ឃុំមីហឿង ទីក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅជិត៥៧% រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋអំពីការងារជនជាតិ គណៈកម្មាធិការបក្សឃុំមីហឿង ទីក្រុងកឹងធើ បានកំណត់ច្បាស់ការកសាងបក្សនិងប្រព័ន្ធនយោបាយជាភារកិច្ចដ៏សំខាន់ ក្នុងនោះ ផ្តោតលើបង្កប្រភព បណ្តុះបណ្តាល បំប៉ននិងអភិវិឌ្ឍកងជួរកម្មាភិបាល បក្ខជនជនជាតិខ្មែរ។ នេះមិនត្រឹមជាភារកិច្ចចំពោះមុខប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយដ៏សំខាន់ សំដៅកសាងកងជួរស្នងបន្ត ពង្រឹងអង្គការមូលដ្ឋានបក្សនិងផែនមហាសាមគ្គីទូទាំងជនជាតិ។ដើម្បីស្វែងយល់ពីការងារពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ អ្នកយកព័ត៌មានកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានដោះដូរយោបល់ជាមួយសមមិត្ត ង្វៀងវ៉ាំងអ៊ុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំមីហឿង។
អ្នកយកព័ត៌មាន៖ ជម្រាបសមមិត្ត! ការពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរនៅឃុំមីហឿង មានអត្ថន័យយ៉ាងដូចម្តេចចំពោះការលើកកម្ពស់តួនាទីដឹកនាំរបស់អង្គការបក្សនៅភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ?
សមមិត្ត ង្វៀងវ៉ាំងអ៊ុក៖ បច្ចុប្បន្ន បក្ខភាគឃុំមីហឿងមាន ៣៧ សាខា, បក្ខភាគ និងមាន ៣២ សាខាបក្សនិង៥បក្ខភាគចំណុះគណៈកម្មាធិការបក្ស ដោយមានបក្ខជន ១.២០៧ នាក់ ក្នុងនោះ មានបក្ខជនជនជាតិខ្មែរ ៤៨៥ នាក់។ ពិសេស ចាប់តាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ន ឃុំមីហឿងបញ្ចូលបក្ខជនថ្មីបាន ២៩ នាក់ ក្នុងនោះ មានបក្ខជនជនជាតិខ្មែរ ១០ នាក់។ ការពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ មិនត្រឹមតែបំពេញបន្ថែមកងកម្លាំងដល់អង្គការបក្ស សំខាន់ជាងនេះទៅទៀត គឺរួមចំណែកលើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងតស៊ូប្រយុទ្ធនិងប្រិយភាពរបស់អង្គការបក្សនៅនឹងភូមិឋានប្រជាជនស្នាក់នៅ។

សមមិត្ត ង្វៀងវ៉ាំងអ៊ុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំមិហឿង។
ឃុំមីហឿង មានជនរួមជាតិខ្មែររស់នៅជិត៥៧% ការកសាងកងជួរកម្មាភិបាល បក្ខជនជនជាតិខ្មែរមានអត្ថន័យដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋាន។ បក្ខជនជាជនជាតិខ្មែររស់នៅ ពលកម្ម ផ្សារភ្ជាប់នឹងភូមិស្រុក ដូច្នេះ មានលក្ខណៈស្វែងយល់ពីភាសា ទំនៀមទម្លាប់ ក្តោបក្តាប់ពីមតិគោលបំណងរបស់ប្រជាជន។ ពេលបានដាស់ស្មារតី បំប៉ននិងហាត់ពត់ក្នុងការអនុវត្តជាក់ស្តែង បក្ខជនទាំងនេះបានក្លាយជាស្នូលនយោបាយក្នុងសហគមន៍ ជាស្ពានតភ្ជាប់យ៉ាងជិតដិតរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជន រួមចំណែកជំរុញគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិឱ្យងាយយល់ ជាក់ស្តែងនិងមានប្រសិទ្ធភាពជាង។
