ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2026 - 09:19

លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២៦-២០៣០ 

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ឡេ ​មិញ​ហ៊ឹង សំ​ណូរ​ពរ​ក្រ​សួង​ ផ្នែក​និង​ភូមិ​ភាគ​នា​នា លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាង​ទៀត សហ​ការ​ស្អិត​ល្មួត​ជាង​ទៀត ចាត់​តាំង​អនុ​វត្ត​ម៉ឺង​ម៉ាត់​ជាង​ទៀត មិន​ទុក​ឱ្យ​ប្រ​ជា​ជន​រង់​ចាំ; យក​លទ្ធ​ផល​នៅ​មូល​ដ្ឋាន ការ​ផ្លាស់​ប្តូរ​ជីវ​ភាព​ប្រ​ជា​ជន និង​គុណ​ភាព​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​ធ្វើ​ជា​ការ​វាស់​ស្ទង់​ប្រ​សិទ្ធ​ភាព​កម្ម​វិធី។

 នា​យក​រដ្ឋ​មន្ត្រី ឡេ​ មិញ​ហ៊ឹង ដឹក​នាំ​កិច្ច​ប្រ​ជុំ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​វប្ប​ធម៌ -សង្គម​ជន​បទ​ ជន​ជាតិ​និង​តំ​បន់​ភ្នំ។

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ឡេ​មិញ​ហ៊ឹង សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​វប្ប​ធម៌ - សង្គម ជន​បទ​ជន​ជាតិ​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២៦​-២០៣៥ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី។

នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​ទី​ក្រុង​កឹង​ធើ លោក​ ត្រឿង​ កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​តំ​ណាង​មន្ទីរ ផ្នែក​បាន​អញ្ជើញ​ចូល​រួម។

 នៅ​ថ្ងៃ​ទី ២៤ ខែ​សី​ហា ឆ្នាំ​ ២០២៦ រដ្ឋ​សភា​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៦/​២០២៦​/QH១៦ ផ្តល់​សច្ចា​នុម័ត​លើ​គោល​ការណ៍​វិនិយោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​វប្ប​ធម៌ - សង្គម​ជន​បទ ជន​ជាតិ​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២៦​-២០៣៥ លើ​មូល​ដ្ឋាន រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន ៤ រួម​មាន៖ កម្ម​វិធី​ទិស​ដៅ​ជាតិ កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ; កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​អភិ​វឌ្ឍ​វប្ប​ធម៌; កម្ម​វិធី​ទិស​ដៅ​ជាតិ​ភា​វូប​នីយ​កម្ម​ទំ​នើប លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល; កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ថែ​ទាំ​សុខ​ភាព ចំ​នួន​ប្រ​ជា​ជន និង​អភិ​វឌ្ឍន៍។

បន្ទាប់​ពី​នោះ រដ្ឋា​ភិបាល​បាន​ដាក់​ឱ្យ​ប្រើ​អនុ​ក្រឹត្យ​លេខ ៣៦៧/​២០២៦​/NĐ-​CP ចុះ​ថ្ងៃ​ទី ១២ ខែ​តុ​លា ឆ្នាំ ២០២៦ កំ​ណត់​ជាក់​ស្តែង​នូវ​ខ្លឹម​សារ យន្ត​ការ​គោល​ន​យោ​បាយ​អនុ​វត្ត​កម្ម​វិធី; ទន្ទឹម​នឹង​នោះ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល មាន​សេច​ក្តី​សម្រេច​លេខ ១៩៦៦​/QĐ-​TTg ចុះ​ថ្ងៃ​ទី ១២ ខែ​តុ​លា ឆ្នាំ ២០២៦ ពង្រឹង​គណៈ​ចង្អុល​ការ​មជ្ឈិម និង​តម្រង់​ទិស​ពង្រឹង​គណៈ​ចង្អុល​ការ​នៅ​តាម​ភូមិ​ភាគ។

  អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​ទី​ក្រុង​កឹង​ធើ។

ជា​សន្សឹមៗ​ធ្វើ​ឱ្យ​ស្ថា​ប័ន​ភា​វូប​នីយ​កម្ម ទាន់​ពេល​នូវ​គោល​ការណ៍​ខាង​លើ​ ផ្លាស់​ថ្មី​គ្រប់​ជ្រុង​ជ្រោយ​វិធី​សាស្ត្រ​គ្រប់​គ្រង ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ នៅ​ក្នុង​កិច្ច​ប្រ​ជុំ ក្រ​សួង​ហិ​រញ្ញ​វត្ថុ បាន​ធ្វើ​របាយ​ការណ៍​ អំ​ពី​ខ្លឹម​សារ​ស្នូល សំ​ខាន់​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៤៦​/២០២៦​/QH១៦ និង​អនុ​ក្រឹត្យ​កំ​ណត់​ខ្លឹម​សារ យន្ត​ការ គោល​នយោ​បាយ​អនុ​វត្ត​កម្ម​វិធី កសាង​ផែន​ការ បែង​ចែក​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ប្រ​ភព​កម្លាំង សេច​ក្តី​កំ​ណត់​បញ្ជូន​ផ្ទាល់​និង​ខ្លឹម​សារ​គប្បី​អនុ​វត្ត​បន្ទាប់​ពី​អនុ​ក្រឹត្យ​មាន​សុពល​ភាព។ ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន បាន​ធ្វើ​របាយ​ការណ៍​អំ​ពី​យន្ត​ការ​ចង្អុល​ការ សម្រប​សម្រួល បែង​ចែក​ភារ​កិច្ច និង​ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី យន្ត​ការ​សហ​ការ តាម​ដាន បូក​សរុប និង​ព័ត៌​មាន​រាយ​ការណ៍។

