ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅសាលប្រជុំគណៈកម្មាធិការបក្សឃុំតឹបស៊ើង ខេត្តវិញឡុង សមាគមកសិករឃុំ បានសហការជាមួយមជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្ត ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំ ថែទាំដំណាំដូង បង្ការ និងកំចាត់ដង្កូវក្បាលខ្មៅ ជូនសមាជិកចំនួន ៥០ នាក់។



បណ្តាសមាជិកសមាគមកសិករឃុំតឹបស៊ើង យកចិត្តទុកដាក់ស្តាប់ក្នុងវគ្គហ្វឹកហាត់។
ក្នុងវគ្គហ្វឹកហាត់ សមាជិកទាំងឡាយបានណែនាំពីរបៀបដាំ ថែទាំ ដាក់ជីលើដំណាំដូងឱ្យសមស្របតាមដំណាក់កាលលូតលាស់នីមួយៗ; វិធីសម្គាល់ដង្កូវក្បាលខ្មៅបំផ្លាញ និងវិធានការបង្ការ។ ខ្លឹមសារវគ្គហ្វឹកហាត់ជួយមាមីងមានចំណេះដឹងបន្ថែមដើម្បីអនុវត្តលើចម្ការដូងរបស់គ្រួសារ ព្រមទាំងមានឱកាសដោះដូរដែលជួបការលំបាកក្នុងដំណាក់កាលដាំ។
លោក គឹមវណ្ណធី អនុប្រធានសមាគមកសិករឃុំតឹបស៊ើង ឱ្យដឹង៖ វគ្គហ្វឹកហាត់បានចាត់តាំងឡើងដើម្បីឆ្លើយតបតម្រូវការស្វែងយល់បច្ចេកទេសថែទាំដំណាំដូងរបស់សមាជិកលើភូមិឋាន។ ក្នុងនោះ ផ្តោតលើការកំណត់ដឹងបានឆាប់ដង្កូវក្បាលខ្មៅ ដើម្បីកសិករម្ចាស់ការតាមដានចម្ការ ប្រទះឃើញដំណាំដូងដែលរងការបំផ្លាញ និងមានទិសដៅដោះស្រាយទាន់ពេល។ ទន្ទឹមនឹងខ្លឹមសារបង្ការ បង្ក្រាបដង្កូវក្បាលខ្មៅ សមាជិកក៏បានស្វែងយល់ពីរបៀបដាក់ជីបានសមស្រប ថែទាំដំណាំដូងទៅតាមដំណាក់កាលនីមួយៗ ដើម្បីដូងលូតលាស់បានល្អ និងបន្ថយចំណាយលើការដាំ។
យោងតាមលោក គឹមវណ្ណធី ក្រោយពីវគ្គហ្វឹកហាត់ សមាគមកសិករឃុំសង្ឃឹមថាសមាជិកនឹងអនុវត្តចំណេះដឹងដែលទទួលបានទៅក្នុងភាពជាក់ស្តែង ព្រមទាំងចែករំលែកបទពិសោធន៍ជាមួយគ្រួសារដែលដាំដូងផ្សេងទៀត។ សកម្មភាពផ្ទេរវិទ្យាសាស្ត្របច្ចេកទេស រួមចំណែកជួយកសិករថែទាំចម្ការដូងកាន់តែមានប្រសិទ្ធភាព ជាជំហានបង្កើនប្រាក់ចំណូល៕
ទីទុយ - លីសៀ