24/09/2026 - 05:56

សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ 

បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ឆ្នាំ​ ២០១៧ និង​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ជា​ថ្មី​ ឆ្នាំ​២០២៥ សា​លា​បឋម​សិក្សា​ថា​ច់ធា​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ បន្ត​រក្សា​និង​លើក​កម្ពស់​លក្ខ​ឋាន​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​។ ក្នុង​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ សា​លា​ផ្តោត​សំ​ខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ បង្កើន​មូល​ដ្ឋាន​សម្ភារៈ​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​។

 សា​លា​បឋម​សិក្សា​ថា​ច់ធា​ បាន​វិនិយោ​គក​សាង​យ៉ាង​សម​រម្យ​ ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​។

តាម​ប្រ​សាសន៍​លោក​ ត្រឹង​វ៉ាំង​ផាក​ចាង​ ហ្វាង​រង​សា​លា​បឋម​សិក្សា​ថា​ច់ធា​ ឱ្យ​ដឹង​៖ ឆ្នាំ​សិក្សា​​២០២៦​-២០២៧ សា​លា​មាន​សិស្ស​៧០៥នាក់​ ក្នុង​នោះ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​៤៧៣នាក់​។ សា​លា​មា​នទី​តាំង​ចំ​នួន​ ៣ រួម​មាន​សា​លា​មណ្ឌល​នៅ​ឡ​ងមី​ និង​សាខា​សា​លា​ចំ​នួន​២នៅ​ភូមិ​ព្រែក​ឈូក​និង​តុង​ហ៊ឹង។ កង​ជួរ​គ្រូ​បង្រៀន​របស់​សា​លា​ មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​បុគ្គលិក​ ៤៨ នាក់​; មូល​ដ្ឋាន​សម្ភារៈ​ រួម​មាន​បន្ទប់​រៀន​ ២៥ បន្ទប់​កម្រិត​៣ រួម​នឹង​បន្ទប់​មុខ​ងារ​ផ្សេង​ៗ ជា​សារ​វ័ន្តឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​។ ការ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ គឺ​ជា​លទ្ធ​ផល​នៃ​ដំ​ណាក់​កាល​ដែល​សា​លា​រៀន​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ឥត​ឈប់​ឈរ​ កសាង​កង​ជួរ​គ្រូ​បង្រៀន​ និង​ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​សម្ភារៈ​។ ក្រោយ​ពី​បាន​ទទួល​ស្គាល់​លើក​ដំ​បូង​ក្នុង​ឆ្នាំ​២០១៧ សា​លា​បន្ត​រក្សា​លក្ខ​ឋាន​ ជា​ជំ​ហាន​លើក​កម្ពស់​គុណ​ភាព​គ្រប់​សកម្ម​ភាព​ និង​ដល់​ឆ្នាំ​ ២០២៥ បន្ត​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ជា​ថ្មី​។

ក្នុង​ឆ្នាំ​សិក្សា​២០២៦​-២០២៧ សា​លា​បន្ត​កំ​ណត់​ច្បាស់​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​រក្សា​លក្ខ​ឋាន​ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។ កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គលិក​បាន​យក​ចិត្ត​ទុក​ដាក់​បំប៉ន​មុខ​ ជំ​នាញ​វិជ្ជា​ជី​វៈ​; ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​អនុ​វត្ត​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​និង​បង្ហាត់​បង្រៀន​។ លើស​ពី​នេះ​ សា​លា​ផ្តោត​សំ​ខាន់​លើក​កម្ពស់​គុណ​ភាព​អប់​រំ​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​។ ថ្នាក់​នីមួយៗ​បាន​រៀប​ចំ​ម៉ោង​រៀន​ភា​សា​ខ្មែរ​ចំ​នួន​២ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ រួម​ចំ​ណែក​រក្សា​ភា​សា​និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​គុណ​ ភាព​កង​ជួរ​គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​ សា​លា​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​មូល​ដ្ឋាន​សម្ភារៈ​ បរិក្ខារ​បង្រៀន​និង​បរិស្ថាន​អប់​រំ​។ ការ​អនុ​វត្ត​សំណុំ​ឯក​សារ​អេឡិច​ត្រូ​និក សិក្ខា​គារិក​ឌីជី​ថល​ ហត្ថ​លេខា​ឌីជី​ថល​ និង​លេខ​អត្ត​សញ្ញា​ណ​សិស្ស​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ ជា​ជំ​ហាន​ៗឆ្លើយ​តប​តម្រូវ​ការ​ផ្លាស់​ថ្មី​អប់​រំ​។

ការងា​រស​ង្គមូបនីយ​កម្ម​អប់​រំ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ សំ​ដៅ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​បំ​ពេញ​បន្ថែម​ មូល​ដ្ឋាន​សម្ភារៈ​។ តាម​រយៈ​នោះ​ បង្ក​លក្ខ​ណៈដើម្បី​សិស្សា​នុសិស្ស​បាន​រៀន​សូ​ត្រ​ក្នុង​បរិស្ថាន​ងាយ​ស្រួល​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​។

ជា​មួយ​ការ​ទទួល​ស្គាល់​ជា​ថ្មី​សម្រេច​បទ​ដ្ឋាន​ជាតិ​ឆ្នាំ​ ២០២៥ សា​លា​បឋម​សិក្សា​ថា​ច់ធា​ មាន​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ក្នុង​ឆ្នាំ​សិក្សា​ ២០២៦​-២០២៧។ សា​លា​ខិត​ខំ​រក្សា​ខ្ជាប់​នូវ​លក្ខ​ឋាន​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ ជា​ពិ​សេស​គឺ​ចំ​ពោះ​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​កសាង​បរិស្ថាន​អប់​រំ​ឱ្យ​កាន់​តែ​មាន​ស្ថិរ​ភាព​និង​មាន​គុណ​ភាព​៕

                                     ទីទុយ​ - លី​សៀ

ចែករំលែកអត្ថបទ