28/10/2026 - 08:04

ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ធា​នា​គុណ​ភាព​អប់​រំ​ទំនើប​ 

ក្នុង​បរិ​ការណ៍​ដែល​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​ក្លា វិស័យ​អប់​រំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ក៏​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ ដូច​ជា៖ សិក្ខា​គា​រិក​អេឡិច​ត្រូ​និក សៀវ​ភៅ​ពិន្ទុ​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ព័ត៌​មាន​សិក្សា​របស់​សិស្សា​នុសិស្ស។ នេះ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ឈាន​ទៅ​មុខ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​អប់​រំ​តាម​ទិស​ដៅ​ឯក​ភាព​ព្រមៗ​គ្នា។

 លោក​គ្រូ ឡឹម​ភុង​ហេប ចាង​ហ្វាង សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ កំ​ពុង​មើល​ព័ត៌​មាន​របស់​សិស្សា​នុសិស្ស​នៅ​លើ​សិក្ខា​គា​រិក​អេ​ឡិច​ត្រូ​និក។

កាល​ពី​មុន កង​ជួរ​កម្មា​ភិ​បាល គ្រូ​បង្រៀន​រក្សា​ការ​ប្រើ​សៀវ​ភៅ​ជា​ច្រើន​ប្រ​ភេទ​ដែល​កត់​ត្រា​ដោយ​ដៃ ដូច​ជា៖ សៀវ​ភៅ​គ្រូ​ប្រ​ចាំ​ថ្នាក់ ផែន​ការ​បង្រៀន...។ កិច្ច​ការ​នេះ​មិន​ត្រឹម​តែ​ចំ​ណាយ​ពេល​វេលា​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ការ​លំ​បាក​ក្នុង​ការ​រក្សា​ទុក ស្វែង​រក​ទិន្ន​ន័យ។ ចំ​ពោះ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក គ្រូ​បង្រៀន​តាម​ដាន​ជា​ប្រ​ចាំ​នូវ​ដំ​ណើរ​ការ​សិក្សា ហ្វឹក​ហ្វឺន​របស់​សិស្សា​នុសិស្ស ដូច្នេះ​បរិ​មាណ​ឯក​សារ​មាន​ច្រើន​ណាស់។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ ការ​ធ្វើ​ឌីជី​ថល​កម្ម​គឺ​ជា​កិច្ច​ការ​ចាំ​បាច់ ហើយ​ស្រប​តាម​តម្រូវ​ការ​ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង​អប់​រំ​នា​បច្ចុប្បន្ន។ ចែក​រំលែក​អំ​ពី​ការ​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ​ក្នុង​វិស័យ​អប់​រំ លោក​គ្រូ ឡឹម​ភុង​ហេប ចាង​ហ្វាង​សា​លា ឱ្យ​ដឹង​៖ “ការ​ធ្វើ​ឌីជី​ថល កម្ម​សិក្ខា​គា​រិក​អេ​ឡិច​ត្រូ​និក​និង​សៀវ​ភៅ​ពិន្ទុ​អេ​ឡិច​ត្រូ​និក ជួយ​ឱ្យ​សា​លា​គ្រប់​គ្រង​ទិន្ន​ន័យ​ប្រ​មូល​ផ្តុំ ទាញ​យក​ព័ត៌​មាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បម្រើ​កិច្ច​ការ​ចង្អុល​ការ​មុខ​ជំ​នាញ។ ផ្អែក​លើ​មូល​ដ្ឋាន​ទិន្ន​ន័យ​ឌីជី​ថល សា​លា​អាច​វិភាគ​លទ្ធ​ផល​សិក្សា​របស់​សិស្សា​នុសិស្ស​បាន​លឿន​ជាង​មុន; គាំ​ទ្រ​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ទាន់​ពេល​វេលា លឿន​រហ័ស​ជាង”។ “នៅ​ពេល​អនុ​វត្ត​ធ្វើ​ឌីជី​ថល​កម្ម ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លទ្ធ​ផល​សិក្សា ការ​វាយ​តម្លៃ​ជា​ប្រ​ចាំ​ដល់​សិស្សា​នុសិស្ស​មាន​ភាព​ងាយ​ស្រួល​ជាង; បន្ថយ​សម្ពាធ​រដ្ឋ​បាល ផ្តើម​ពី​នោះ​គ្រូ​បង្រៀន​មាន​ពេល​វេលា​ច្រើន​សម្រាប់​មុខ​ជំ​នាញ​និង​ជួយ​ដល់​សិស្សា​នុសិស្ស” - លោក​គ្រូ ថាច់​ឃុំ គ្រូ​បង្រៀន​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ បាន​ឱ្យ​ដឹង​ដូច្នេះ។

