ ខ្ញុំ​ក៏​បាន​ចលនា​សប្បុរស​ជន​នា​នា​ ជួយ​អ្នក​ដែល​មាន​ជីវ​ភា​ពលំ​បាក​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​”។

ផ្តើម​ពី​ការ​ឈាន​មុខ​ គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ សាខា​បក្ស​ភូមិ​បឹង​កក់​ជា​ជំ​ហាន​បង្ក​បាន​ការ​យល់​ស្រប​ និង​ពង្រីក​កម្លាំង​សាមគ្គី​ក្នុង​ប្រ​ជា​ជន​។ សាខា​បក្ស​បាន​ចលនា​ប្រ​ជា​ជន​ និង​សប្បុរស​ជន​រួម​វិភាគ​ទាន​បាន​ជាង​ ១,៨ ពាន់​លាន​ដុង​ កសាង​ស្ពាន​គមនាគមន៍​ជន​បទ​បាន​ ៣ខ្សែ​ ដង​ផ្លូវ​១ខ្សែ​ប្រ​វែង​២០០ម៉ែ​ត្រ​ បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​  និង​ដំ​ឡើង​អំ​ពូល​ពន្លឺ​ព្រះ​អាទិត្យ​។ ប្រ​ជា​ជន​ថែម​ទាំង​ខ្នះ​ខ្នែង​ដាំ​ផ្កា​ កាប់​ឆ្ការ​ អនា​ម័យផ្លូវ​ជន​បទ​ រួម​ចំ​ណែក​កសាង​ទិដ្ឋភាព​ភូមិ​ស្រុក​ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​។ ពូ​ត្រេ​វសួន​ ប្រ​ជា​ជន​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖ “មា​មីង​រីក​រាយ​ជា​ខ្លាំង​នៅ​ពេល​ស្ពាន​បា​នក​សាង​ថ្មី​ ទូ​លាយ​ មាន​បង្កាន់​ដៃ​ រថ​យន្ត​អាច​នឹង​បើក​មក​ដល់​កន្លែង​។ ការ​ធ្វើ​ដំ​ណើរ​ ដោះ​ដូរ​ពាណិជ្ជ​កម្ម​ងាយ​ស្រួល​ មាន​សុវត្ថិ​ភាព​ជាង​។ អា​ស្រ័យ​ការ​សាមគ្គី​រវាង​បក្ខ​ជន​ និង​ប្រ​ជា​ជន​រួម​ម្លាំង​កាយ​ កម្លាំង​ទ្រព្យ​ កសាង​ស្ពាន​ ដំ​ឡើង​អំ​ពូល​ភ្លើង​ ដាំ​ផ្កា​ រក្សា​អនា​ម័យបរិស្ថាន​ ម្ល៉ោះ​ហើយ​ផ្លូវ​ថ្នល់​កាន់​តែ​ស្អាត​បាត​”។

បង្គោល​អំ​ពូល​ពន្លឺ​ព្រះ​អាទិត្យ​បាន​ដាក់​នៅ​ភូមិ​បឹង​កក់​ គឺ​ជា​លទ្ធ​ផល​ពី​ការ​លើក​កម្ពស់​ស្មារតី​សាមគ្គី​ក្នុង​សាខា​បក្ស​។

