បង ប៊ុយយ្វីភឿង នៅភូមិកូវហាញ ឃុំតឹបស៊ើង ខេត្តវិញឡុង បានបង្វែរពីដាំក្រូចថ្លុង មកដាំដំណាំទឹកដោះគោក្រហមវិញ ទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរនៅលើផ្ទៃដី៥កុង។ រដូវកន្លងហើយ គ្រួសារបងប្រមូលផលបានប្រមាណ ៦ តោន រកប្រាក់ចំណូលបាន ២៤០ លានដុង បង្កកម្លាំងជំរុញបន្ថែមក្នុងការថែទាំ និងអភិវឌ្ឍចម្ការ។

បងភឿង ប្រើថង់នីឡុងស្រោបផ្លែ ដើម្បីបន្ថយសត្វល្អិតបំផ្លាញ។
ពីមុន បងភឿងដាំក្រូចថ្លុង ដោយសង្ឃឹមថានឹងមានប្រភពចំណូលលំនឹង។ ប៉ុន្តែ ប្រសិទ្ធភាពនាំមកមិនដូចការរំពឹងទុកទេ អាស្រ័យបរិមាណផល និងតម្លៃលក់ប្រែប្រួល។ ពេលខ្លះ ក្រូចមានតម្លៃខ្ពស់ តែបរិមាណផលតិច ពេលខ្លះផ្តល់ផ្លែច្រើន តែតម្លៃចុះថោក។ ការលំបាកនោះធ្វើឱ្យគាត់គិតខ្វល់ខ្វាយស្វែងរកទិសដៅផលិតដែលសមស្របជាងនៅផ្ទៃដីដែលមានស្រាប ដើម្បីកែលម្អប្រាក់ចំណូល។ ខណៈពេលស្វែងយល់ បងសង្កេតឃើញដំណាំដើមទឹកដោះគោដែលមាមីងដាំនៅភូមិភាគមានការលូតលាស់ល្អ និងផ្តល់ផ្លែច្រើន។ ផ្តើមពីភាពជាក់ស្តែងនោះ បងស្វែងយល់អំពីពូជដើមទឹកដោះគោក្រហម រួចសម្រេចចិត្តទិញមកដាំ។ ឆ្នាំ ២០២៣ បងបានវិនិយោគទិញកូនពូជ៤០០ដើម ដាំលើផ្ទៃដី៥កុង ក្លាយជាអ្នកដំបូងគេដែលដាំពូជដើមទឹកដោះគោក្រហមនៅភូមិភាគ។

បង ភឿង (កណ្តាល) កំពុងដោះដូរជាមួយកម្មាភិបាលភូមិភាគ។
តាមប្រសាសន៍បងភឿង ពេលជ្រើសរើសពូជដំណាំថ្មី ប្រការដែលបងយកចិត្តទុកដាក់គឺលទ្ធភាពស៊ាំនឹងដីធ្លី និងសមស្របជាមួយលក្ខណៈថែទាំរបស់គ្រួសារ។ ការសង្កេតឃើញដំណាំដើមទឹកដោះគោប្រពៃណីនៅភូមិភាគ ជួយឱ្យបងមានមូលដ្ឋានសម្រេចចិត្តផ្លាស់ប្តូរ។ ក្រោយពីដាំរួច បងយកចិត្តទុកដាក់ពីការព្រាចជី ស្រោចទឹក និងតាមដានការលូតលាស់។ ក្រោយពីដាំបានប្រមាណ១៨ខែ ដើមទឹកដោះគោចាប់ផ្តើមផ្តល់ផ្លែ មានក្តីសង្ឃឹមពីប្រភពចំណូលថ្មី។ បងភឿង ឱ្យដឹង៖ "ពីមុនដាំក្រូចថ្លុង មានពេលខ្លះក្រូចមានតម្លៃខ្ពស់ តែបរិមាណផលតិច ពេលខ្លះផ្តល់ផ្លែច្រើន តែតម្លៃចុះថោក ប្រសិទ្ធភាពមិនដូចការរំពឹងទុកទេ។ ឃើញមាមីងដាំដើមទឹកដោះគោលូតលាស់ល្អ ខ្ញុំស្វែងយល់ពូជដើមទឹកដោះគោក្រហម រួចទិញមកដាំ។ មកដល់ពេលនេះ ដើមទឹកដោះគោផ្តល់ផ្លែ បាននាំប្រភពចំណូលល្អបង្គួរជូនគ្រួសារ"។