នៅ​ពេល​បរិ​មាណ​ទិន្ន​ន័យ​គ្រប់​គ្រង​ច្រើន ប្រ​សិន​បើ​អនុ​វត្ត​ដោយ​ដៃ​នឹង​ចំ​ណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​បូក​សរុប​រាយ​ការណ៍។ ការ​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ​មិន​ត្រឹម​តែ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​សម្រេច​បទ​ដ្ឋាន​ទិន្ន​ន័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង។ តាម​លោក​គ្រូ លៀង​ហៀង​ស៊ឺ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថាញ់ ចំ​ពោះ​កម្រិត​អនុ​វិទ្យា​ល័យ ទិន្ន​ន័យ​គ្រប់​គ្រង​សិស្សា​នុសិស្ស​មាន​ច្រើន​ណាស់ ចាប់​ពី​លទ្ធ​ផល​សិក្សា ហ្វឹក​ហ្វឺន​រហូត​ដល់​សកម្ម​ភាព​អប់​រំ​ផ្សេង​ទៀត។ ប្រ​សិន​បើ​ធ្វើ​ដោយ​ដៃ​នឹង​ចំ​ណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​បូក​សរុប ងាយ​មាន​កំ​ហុស។ នៅ​ពេល​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​ឌីជី​ថល​កម្ម សា​លា​អាច​កសាង​ឃ្លាំង​ទិន្ន​ន័យ​ប្រ​មូល​ផ្តុំ បម្រើ​កិច្ច​ការ​រាយ ការណ៍​ វាយ​តម្លៃ​គុណ​ភាព​អប់រំ​បាន​ត្រឹម​ត្រូវ ទន្ទឹម​នឹង​នោះ បង្កើន​តម្លា​ភាព​ក្នុង​ការ​គ្រប់​គ្រង។

ជាក់​ស្តែង​បង្ហាញ​ថា នៅ​ពេល​បាន​អនុ​វត្ត​ព្រមៗ​គ្នា ការ​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ​មិន​ត្រឹម​តែ​ជួយ​បន្ថយ​សម្ពាធ​រដ្ឋ​បាល​សម្រាប់​គ្រូ​បង្រៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង បង្ក​លក្ខណៈ​ឱ្យ​សា​លា​នា​នា​ផ្តោត​លើ​ភារ​កិច្ច​ស្នូល​លើក​កម្ពស់​គុណ​ភាព​អប់​រំ។

ជា​មួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ជា​ជំ​ហានៗ បាន​កែ​លម្អ​សមត្ថ​ភាព​របស់​កង​ជួរ​គ្រូ​បង្រៀន​កាន់​តែ​បាន​លើក​កម្ពស់ រំ​ពឹង​ទុក​ថា​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ក្នុង​វិស័យ​អប់​រំ​នឹង​បន្ត​បាន​អនុ​វត្ត​យ៉ាង​ខ្លាំង​ក្លា រួម​ចំ​ណែក​កសាង​វិស័យ​អប់​រំ​ទំ​នើប មាន​ប្រ​សិទ្ធ​ភាព ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សង្គម​ក្នុង​យុគ​សម័យ​ឌីជី​ថល៕

ថាញ​វ៉ាង​ - សុផន

ចែករំលែកអត្ថបទ