ក្រៅ​ពី​នោះ ខេត្ត ក្រុង​មួយ​ចំ​នួន​បាន​ធ្វើ​របាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​លើ​ភូមិ​ឋាន; ការ​លំ​បាក បញ្ហា​ប្រ​ឈម​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត; ខ្លឹម​សារ​ដែល​ត្រូវ​ធ្វើ​ឱ្យ​ជាក់​ច្បាស់ ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្រោយ​ពី​រួម​បញ្ចូល​មាន​ប្រ​សិទ្ធ​ភាព និង​ទាន់​ពេល​វេលា…។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ទី​ក្រុង​បាន​ម្ចាស់​ការ​ត្រួត​ពិ​និត្យ សម្រប​សម្រួល​បែង​ចែក​ថវិកា​ភូមិ​ភាគ​ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២៦​-២០៣០ ប្រ​មាណ ១០​.០០០ ពាន់​លាន​ដុង។ ទី​ក្រុង​សំ​ណូម​ពរ​ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន ត្រួត​ពិ​និត្យ កែ​តម្រូវ​ឡើង​វិញ​នូវ​កម្ម​វិធី​ក្រប​ខ័ណ្ឌ​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ដល់​ភូមិ​ភាគ​ធ្វើ​ការ​ស្វែង​យល់​បន្ថែម និង​អនុ​វត្ត​បាន​ងាយ​ស្រួល។ ទន្ទឹម​នឹង​នោះ ណែ​នាំ​ជាក់​ស្តែង​នូវ​ការ​ពង្រឹង ចាត់​តាំង រៀប​ចំ​និង​ប្រើ​ប្រាស់​ដើម​ទង​សម្រប​សម្រួល​កម្ម​វិធី​ដែល​ភូមិ​ភាគ​បង្កើត ធា​នា​សម​ស្រប​នឹង​ទម្រង់​ថ្មី សម្រិត​សម្រាំង ប្រ​សិទ្ធ​ភាព មិន​ធ្វើ​ឱ្យ​ដាច់​រយៈ​ក្នុង​ការ​ងារ សម្រប​សម្រួល​កម្ម​វិធី។

ថ្លែង​សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ឡេ​ មិញ​ហ៊ឹង សំ​ណូម​ពរ​ក្រ​សួង ផ្នែក និង​ភូមិ​ភាគ​នា​នា គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាង​ទៀត សហ​ការ​ស្អិត​ល្មួត​ជាង​ទៀត ចាត់​តាំង​អនុ​វត្ត​ម៉ឺង​ម៉ាត់​ជាង​ទៀត មិន​ទុក​ឱ្យ​ប្រ​ជា​ជន​រង់​ចាំ; យក​លទ្ធ​ផល​នៅ​មូល​ដ្ឋាន ការ​ផ្លាស់​ប្តូរ​ជីវ​ភាព​ប្រ​ជា​ជន និង​គុណ​ភាព​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ធ្វើ​ជា​បន្ទាត់​វាស់​ស្ទង់​ប្រ​សិទ្ធ​ភាព​កម្ម​វិធី។ បណ្តា​រដ្ឋ​មន្ត្រី ប្រ​ធា​នប​ណ្តា​ស្ថា​ប័ន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ដឹក​នាំ​ដោយ​ផ្ទាល់ និង​ទទួល​ខុស​ត្រូវ​អំ​ពី​ល្បឿន​ដំ​ណើរ​ការ​គុណ​ភាព ប្រ​សិទ្ធ​ភាព និង​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ ក្រៅ​ពី​នោះ ភូមិ​ភាគ​នា​នា​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ អនុ​វត្ត​កម្ម​វិធី​ផ្តុំ​កម្លាំង​វិនិ​យោគ​មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់ អាទិ​ភាព​ភារ​កិច្ច​ចាំ​បាច់​ដែល​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​ជីវ​ ភាព​ប្រ​ជា​ជន; មិន​វិនិ​យោគ​រាយ​ប៉ាយ​ជាន់​គ្នា; បង្កើន​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល; ធា​នា​ការ​ប្រើ​ប្រាស់​ទុន​ដោយ​បើក​ចំ​ហ​ តម្លា​ភាព ចំ​ទិស​ដៅ និង​ចំ​មុខ​សញ្ញា៕

មី​ថាញ​ - វិមាន

                           ​

ចែករំលែកអត្ថបទ