វិញហូវជាឃុំមួយក្នុងចំណោមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តកាម៉ាវ។ ដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ មានកម្មវិធីនិងគម្រោងឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជាច្រើនដល់ជនជាតិភាគតិច បានផ្សព្វផ្សាយអនុវត្ត នាំមកប្រសិទ្ធភាជាក់ស្តែង ជួយជនរួមជាតិឈានឡើងលំនឹងជីវភាព។
ជាក់ស្តែងដូចជាគ្រួសារលោកគឹមសូដា នៅភូមិវិញថាញ់ ឃុំវិញហូវ ជាគ្រួសារក្រីក្រ ប្រភពចំណូលរបស់គ្រួសារគឺពឹងទៅលើរបរបកបង្គារបស់ប្រពន្ធនិងការងារអូសបង្គារបស់ប្តី ក៏បានគ្រប់តែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជីវភាពគ្រួសារចាប់ផ្តើមផ្លាស់ថ្មី ពេលបានប្រភពឧបត្ថម្ភកូនជ្រូកពូជ៦ក្បាលពីមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។ សរុបប្រភពទុនឧបត្ថម្ភចំនួន២០លានដុង រួមមាន៖ ប្រាក់ទិញជ្រូកពូជ ១២ លានដុង ប្រាក់ទិញចំណីសត្វ ៨ លានដុង ទន្ទឹមនឹងនោះ បានភូមិភាគណែនាំបច្ចេកទេសចិញ្ចឹម។ក្រោយពីរយៈកាលជាង៥ខែចិញ្ចឹមថែទាំ ហ្វូងជ្រូកក៏ធំធាត់ល្អ ត្រៀមបម្រុងលក់។ លោកគឹមសូដា នៅភូមិវិញថាញ់ ឱ្យដឹងដោយក្តីរីករាយ៖ "ទើបចិញ្ចឹមបានជាង៥ខែ ហ្វូងជ្រូកធំធាត់ល្អ មួយក្បាលៗមានទម្ងន់ជិត ១០០ គីឡូក្រាម។ នាពេលខាងមុខ ខ្ញុំនឹងលក់ដើម្បីមានប្រាក់ផ្គត់ផ្គង់ជីវភាពនិងទិញកូនជ្រូកចិញ្ចឹមល្បាស់បន្ទាប់។ គ្រួសារខ្ញុំសូមអរគុណបក្ស រដ្ឋ គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលបានឧបត្ថម្ភ ជួយគ្រួសារខ្ញុំមានសត្វចិញ្ចឹម មានប្រាក់ចំណូលបន្ថែម"។

ផ្តើមពីគោលនយោបាយឧបត្ថម្ភទុន សត្វចិញ្ចឹម មាមីងខ្មែរនៅវិញហូវ មានលក្ខណៈចិញ្ចឹមសត្វ ដើម្បីលំនឹងជីវភាព។
នៅភូមិវិញថាញ់នេះដែរ គ្រួសារលោកថាច់ភាព ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារទទួលបានការឧបត្ថម្ភកូនជ្រូក។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធលោកថាច់ភាព ទៅធ្វើកម្មករសំណង់ដើម្បីចិញ្ចឹមជីវិត។ ទោះបីមានបំណងចង់ចិញ្ចឹមជ្រូកតាំងពីយូរមក ប៉ុន្តែខ្វះទុន ទើបមិនទាន់ហ៊ានចិញ្ចឹម។ ពេលបានឧបត្ថម្ភកូនជ្រូក ៦ ក្បាល ប្តីប្រពន្ធគាត់យកចិត្តទុកដាក់ចិញ្ចឹមថែទាំ។បច្ចុប្បន្ន លោកភាពបានលក់ហ្វូងជ្រូកនោះ ហើយទុក១ក្បាលធ្វើមេ និងប្រើប្រាស់ដើមទុនដើម្បីទិញកូនជ្រូក ៥ ក្បាល សម្រាប់ចិញ្ចឹមល្បាស់បន្ទាប់។លោកថាច់ភាព នៅភូមិវិញថាញ់ ឱ្យដឹង៖ "ហ្វូងជ្រូកដែលខ្ញុំចិញ្ចឹមមកដល់ពេលនេះបានជាង៥ខែ មួយក្បាលៗមានទម្ងន់ជិត ១០០ គីឡូក្រាម ខ្ញុំបានលក់ដើម្បីមានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ខ្ញុំសូមថ្លែងអំណរគុណរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពីភូមិរហូតដល់ឃុំដែលបានយកចិត្តទុកដាក់ គិតគូរជីវភាពជូនជនរួមជាតិខ្មែរយើងខ្ញុំ។ ឥឡូវនេះ មានទម្រង់ មានដើមទុន ខ្ញុំនឹងទិញកូនជ្រូកចិញ្ចឹមជាបន្ត ថែទាំឱ្យបានហ្មត់ចត់ ដើម្បីហ្វូងជ្រូកឆាប់ធំ ឆាប់បានលក់ មានប្រាក់ចំណូលបន្ថែម ដើម្បីកែលម្អជីវភាព"។
អាស្រ័យការរួមដំណើរនិងការណែនាំបច្ចេកទេសចិញ្ចឹមសត្វយ៉ាងហ្មត់ចត់របស់ភូមិភាគ មកដល់ពេលនេះ ហ្វូងជ្រូករបស់ប្រជាជនទាំង១០គ្រួសារដែលបានឧបត្ថម្ភ សុទ្ធតែធំធាត់ល្អ មានទម្ងន់ពី ៨០ ដល់ ១០០ គីឡូក្រាមក្នុងមួយក្បាល។ តាមការវាយតម្លៃពីប្រសិទ្ធភាពរបស់ទម្រង់ លោកទ្រឿងដុងបា អនុប្រធានការិយាល័យវប្បធម៌-សង្គមកិច្ចឃុំវិញហូវ ខេត្តកាម៉ាវ ឱ្យដឹង៖ "ការិយាល័យវប្បធម៌បានសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យសេដ្ឋកិច្ចនិងមជ្ឈមណ្ឌលសាធារណៈប្រយោជន៍របស់ឃុំ ដើម្បីឧបត្ថម្ភមាមីងអំពីបច្ចេកទេសចិញ្ចឹមសត្វ ពិសេសគឺការងារព្យាបាលនិងរបៀបថែទាំហ្វូងជ្រូក។អនុវត្តការងារនេះពុំទាន់ពេញ៦ខែ លទ្ធផលសម្រេចបានគឺល្អប្រសើរណាស់។តាមសម្តីគ្រួសារដែលលក់ជ្រូក ប៉ាន់ស្មាន់បន្ទាប់ពីទូទាត់ចំណាយ នៅចំណេញពី ១០ ដល់ ១៥ លានដុងក្នុងមួយគ្រួសារ"។
ផ្តើមពីការជំនួយបានទាន់ពេល ចំពេល ចំមុខសញ្ញា បណ្តាគោលនយោបាយជនជាតិមិនត្រឹមតែនាំមកប្រភពចំណូលសេដ្ឋកិច្ចចំពោះមុខប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តនិងទំនុកចិត្តដល់មាមីង ដើម្បីឈានឡើងចាក់ផុតពីភាពក្រីក្រដោយចីរភាព។ ផ្តើមពីលទ្ធផលជំហានដំបូងនៃទម្រង់ចិញ្ចឹមជ្រូក បានបង្កកម្លាំងចិត្តបន្ថែម ដើម្បីគ្រួសារក្រីក្រនៅវិញហូវមានទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ឈានដល់ជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ-មុនី