ដំណាក់សុខាភិបាលឃុំថាញ់ធើយអាង ទីក្រុងកឹងធើ រៀបចំពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនទាន់បានចូលរៀន។ សកម្មភាពនេះ រួមចំណែកដល់ការរកឃើញបញ្ហាសុខភាពបានទាន់ពេល និងបង្កើនប្រសិទ្ធភាពនៃការថែទាំកុមារចាប់ពីមូលដ្ឋាន។

ផ្នែកសុខាភិបាលឃុំថាញ់ធើយអាង បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពកុមារដោយផ្ទាល់នៅតាមភូមិ។
ការថែទាំសុខភាពកុមារចាប់តាំងពីវ័យដំបូងនៃជីវិត មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងផ្នែករាងកាយនិងស្មារតី។ នៅឃុំថាញ់ធើយអាង ទីក្រុងកឹងធើ ការចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនទាន់ចូលរៀនបានភូមិភាគយកចិត្តទុកដាក់អនុវត្ត។ សកម្មភាពនេះបង្កលក្ខណៈងាយស្រួលឱ្យកុមារទទួលបានសេវាកម្មថែទាំសុខភាព ទន្ទឹមនឹងនោះ ជួយឱ្យគ្រួសារម្ចាស់ការតាមដានស្ថានភាពសុខភាពរបស់កូនៗ។
យោងតាមសេចក្តីជូនដំណឹងលេខ 0៥/TB-TYT ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦ របស់ដំណាក់សុខាភិបាលឃុំថាញ់ធើយអាង នៅលើកទី១ ពិនិត្យសុខភាពសដល់កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនទាន់បានចូលរៀន ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ នៅតាមអគារវប្បធម៌របស់ភូមិ។ ក្រុមគ្រូពេទ្យបានចាត់ឱ្យទទួលបន្ទុកតាមភូមិឋាននីមួយៗ ដោយកំណត់ពេលវេលាជាក់លាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មាតាបិតានិងអាណាព្យាបាលនាំកូនៗមកពិនិត្យសុខភាព។ សកម្មភាពនេះ បានអនុវត្តតាមផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនឃុំ ស្តីពីការពិនិត្យសុខភាពតាមកាលកំណត់ ការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជន។
តាមប្រសាសន៍វេជ្ជបណ្ឌិត លីមិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ធើយអាង ភូមិភាគមានគម្រោងពិនិត្យសុខភាពដល់កុមារអាយុក្រោម ៦ ឆ្នាំ ដែលមិនទាន់បានចូលរៀន ប្រមាណ ១.០០០ លើក។ គិតត្រឹមថ្ងៃទី ២០ ខែតុលា ដំណាក់សុខាភិបាលឃុំបានពិនិត្យសុខភាពដល់កុមារជិត ៣០០ លើកនាក់ រួមទាំងកុមារដែលបានមកពិនិត្យនៅដំណាក់សុខាភិបាលនិងនៅតាមទីតាំងពិនិត្យក្នុងភូមិភាគ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្តនៅជួបប្រទះការលំបាកមួយចំនួន ដោយសារកុមារមួយចំនួនដែលមានឈ្មោះក្នុងបញ្ជី បានចាកចេញពីភូមិភាគទៅតាមឪពុកម្តាយធ្វើការរកស៊ីនៅស្រុកឆ្ងាយ ដូច្នេះមិនមានវត្តមាននៅភូមិភាគឡើយ ម្ល៉ោះហើយប៉ះពាល់ដល់ចលនានាំកុមារមកពិនិត្យសុខភាពតាមផែនការដែលបានកំណត់។
លោកឡឹមអៀន ប្រជាជនរស់នៅភូមិហ៊ឹងធើយ ចែករំលែក៖ “ការចាត់តាំងពិនិត្យសុខភាពកុមារ នៅតាមភូមិជួយមាតាបិតាក្នុងការនាំកូនៗមកពិនិត្យកាន់តែងាយស្រួល។ តាមរយៈនោះ ក្រុមគ្រួសារអាចយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសុខភាពរបស់កុមារ ព្រមទាំងទទួលបានការណែនាំពីបុគ្គលិកសុខាភិបាលអំពីវិធីថែទាំឱ្យបានសមស្រប។ ខ្ញុំសង្ឃឹមថា ក្រុមគ្រួសារនឹងយកចិត្តទុកដាក់ និងរៀបចំពេលវេលានាំកូនៗមកពិនិត្យសុខភាព ដើម្បីអាចរកឃើញបញ្ហាសុខភាពដែលអាចកើតមានបានទាន់ពេល”។
ដើម្បីឱ្យការពិនិត្យសុខភាពលើកនេះមានប្រសិទ្ធភាព ដំណាក់សុខាភិបាលឃុំបន្តសហការជាមួយគណៈប្រជាជនភូមិ ដើម្បីផ្សព្វផ្សាយកាលវិភាគពិនិត្យសុខភាពដល់ប្រជាជន ពិនិត្យឡើងវិញបញ្ជីឈ្មោះកុមារដែលមិនទាន់បានមកពិនិត្យ និងជំរុញឱ្យមាតាបិតានាំកូនៗមកពិនិត្យតាមការកំណត់។ លោកវេជ្ជបណ្ឌិត លីមិញហ្វា ឱ្យដឹងបន្ថែម៖ “ដំណាក់សុខាភិបាលនឹងបន្តសហការជាមួយគណៈប្រជាជនភូមិនីមួយៗ ដើម្បីពិនិត្យឡើងវិញនូវបញ្ជីឈ្មោះកុមារ ជូនដំណឹងអំពីកាលវិភាគពិនិត្យសុខភាពដល់ក្រុមគ្រួសារ និងជំរុញឱ្យមាតាបិតានាំកូនៗមកពិនិត្យ។ ចំពោះករណីកុមារដែលទៅតាមឪពុកម្តាយធ្វើការរកស៊ីនៅស្រុកឆ្ងាយ រដ្ឋអំណាចភូមិភាគនឹងខិតខំស្វែងយល់ពីស្ថានភាពជាក់ស្តែង ដើម្បីសម្របសម្រួលតាមវិធីសមស្រប បង្កលក្ខណៈឱ្យកុមារទទួលបានសេវាកម្មថែទាំសុខភាព តាមដានការធាត់ធំនិងរកឃើញបញ្ហាសុខភាពដែលគួរយកចិត្តទុកដាក់ទាន់ពេលវេលា”។
ការពិនិត្យសុខភាពតាមកាលកំណត់ ការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ និងការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក មិនត្រឹមតែជួយតាមដានស្ថានភាពធាត់ធំរបស់កុមារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ក្រុមគ្រួសារអំពីការថែទាំសុខភាពផងដែរ។ តាមរយៈសកម្មភាពនេះ ឃុំថាញ់ធើយអាង កំពុងពង្រឹងជាបណ្តើរៗនូវការគ្រប់គ្រងសុខភាពកុមារក្នុងសហគមន៍ សំដៅធានាឱ្យកុមារទទួលបានសេវាកម្មសុខាភិបាលទាន់ពេលវេលានិងសមស្របតាមតម្រូវការ៕
ហុងទើ - ពេជ្រសឿន