20/09/2026 - 09:13

សោ​ភណ​ភាព​វត្ត​តា​រ៉​ម - កេរ​ដំ​ណេលប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត​ 

វត្ត​តា​រ៉​មស្ថិត​នៅ​ភូមិ​តា​រ៉ម ឃុំ​ដូង​ចូវ ខេត្ត​វិញ​ឡុង ជា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ ដែល​មាន​ស្ថា​បត្យ​កម្ម​ពិ​សេស​និង​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។ ដោយ​មាន​ប្រ​វត្តិ​សាស្ត្រ​ជាង ៤០០ ឆ្នាំ បរិ​វេណ​វត្ត​មាន​បរិយា​កាស​បៃ​តង​ដោយ​ម្លប់​ឈើ​ត្រ​ឈឹង​ត្រឈៃ​និង​សំ​ណង់​ស្ថា​បត្យ​កម្ម​ដ៏​លេច​ធ្លោ​ជា​ច្រើន​។ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ពុទ្ធ​បរិស័ទ​គោរព​ប្រតិ​បត្តិ​សាស​នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ មក​ទស្សនា​និង​ស្វែង​យល់។

ព្រះ​វិហារ​វត្ត​តា​រ៉ម មាន​អាយុ​កាល​ជាង ១០០ ឆ្នាំ កសាង​ពី​បេ​តុង​សរ​សៃ​ដែក និង​បាន​ថែ​រក្សា​រហូត​មក​ដល់​បច្ចុប្បន្ន។

តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ លឺ​វ៉ាំងរង្សី ព្រះ​ចៅ​អធិ​ការ​រង​វត្ត​តា​រ៉ម វត្ត​បា​នក​សាង​ឆ្នាំ ១៥៩៨ លើ​ផ្ទៃ​ដី​ជាង ៤,៤ហិក​តា។ ឆ្លង​កាត់​រយៈ​ពេល​ជា​ច្រើន​សត​វត្សរ៍ វត្ត​បាន​ជួស​ជុល​និង​កែ​លម្អ​ជា​ច្រើន​លើក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ ព្រម​ទាំង​ថែ​រក្សា​តម្លៃ​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី។ បរិវេណ​វត្ត​ធំ​ទូ​លាយ​ ខ្យល់​អា​កាស​បរិសុទ្ធ​ ដើម​ឈើ​បៃ​តង​ត្រ​ ឈឹង​ត្រឈៃ​ជា​ច្រើន​ សំ​ណង់​សម្រាប់​សកម្ម​ភាព​សាសនា​និង​វប្ប​ធម៌ បាន​រៀប​ចំ​យ៉ាង​សម​ស្រប។ អ្វី​ដែល​លេច​ធ្លោ​ជាង​គេ គឺ​ព្រះ​វិហារ​ដែល​មាន​អាយុ​កាល​ជាង ១០០ ឆ្នាំ និង​បា​នក​សាង​ឡើង​ដោយ​បេតុង​សរ​សៃ​ដែក។ សំ​ណង់​នេះ​មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ វប្ប​ធម៌​និង​ស្ថា​បត្យ​កម្ម ដោយ​មាន​ក្បូរ​ក្បាច់ រចនា និង​លំ​នាំ​តុប​តែង​បង្ហាញ​ពី​លក្ខណៈ​ពិ​សេស​នៃ​ស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។ ព្រះ​វិហារ​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រារព្ធ​ពិ​ធី​សំ​ខាន់​ៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សំ​ណង់​ដែល​បាន​ថែ​រក្សា​បន្ត​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់ ហើយ​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ។ ក្រៅ​ពី​តម្លៃ​ស្ថា​បត្យ​កម្ម ទេស​ភាព​បៃ​តង​ត្រ​ឈឹង​ត្រ​ឈៃ បង្ក​ឱ្យ​វត្ត​តា​រ៉​មមាន​បរិយា​កាស​ស្ងប់​ស្ងាត់ ខ្យល់​អា​កាស​បរិសុទ្ធ ជា​លក្ខណៈ​ពិ​សេស​របស់​វត្ត​ខ្មែរ​ណាម​បូ។

តាំង​ពី​យូរ​លង់​មក វត្ត​តារ៉​មមិន​ត្រឹម​តែ​ទាក់​ទាញ ពុទ្ធ​បរិស័ទ​ខ្មែរ​មក​ធ្វើ​បុណ្យ គោរព​បូ​ជា​តាម​សទ្ធា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ពុទ្ធ​បរិស័ទ​និង​ជន​ជាតិ​កិញ​ហ្វា មក​ទស្សនា​កម្សាន្ត​ផង​ដែរ។ ពិ​សេស នៅ​ក្នុង​ឱ​កាស​បុណ្យ​ទាន​និង​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​ វត្ត​មាន​ភាព​អ៊ូ​អរ​ ដោយ​មាន​សកម្ម​ភាព​វប្ប​ធម៌ ប្រ​ពៃ​ណី​ជា​ច្រើន​ រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​សាមគ្គី​សហ​គម​ន៍។ ដោយ​មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និងស្ថា​បត្យ​កម្ម​ដែល​បាន​ថែ​រក្សា​បន្ត​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ឆ្នាំ​ ២០០៩ វត្ត​តា​រ៉​មបាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត​។ នេះ​ជា​មោទ​នភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ ព្រមទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ ធម៌​ជន​ជាតិ​។ នៅ​ពេល​ខាង​មុខ ការ​ថែ​រក្សា​ទេសភាព​ អភិ​រក្ស​សំ​ណង់​ស្ថា​បត្យ​កម្ម​និង​ពង្រីក​តម្លៃ​កេរដំ​ណែល​នឹង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វត្ត​តា​រ៉ម ក្លាយ​ជា​កន្លែង​ប្រ​ជុំ​សកម្ម​ភាព​វប្ប​ធម៌​និង​ជំ​នឿ​ដ៏​មាន​អត្ថ​ន័យ ព្រមទាំង​ផ្សព្វ​ផ្សាយ​លក្ខ​ណៈផូរផង់​នៃ​វប្ប​ធម៌​ខ្មែរ​ណាម​ បូ​ទៅ​កាន់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ៕

                                                   ទីទុយ

ចែករំលែកអត្ថបទ