រយៈពេលកន្លង កងជួរបក្ខជនខ្មែរលើភូមិឋានតែងពង្រីកស្មារតីគំរូឈានមុខក្នុងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កសាងជីវភាពវប្បធម៌ ការពារបរិស្ថាននិងចូលរួមបណ្តាចលនានៅភូមិភាគ។ ជាក់ស្តែងបង្ហាញឱ្យឃើញ ពេលកម្មាភិបាល បក្ខជននិយាយដើរទន្ទឹមធ្វើ មានការងារធ្វើជាក់ស្តែង បង្កើតបានលទ្ធផលក្នុងគ្រួសារនិងសហគមន៍ ដូច្នេះ ការងារផ្សព្វផ្សាយ ចលនាកាន់តែមានប្រសិទ្ធភាពនិងរីកសាយភាយជាង។
ពិសេសជាងនេះទៅទៀត ឃុំមីហឿងមានជីវភាពវប្បធម៌ខ្មែរដិតដាមដោយអត្តសញ្ញាណ មានវត្តខ្មែរចំនួន៦វត្ត។ ហេតុនេះ ការពង្រីកតួនាទីកងជួរបក្ខជនខ្មែរ គប្បីភ្ជាប់នឹងការពង្រីកតួនាទីអ្នកមានប្រិយភាព គណៈកម្មការវត្ត អ្នកមុខអ្នកការសាសនា ព្រះសង្ឃ និងបុគ្គលគំរូក្នុងសហគមន៍។ នេះជាកងកម្លាំងដ៏សំខាន់ក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនិងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ទន្ទឹមនឹងនោះ ការពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ ក៏រួមចំណែកបង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចសម្រាប់ប្រព័ន្ធនយោបាយនៅមូលដ្ឋាន ធានាលក្ខណៈស្នងបន្ត ជាជំហានលើកកម្ពស់គុណភាពកងជួរកម្មាភិបាលឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
អ្នកយកព័ត៌មាន៖ តាមសមមិត្ត អ្វីជាកត្តាសំខាន់ជួយសាខាបក្សពង្រីកបានទាំងបក្ខជននិងតួនាទីរបស់កងជួរបក្ខជនជនជាតិខ្មែរក្នុងការកសាងភូមិស្រុក?
សមមិត្ត ង្វៀងវ៉ាំងអ៊ុក៖ ដើម្បីមានប្រភពពង្រីកបក្ខជនផ្តើមពីមូលដ្ឋានជាកត្តាសំខាន់ ដំបូងបង្អស់គឺត្រូវអនុវត្តល្អការងារបង្កប្រភព។ សាខាបក្សត្រូវជិតដិតនឹងប្រជាជន យល់ប្រជាជន ផ្តើមពីនោះ ប្រទះឃើញទាន់ពេលនូវមហាជនឆ្នើមជាជនជាតិខ្មែរមានប្រិយភាព មានស្មារតីទទួលខុសត្រូវ ឆន្ទៈឈានឡើង មានលទ្ធភាពប្រមូលផ្តុំមហាជននិងផ្នត់រស់នៅគំរូ ដើម្បីបំប៉ននិងឧទ្ទេសនាមដល់អង្គការបក្សពិនិត្យបញ្ចូលកងជួរបក្ស។
.jpg)
ប្រគល់សេចក្តីសម្រេចដល់កម្មាភិបាលបក្ខជនអំពីការងារនៅមូលដ្ឋាន។
ទន្ទឹមនឹងការពង្រីកបរិមាណ ត្រូវយកចិត្តទុកដាក់ពិសេសដល់គុណភាពបក្ខជន។ បន្ទាប់ពីបានបញ្ចូលកងជួរបក្ស សាខាបក្សត្រូវបន្តយកចិត្តទុកដាក់អប់រំ លត់ដំ ប្រគល់ភារកិច្ចសមស្របដើម្បីបក្ខជនមានបរិស្ថានជាក់ស្តែងខិតខំប្រឹងប្រែង វិវឌ្ឍន៍ខ្លួននិងចូលរួម។ ព្រមជាមួយនោះ ធ្វើការត្រួតពិនិត្យ ឧបត្ថម្ភ វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចជាប្រចាំ ដើម្បីស្ងើចសរសើរបានទាន់ពេលចំពោះបក្ខជនអនុវត្តល្អ ព្រមទាំងឧបត្ថម្ភចំពោះករណីនៅជួបការលំបាកក្នុងដំណាក់ការអនុវត្តភារកិច្ច។ ពង្រីកបក្ខជនត្រូវពិតប្រាកដ មិនរត់តាមបរិមាណដោយមើលស្រាលគុណភាពឡើយ។
