ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅប៉ុស្តិ៍ត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានទទួលអ្នកនេសាទចំនួន ៥ រូប ជួបគ្រោះថ្នាក់នៅលើសមុទ្រ បានកប៉ាល់នេសាទមួយគ្រឿងធ្វើសកម្មភាពជិតតំបន់នោះប្រទះឃើញ សង្គ្រោះ និងនាំមកកាន់ឆ្នេរប្រគល់ជូនកម្លាំងសមត្ថកិច្ច។

កម្មាភិបាលពេទ្យយោធា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ពិនិត្យសុខភាពជូនអ្នកនេសាទជួបគ្រោះថ្នាក់នៅលើសមុទ្រ។
មុននោះ ប្រមាណម៉ោង ២០ ថ្ងៃទី ២២ ខែកញ្ញា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ទទួលបានព័ត៌មានពីលោក ង្វៀង វ៉ាំងហាវ ម្ចាស់កប៉ាល់ CM-92044-TS អំពីកប៉ាល់ជួបគ្រោះថ្នាក់នៅលើសមុទ្រនៅក័រដូនណេ 09°07'46"N - 106°27'33"E (ចម្ងាយពីកំពង់ផែនេសាទត្រឹងដេ ប្រមាណ ២៤ គាវុត)។ ពេលកើតហេតុការណ៍ នៅលើកប៉ាល់មានអ្នកនេសាទចំនួន ៥ រូប រួមមាន៖ លោក ត្រឹងភឿកង៉ីម (កើតឆ្នាំ ១៩៩០) ជាប្រធានក្រុមនាវិក; លោក ង្វៀង ហ្វាងថាច់ (កើតឆ្នាំ ១៩៩២); លោក វ៉ូវ វ៉ាំងត្វង (កើតឆ្នាំ ១៩៩៧), លោក លី វ៉ាំងទិន កើតឆ្នាំ ២០០០ និងលោក ង្វៀង ក្វឹកហ៊ីប កើតឆ្នាំ ១៩៨៧ មានស្រុកកំណើតជាមួយគ្នា នៅខេត្តកាម៉ាវ ។
ក្រោយពេលទទួលបានព័ត៌មានភ្លាម ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានរាយការណ៍ជូនគណៈបញ្ជាការប៉ុស្តិ៍ការពារព្រំដែនទីក្រុងជ្រាប ចង្អុលការ និងប្រកាសជូនកប៉ាល់នានាកំពុងធ្វើសកម្មភាពជិតតំបន់នោះ ចាត់តាំងការស្វែងរក សង្គ្រោះ ព្រមទាំងផ្សព្វផ្សាយគ្រប់វិធានការសហការ និងជួយឧបត្ថម្ភដល់អ្នកនេសាទជួបគ្រោះថ្នាក់ទាន់ពេល។
ប្រមាណម៉ោង ២០ និង ៣០ នាទីថ្ងៃដដែល កប៉ាល់នេសាទ CM-08032-TS ដោយលោក ឡេ វ៉ាំងភុក (កើតឆ្នាំ ១៩៧៩ នៅភូមិល្បើសស្បូវ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ធ្វើជាប្រធានក្រុមនាវិក បានផ្តល់ព័ត៌មានថា បានប្រទះឃើញ និងសង្គ្រោះអ្នកនេសាទទាំង ៥ រូប នៅលើកប៉ាល់ CM-92044-TS។ ដល់ប្រមាណម៉ោង ៨ និង ៥០ នាទី ថ្ងៃទី ២៣ ខែកញ្ញា កប៉ាល់នេសាទ CM-08032-TS បានដឹកអ្នកនេសាទទាំង ៥ រូប មកកាន់ប៉ុស្តិ៍ត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ដើម្បីប្រគល់ជូនកម្លាំងសមត្ថកិច្ច។ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានចាត់តាំងកម្មាភិបាលនៅអង្គភាព និងបុគ្គលិកពេទ្យយោធា ចាត់តាំងការទទួល និងពិនិត្យសុខភាពជូនអ្នកនេសាទទាំងនោះ។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ទទួលអ្នកនេសាទចំនួន ៥ រូប ពីកប៉ាល់នេសាទ CM-08032-TS។
តាមការពិនិត្យបញ្ជាក់ដំបូង កប៉ាល់ CM-92044-TS ជួបគ្រោះថ្នាក់ក្នុងដំណើរធ្វើសកម្មភាពនៅលើសមុទ្រ ដោយសារឥទ្ធិពលពីរលកធំ ខ្យល់ខ្លាំង។ សំណាងល្អ អ្នកនេសាទទាំង ៥ រូបនៅលើកប៉ាល់ បានកប៉ាល់នេសាទធ្វើសកម្មភាពជិតតំបន់នោះប្រទះឃើញ សង្គ្រោះទាន់ពេលវេលា។
ក្រោយពេលទទួល ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បន្តតាមដាន ថែទាំសុខភាព និងសហការជាមួយគ្រួសារ ដើម្បីជួយឧបត្ថម្ភជូនអ្នកនេសាទត្រឡប់ទៅកាន់ភូមិភាគវិញ៕
យ្វីអាញ - មេងលី