រដូវកន្លងហើយ បងភឿងប្រមូលផលផ្លែទឹកដោះគោក្រហមបាន៦តោន ឈ្មួញមកទិញដល់ចម្ការដោយតម្លៃ ៤០.០០០ ដុង/គីឡូក្រាម រកបានប្រាក់ចំណូល ២៤០ លានដុង។ បច្ចុប្បន្ន កំពុងផ្តល់ផ្លែ ត្រៀមប្រមូលផលរដូវថ្មី។ តាមការប៉ាន់ស្មានរបស់បង ប្រសិនបើតម្លៃស្ថិតនៅកម្រិតនេះ ក្រោយពីទូទាត់រួច គ្រួសារបងអាចរកបានប្រាក់ចំណេញប្រហែល១២០លានដុង។ តាមប្រសាសន៍របស់បងភឿង ដំណាំទឹកដោះគោផ្តល់ផ្លែមួយឆ្នាំម្តង ហេតុនោះត្រូវការថែទាំជាប្រចាំ។ ប្រភពចំណូលពីរដូវមុន ជួយឱ្យបងមានកម្លាំងជំរុញបន្ថែមក្នុងការថែទាំចម្ការ សង្ឃឹមថារដូវខាងមុខនឹងបន្តនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អប្រសើរ។
ក្នុងការដាំ បងភឿងដាក់ជីលាមកសត្វជាសំខាន់ និងស្រោចទឹកគ្រប់គ្រាន់ បង្កលក្ខណៈឱ្យដើមទឹកដោះគោលូតលាស់ល្អ។ បងទុកឱ្យដើមទឹកដោះចេញផ្លែតាមធម្មតា មិនវិនិច្ឆ័យឱ្យចេញផ្លែខុសរដូវទេ។ តាមបទពិសោធរបស់បង ដំណាំមិនសូវមានសត្វល្អិតបំផ្លាញទេ ប៉ុន្តែគប្បីពិនិត្យ និងថែទាំឱ្យសមស្របទៅតាមដំណាក់កាលលូតលាស់នីមួយៗ។ ពេលដំណាំផ្តល់ផ្លែ បងប្រើថង់នីឡុងស្រោបផ្លែ ដើម្បីកាត់បន្ថយសត្វល្អិតបំផ្លាញ និងកាត់បន្ថយការប្រើថ្នាំការពាររុក្ខជាតិ។ គាត់យល់ថា ថែទាំបានល្អនឹងជួយឱ្យដំណាំផ្តល់ផ្លែក្នុងរយៈពេលច្រើនឆ្នាំ។ ព្រោះហេតុនោះ ក្រៅពីបរិមាណផលរាល់រដូវ បងនៅទាំងយកចិត្តទុកដាក់រក្សាកម្លាំងឱ្យដើមឈើ ដើម្បីមានប្រភពចំណូលយូរអង្វែង។
លោក យឿងកុងឌឹក អនុប្រធានសមាគមកសិករឃុំតឹបស៊ើង បញ្ជាក់៖ បងភឿងជាកសិករទ្រាំលំបាក ចូលចិត្តសិក្សាស្វែងយល់ និងមោះមុតដាំពូជដាំដំណាំថ្មីក្នុងការផលិត។ ទម្រង់ដាំដំណាំទឹកដោះគោក្រហមមានប្រសិទ្ធភាពសេដ្ឋកិច្ចល្អ គប្បីបានឧទ្ទេសនាមឱ្យមាមីងស្វែងយល់ និងពង្រីកឱ្យសមស្របជាមួយនឹងលក្ខណៈជាក់ស្តែង។ កន្លងហើយ បងភឿង បានប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងជូនលិខិតសរសើរ។ ផ្តើមពីបង្វែរពូជដំណាំ គ្រួសារបងមានទិសដៅអភិវឌ្ឍសេដ្ឋកិច្ចបន្ថែម ឈានឡើងធូរធារបន្តិចម្តងៗនៅស្រុកកំណើត៕
ទីទុយ - វិមាន