កត្តាមួយដ៏សំខាន់ទៀត គឺត្រូវបង្កលក្ខណៈដើម្បីបក្ខជនខ្មែរពង្រីកបានមុខជំនាញនិងប្រិយភាពក្នុងសហគមន៍។ សាខាបក្សអាចចាត់ឱ្យបក្ខជនទទួលបន្ទុកគ្រួសារប្រជាជន ក្រុមគ្រួសារឬវិស័យដែលសមស្រប ប្រគល់ភារកិច្ចជាក់ស្តែងភ្ជាប់នឹងការចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច កសាងជីវភាពវប្បធម៌ ធានាសន្តិសុខសណ្តាប់ធ្នាប់និងអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម។ តាមរយៈការងារជាក់ស្តែង បក្ខជននឹងបន្តលត់ដំ វិវឌ្ឍន៍ខ្លួននិងបញ្ជាក់ពីតួនាទីជាគំរូឈានមុខ។
ទន្ទឹមនឹងនោះ ត្រូវពង្រីកល្អតួនាទីរបស់អ្នកមានប្រិយភាព អ្នកមុខអ្នកការសាសនា ព្រះសង្ឃ គណៈកម្មការវត្ត និងបុគ្គលគំរូក្នុងសហគមន៍ជនរួមជាតិខ្មែរ។ ពេលកងជួរកម្មាភិបាល បក្ខជន សហការជិតស្និទ្ធជាមួយកងកម្លាំងទាំងនេះផ្អែកលើមូលដ្ឋានគោរពប្រពៃណីវប្បធម៌ ជំនឿនិងអនុវត្តត្រឹមត្រូវតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ទើបការផ្សព្វផ្សាយ ចលនានឹងមានភាពងាយស្រួលជាង រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
សំខាន់ជាងទៀត ការងារកសាងបក្សត្រូវផ្សារភ្ជាប់នឹងការគិតគូរជីវភាពប្រជាជន។ ក្តីទំនុកចិត្តរបស់ប្រជាជនបានពង្រឹងមិនត្រឹមតែដោយការផ្សព្វផ្សាយប៉ុណ្ណោះទេ នៅទាំងផ្តើមពីលទ្ធផលជាក់ស្តែងក្នុងជីវភាព។ ពេលផ្លូវគមនាគមន៍ជនបទបានកែលម្អ ការផលិតកាន់តែមានប្រសិទ្ធភាព ជីវភាពវប្បធម៌បានលើកស្ទួយ បណ្តាគោលនយោបាយសុខុមាលភាពអនុវត្តបានទាន់ពេល ចំមុខសញ្ញា ដូច្នេះ ការស្របចិត្តក្នុងប្រជាជនចំពោះគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។
សម្រាប់ឃុំមីហឿង យើងខ្ញុំកំណត់ច្បាស់បន្តការយកចិត្តទុកដាក់ក្នុងការបង្កប្រភព បណ្តុះបណ្តាល បំប៉ន ហាត់ពត់ កងជួរកម្មាភិបាល បក្ខជនជាជនជាតិខ្មែរ ដោយចាត់ទុកជាកងកម្លាំងមួយក្នុងចំណោមកម្លាំងសំខាន់ៗ រួមចំណែកកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានស្អាតស្អំ រឹងមាំ។ តាមរយៈនោះ បក្ខជនម្នាក់ៗក្លាយជាស្នូលនៃភាពសាមគ្គី ឈានមុខក្នុងសហគមន៍យ៉ាងពិតប្រាកដ រួមចំណែកជំរុញគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៅក្នុងជីវភាពនិងកសាងមាតុភូមិមីហឿងកាន់តែរីកចម្រើននិងស្រស់បំព្រង៕
សូមថ្លែងអំណរគុណសមមិត្ត!
យ្វីអាញ-មុនី