អស់រយៈកាលជាង ៣០ ឆ្នាំផ្សារភ្ជាប់ជាមួយរបរចិញ្ចឹមគោ បងស្រី ថាច់ សារី កើតឆ្នាំ ១៩៦៦ នៅភូមិ ផ្នោសង្រ្កម ឃុំតឹបង៉ាយ ខេត្តវិញឡុង ជាជំហានបង្កើតបានហ្វូងគោពូជ ផ្គួបផ្សំនឹងធ្វើស្រែ ដាំស្មៅដើម្បីម្ចាស់ការប្រភពចំណី។ អាស្រ័យដោយការខិតខំពលកម្មផលិត និងឆ្លៀតទាញយកផលពីលក្ខណៈដែលមានស្រាប់ គ្រួសារបងស្រីរកបានប្រាក់ចំណូលបន្ថែម កែលម្អជីវភាព និងឈានឡើងក្លាយជាគ្រួសារមានបាន។

បងស្រី ថាច់ សារី ដោះដូរជាមួយកម្មាភិបាលភូមិភាគ។
កាលពីមុន គ្រួសារបងស្រី សារី ប្រកបមុខរបរចិញ្ចឹមជ្រូក ផ្គួបផ្សំនឹងបិតស្រា ហើយយកកាកបាយស្រាធ្វើជាចំណីសត្វ។ ថ្វីដ្បិតតែរបៀបធ្វើនេះរក្សាបានប្រភពចំណូល ប៉ុន្តែការចិញ្ចឹមជ្រូកជួបហានិភ័យច្រើន ចំណេញតិច ប្រសិទ្ធភាពមិនដូចការរំពឹងទុក។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បងស្រីបានស្វែងរកទិសដៅរកស៊ីដែលសមស្របនឹងសមត្ថភាពថែទាំ និងលក្ខណៈផលិតរបស់គ្រួសារ។ ចាប់ពីពេលនោះមក បងស្រីបានផ្លាស់ប្តូរមកចិញ្ចឹមសាកល្បងគោពូជចំនួន ២ ក្បាល។ ឆ្លងកាត់ពេលវេលាថែទាំ សង្កេតឃើញថាអាចទាញយកផលប្រយោជន៍ពីចំបើង ស្មៅ និងកាកបាយស្រាធ្វើជាចំណី គ្រួសារបងស្រីក៏បានសម្រេចចិត្តប្រឡូកយូរអង្វែងជាមួយមុខរបរចិញ្ចឹមគោនេះ។
ផ្តើមពីគោ ២ ក្បាលដំបូង បងស្រីរក្សាទុកគោញីដើម្បីបន្តពូជ ជាជំហានពង្រីកហ្វូងរហូតដល់ ៩ ក្បាល។ ហ្វូងគោកើនឡើងបន្តិចម្តងៗ ស្របទៅនឹងប្រភពចំណីនិងកម្លាំងថែទាំរបស់សមាជិកក្នុងគ្រួសារ។ ការរក្សាគោពូជបានជួយឱ្យគ្រួសារមានប្រភពពូជនៅនឹងកន្លែង ទាំងបង្កលក្ខណៈអភិវឌ្ឍហ្វូង ទាំងមានគោសម្រាប់លក់ជារៀងរាល់ឆ្នាំ។

ផ្តើមពីគោ ២ ក្បាលដំបូង គ្រួសារបងស្រី ថាច់ សារី ជាជំហានពង្រីកហ្វូងគោដូចបច្ចុប្បន្ន។
បងស្រី សារី បានឱ្យដឹង ជាមធ្យមក្នុងមួយឆ្នាំ គ្រួសារបងស្រីលក់កូនគោពី ៥ ទៅ ៦ ក្បាល ដោយតម្លៃប្រមាណ ២៣ លានដុង/ក្បាល អាស្រ័យទៅតាមដំណាក់កាលនិងទម្ងន់គោ។ ប្រភពថវិកាដែលទទួលបាន បានជួយរ៉ាប់រងការចំណាយក្នុងជីវភាពនិងវិនិយោគឡើងវិញលើការចិញ្ចឹមសត្វ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីមានគោលក់ជាទៀងទាត់ គ្រួសារត្រូវចំណាយពេលថែទាំចាប់តាំងពីពេលកូនគោទើបកើតរហូតដល់គោធំធាត់។ សម្រាប់បងស្រី ការពង្រីកហ្វូងគោត្រូវមានការអត់ធ្មត់ ពង្រីកឱ្យ ស្របនឹងកម្លាំងថែទាំ និងសមត្ថភាពផ្គត់ផ្គង់ចំណី។ ក្នុងដំណើរការចិញ្ចឹម សមាជិកក្នុងគ្រួសារបានបែងចែកការងារគ្នាដើម្បីរួមគ្នាមើលថែហ្វូងគោ។ បងស្រី សារី បានចែករំលែក៖ “ខ្ញុំនៅផ្ទះបិតស្រា ឆ្លៀតយកកាកបាយស្រាធ្វើជាចំណីឱ្យគោ និងមើលថែហ្វូងគោ។ កូនប្រុសខ្ញុំឈ្មោះ ឡឹម សាង កើតឆ្នាំ ១៩៩៣ ទទួលបន្ទុកកាត់ស្មៅនិងជួយខ្ញុំមើលថែ ម៉្លោះហើយការចិញ្ចឹមសត្វមានភាពរលូនល្អ”។ ការជួយជ្រោមជ្រែងពីកូនប្រុសបានជួយឱ្យបងស្រីមានលក្ខណៈរក្សាទាំងរបរបិតស្រា ទាំងការចិញ្ចឹមសត្វ។ ម្នាក់ៗទទួលខុសត្រូវការងារមួយ រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះក៏ជាលក្ខណៈដើម្បីឱ្យបងស្រីបន្តផ្សារភ្ជាប់ជាមួយមុខរបរ មើលថែហ្វូងគោពូជ។
ក្រៅពីនេះ គ្រួសារបងស្រីថែមទាំងធ្វើស្រែចំនួន ៣៥ កុង ឆ្លៀតទាញយកផលចំបើងក្រោយពីប្រមូលផលធ្វើជាចំណីឱ្យគោ ព្រមទាំងទុកដីចំនួន ២ កុងសម្រាប់ដាំស្មៅ។ ប្រភពចំបើង និងស្មៅដែលមានស្រាប់ បានរួមចំណែកបន្ថយបរិមាណចំណីដែលត្រូវទិញពីខាងក្រៅ។ យកកាកបាយស្រាលាយជាមួយចំណីផ្សេងៗបន្ថែមសម្រាប់ហ្វូងគោ និងឆ្លៀតទាញយកផលពីអនុផលកសិកម្មដើម្បីបន្ថយលើការចំណាយ។ ការធ្វើស្រែ ដាំស្មៅ បិតស្រានិងចិញ្ចឹមគោ បានជំនួយគ្នាទៅវិញទៅមក។ វិធីធ្វើនេះបាននាំមកនូវប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំៗ ជួយឱ្យគ្រួសារជាជំហានកែលម្អជីវភាព។
លោក ថាច់ យឹង ប្រធានគណៈប្រជាជនភូមិផ្នោសង្រ្កម បានឱ្យដឹង គ្រួសារបងស្រី ថាច់ សារី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលខិតខំពលកម្មផលិត មានឆន្ទៈឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីដើមទុននិងហ្វូងគោដំបូង គ្រួសារបងបានខិតខំថែទាំ បង្កាត់ពូជ ចេះទាញយកប្រភពចំណីដែលមានស្រាប់ដើម្បីបន្ថយចំណាយ។ តាមលោក យឹង ទម្រង់រកស៊ីរបស់បងស្រី សារី គួរតែបើកទូលាយដើម្បីឱ្យមាមីងសិក្សា រៀនសូត្របទពិសោធន៍ និងអនុវត្តសមស្របទៅនឹងលក្ខណៈរបស់គ្រួសារនីមួយៗ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅភូមិភាគ៕
ទីទុយ