ទន្ទឹម​នឹង​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ សាខា​បក្ស​ភូមិ​បឹង​កក់​កំ​ណត់​ច្បស់ថា​ ការ​គិត​គូរ​សុខុមាល​ភាព​សង្គម​ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​គឺ​ជា​ភារ​កិច្ច​រៀង​រហូត​។ ចាប់​ពី​ឆ្នាំ​ ២០២៥ មក​ទល់​ពេល​នេះ​ ភូមិ​ភាគ​បាន​ចលនា​គាំ​ទ្រ​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​ ៧ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សា​រលំ​បាក​អំ​ពី​លំ​នៅ​ឋាន​; ជូន​អំ​ណោយ​ អា​ហា​រូប​ករណ៍​ ២០០ ចំ​ណែក​ កង់​ដល់​សិស្សា​នុសិស្ស​ និង​អ្នក​មាន​ជីវ​ភា​ពលំ​បាក​ ជា​មួយ​ថវិកា​សរុប​ជាង​ ១០០ លាន​ដុង​។ គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​បាន​គាំ​ទ្រ​កៀក​ជិត​ប្រ​ភព​ទុន​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ បង​ លី​តា​រា​ ប្រ​ជា​ជន​ភូមិ​បឹង​កក់​ ចែក​រំលែក​៖ “អា​ស្រ័យ​ភូមិ​បាន​ធ្វើ​សំណុំ​ឯក​សារ​ គាំ​ទ្រ​កម្ចី​ប្រាក់​ចំ​នួន​ ៥០ លាន​ដុង​ ខ្ញុំ​មា​នល​ក្ខណៈ​កែ​ប្រែ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​បម្រើ​ជូន​មា​មីង​។ មាន​ការ​ងារ​ធ្វើ​បន្ថែម​ មាន​ចំ​ណូល​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​កាន់​តែ​លំ​នឹង​”។

ដើម្បី​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព​ កម្មា​ភិបាល​ បក្ខ​ជន​ថែម​ទាំង​ចលនា​ប្រ​ជា​ជន​កែ​ប្រែ​ចម្ការ​ចម្រុះ​ ប្តូរ​មុខ​ដំ​ណាំ​បាន​សម​ស្រប​ អភិវឌ្ឍ​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​។ បច្ចុប្បន្ន​ភូមិ​បាន​រក្សា​ក្រុម​មុខ​របរ​សេ​វា​កម្ម​ និង​ក្រុម​មុខ​របរ​ចិញ្ចឹម​គោ​បន្ធាត់​ ក្រុម​នីមួយៗ​មាន​សមា​ជិក​ ១០ នាក់​។ ទន្ទឹម​នឹង​នោះ​ សហ​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​កៀក​ជិត​ប្រ​ភព​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​វិនិយោគ​ផលិត​ អា​ជីវ​កម្ម​ គិត​គូរ​រៀន​សូ​ត្រ​របស់​កូន​ចៅ​។ អា​ស្រ័យ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ជា​បណ្តើ​រៗ មក​ទល់​ពេល​នេះ​ភូមិ​បឹង​កក់​មាន​មា​មីង​ក្រី​ក្រ​ត្រឹម​តែ​ ១៦ គ្រួ​សារ​ប៉ុណ្ណោះ​។

លទ្ធ​ផល​ខាង​លើ​បាន​បង្ហាញ​ថា​ ពេល​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ទំនួល​ខុស​ត្រូវ​របស់​អង្គ​ការ​បក្ស​ នឹង​តួ​នា​ទី​ជា​គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ និង​ផល​ប្រ​យោជន៍​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​ មាន​កម្លាំង​រីក​សាយ​ភាយ​។ នេះ​ក៏​ជា​វិធី​សាស្ត្រ​ដែល​សាខា​បក្ស​ភូមិ​បឹង​កក់​បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​ ភារ​កិច្ច​កសាង​បក្ស​នៅ​មូល​ដ្ឋាន​ តាម​រយៈ​លទ្ធ​ផល​ដែល​អាច​មើល​ឃើញ​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​។ លោក​ ង្វៀង​វ៉ាំង​អ៊ុក អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង វាយ​តម្លៃ​៖ “សាខា​បក្ស​ភូមិ​បឹង​កក់​បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ តាម​រយៈ​ការ​ងារ​ពិត​ប្រាកដ​ ជាក់​ស្តែង​។ ពិ​សេស​ឆ្នាំ​ ២០២៥ សាខា​បក្ស​បាន​ពង្រីក​ល្អ​ស្មារតី​សាមគ្គី​ តួ​នា​ទី​ជា​គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ រួម​ចំ​ណែក​កសាង​សាខា​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​; រួម​ជា​មួយ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជនក​សាង​ឃុំ​មី​ហឿងឱ្យ​កាន់​តែ​ស៊ី​វិល័យ​ សម្បូរ​សប្បាយ​”៕

យ្វី​អាញ​ - លី​សៀ​

 

ចែករំលែកអត្ថបទ