រង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ីលើកទី១ ឆ្នាំ២០២៦ បានបិទវគ្គនៅទីក្រុងកឹងធើ ក្រុមកីឡាករជម្រើសវៀតណាមដណ្តើមបានចំណាត់ថ្នាក់លេខ១ទូទាំងក្រុម។ ខាងក្រោយមេដាយទាំងនោះ គឺជាការប្រកួតយ៉ាងស្វិតស្វាញបង្ហាញពីកម្រិតជំនាញខ្ពស់ និងការរីកចម្រើនរបស់កីឡាករ ទន្ទឹមនឹងនោះបើកចេញនូវជំហានវិវឌ្ឍថ្មីក្នុងដំណើរនាំកីឡាប្រដាល់គុនខ្មែរឈានឡើងសង្វៀនទ្វីបអាស៊ី។
នៅពហុកីឡាដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឺននិងប្រកួតកីឡាទីក្រុងកឹងធើ (សង្កាត់កាយខេ) មានគ្រូបង្វឹកនិងកីឡាករចំនួន២៣៦នាក់ មកពីប្រទេសនានាចំនួន ១១ បានចូលរួមប្រកួតយ៉ាងពុះពោរ។ នៅលើសង្វៀន កីឡាករទាំងឡាយបានបង្ហាញពីកម្លាំង បច្ចេកទេស យុទ្ធសាស្ត្រ និងភាពអង់អាចក្នុងការប្រកួត ញ៉ាំងឱ្យការប្រកួតមានភាពស្វាហាប់ គួរឱ្យចាប់អារម្មណ៍ និងមានស្មារតីក្លាហាន។

ការប្រកួតរបស់កីឡាករវៀតណាម (ខាងស្តាំ) នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។
បញ្ចប់ការប្រកួត កីឡាករវៀតណាមទទួលបានមេដាយសរុប៧៥គ្រឿង ក្នុងនោះ មេដាយមាស ៣៨គ្រឿង មេដាយប្រាក់៣០គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង ឈរចំណាត់ថ្នាក់លេខ១ទូទាំងក្រុម។ ស្នាដៃនេះបន្តបង្ហាញស្លាកស្នាមរបស់អ្នកប្រដាល់វៀតណាមនៅលើសង្វៀនកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ មុននោះ កាលពីខែកុម្ភៈ នៅប្រទេសកម្ពុជា ក្រុមជម្រើសវៀតណាមក៏មានស្នាដៃឈរលំដាប់ថ្នាក់លេខ១នៃពានរង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរពិភពលោក លើកទី៦ ផងដែរ។
លោក ឌាំងវុាំងក្វាង ប្រធានគ្រូបង្វឹកក្រុមជម្រើសកីឡាប្រដាល់គុនខ្មែរវៀតណាម ឱ្យដឹង៖ "ក្រុមជម្រើសកីឡាប្រដាល់គុនខ្មែរកម្ពុជា បានចូលរួមដោយមានកីឡាករជើងខ្លាំងជាច្រើន រួមចំណែកលើកកម្ពស់ការប្រជែង និងគុណភាពជំនាញ។ នេះជាឱកាសដើម្បីកីឡាករវៀតណាមពិនិត្យផ្ទៀងផ្ទាត់ដំណើរការហ្វឹកហាត់ក្នុងបរិស្ថានប្រកួតអន្តរជាតិនៅលើទីលានម្ទាស់ផ្ទះ។ កីឡាករភាគច្រើនមានចិត្តសាស្រ្តមិនតានតឹង បង្ហាញពីសមត្ថភាពប្រកួតប្រជែងល្អ និងប្តេជ្ញាចិត្តខ្ពស់"។
ក្នុងចំណោមស្នាដៃរួមរបស់ក្រុមជម្រើសវៀតណាម មានការរួមចំណែកគួរឱ្យកត់សម្គាល់របស់កីឡាករកឹងធើ ដោយទទួលបានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង។ កីឡាករដែលទទួលបានមេដាយមាស រួមមាន៖ លេហ្វាងឌឹក ពុងភូធ្វឹង ង្វៀងញ៉ា តៀង ង្វៀងស្វឹងភឿង ផាមទ្រុកវី ង្វៀងតឹងតាយ វ៉ូហ្វាងហ្វា និងឌិញធីអ៊ីប៊ី។
កីឡាករ ពុងភូធ្វឹង ឱ្យដឹង៖ "បានប្រកួតនៅទីលានម្ចាស់ផ្ទះគឺជាកិត្តិយស ជួយឱ្យខ្ញុំមានកម្លាំងចិត្តបន្ថែមពីការលើកទឹកចិត្តរបស់ទស្សនិកជន។ បទពិសោធន៍ពីការប្រកួតនេះគឺជាដើមទុនដ៏មានតម្លៃដល់ខ្ញុំក្នុងដំណើរការហ្វឹកហាត់ និងប្រកួតនៅពេលក្រោយ។ ខ្ញុំត្រេកអរជាមួយស្នាដៃដែលទទួលបាន និងបន្តខិតខំដើម្បីសម្រេចបាននូវទិសដៅខ្ពស់ជាងនេះ"។
មិនត្រឹមតែមានអត្ថន័យផ្នែកជំនាញប៉ុណ្ណោះទេ ការទទួលចាត់តាំងរង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ីលើកទី១ នៅទាំងជួយទីក្រុងកឹងធើមានបទពិសោធន៍បន្ថែមក្នុងការចាត់តាំងព្រឹត្តិការណ៍កីឡាអន្តរជាតិទៀតផង។ ចាប់ពីការងារជំនាញរហូតដល់ការធានាលក្ខណៈបម្រើក្រុមនានា ផ្នែកចាត់តាំងនីមួយៗសុទ្ធតែជាឱកាសដើម្បីភូមិភាគលើកកម្ពស់សមត្ថភាព ឆ្ពោះដល់ការទទួលចាត់តាំងព្រឹត្តិការណ៍កីឡាមានទ្រង់ទ្រាយធំជាងទៀត។ តាមរយៈការប្រកួតដណ្តើមរង្វាន់ រូបភាពទឹកដី និងមនុស្សកឹងធើបានផ្សព្វផ្សាយដល់មិត្តភ័ក្តិអន្តរជាតិ។
នៅវៀតណាមប៉ុន្មានឆ្នាំជិតៗនេះ កីឡាប្រដាល់គុនខ្មែរមានលក្ខណៈអភិវឌ្ឍន៍បន្ថែម ដោយសារកាលពីដើមឆ្នាំ២០២៦ បានដាក់ចូលក្នុងចំណោម៣ក្រុមនៃប្រព័ន្ធកីឡាស្នាដៃខ្ពស់ បង្កមូលដ្ឋានបន្ថែមដើម្បីវិញ្ញាសាកីឡានេះបានយកចិត្តទុកដាក់វិនិយោគ។ ព្រោះហេតុនោះ ការដែលវៀតណាមទទួលចាត់តាំងរង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ីលើកដំបូង មានអត្ថន័យសំខាន់ណាស់។ មិនត្រឹមតែជាឱកាសដើម្បីកីឡាករក្នុងប្រទេសបានប្រកួតជាមួយដៃគូអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយឱ្យមជ្ឈដ្ឋានឯកទេសវាយតម្លៃដំណើរការអភិវឌ្ឍន៍របស់កីឡាប្រដាល់គុនខ្មែរ រៀនសូត្របទពិសោធន៍ និងកៀកជិតតម្រូវការកាន់តែខ្ពស់ពីសង្វៀនអន្តរជាតិទៀតផង។
លោក ខូវឆាយ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ យល់ថា ការប្រកួតនេះគឺជាចំណុចសំខាន់មួយក្នុងការអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយគុនខ្មែរ។ តាមរយៈនោះ ក្រុមនានាមានឱកាសបន្ថែមក្នុងការដោះដូរបទពិសោធន៍ បង្កើតមិត្តភាព ជំរុញស្មារតីសាមគ្គី និងរួមគ្នាឆ្ពោះទៅកាន់អនាគតនៃការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរខ្លាំងក្លាជាងទៀតនៅអាស៊ី។
រង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ីលើកទី១ បានបញ្ចប់ ប៉ុន្តែតម្លៃមិនបញ្ឈប់ត្រឹមតារាងស្នាដៃនោះទេ។ ចំពោះក្រុមជម្រើសវៀតណាម ឈរលំដាប់ថ្នាក់លេខ១ទូទាំងក្រុម គឺជាការអំណះអំណាងពីកម្លាំង និងសក្តានុភាព។ ចំពោះកីឡាករកឹងធើ មេដាយរួមជាមួយនឹងការប្រកួតជាមួយដៃគូអន្តរជាតិ គឺជាសម្ពាយដ៏មានតម្លៃសម្រាប់ដំណាក់កាលខាងមុខ។ ឆ្លងកាត់ការប្រកួតមួយលើកៗ កីឡាករមានឱកាសដឹងច្បាស់ជាងមុននូវតម្រូវការនៃសង្វៀនអន្តរជាតិ។៕
ហុងញ៉ុង - វិមាន