ស្តាប់នូវចំណាប់អារម្មណ៍ បំណងប្រាថ្នា និងសំណើចេញពីភាពជាក់ស្តែង សន្និសីទសន្ទនារវាងប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ទីក្រុងកឹងធើ ជាមួយយុវជនឆ្នាំ ២០២៦ បានបើកបង្ហាញនូវទិសដៅជាក់ស្តែងសម្រាប់យុវវ័យចូលរួមការផ្លាស់ប្តូរឌីជីថល ការអភិ វឌ្ឍសេដ្ឋកិច្ច បង្កើតអាជីព និងរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ រួមកម្លាំងកសាងមាតុភូមិឱ្យកាន់តែអភិវឌ្ឍន៍។

សន្និសីទសន្ទនារវាងថ្នាក់ដឹកនាំឃុំលីវទូ ជាមួយយុវជនឆ្នាំ ២០២៦។
គណៈកម្មាធិការប្រជាជនឃុំលីវទូ បានចាត់តាំងសន្និសីទសន្ទនារវាងប្រធានគណៈកម្មាធិការប្រជាជនឃុំ ជាមួយយុវជនឆ្នាំ ២០២៦ ក្រោមប្រធានបទ "ពង្រីកប្រភពធនធានយុវវ័យ ឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល រួមចំណែកកសាងឃុំលីវទូឱ្យកាន់តែអភិវឌ្ឍន៍"។ សន្និសីទនេះ ជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំភូមិភាគស្តាប់ដោយផ្ទាល់នូវមតិយោបល់ និងបំណងប្រាថ្នារបស់សមាជិកសម្ព័ន្ធយុវជន និងយុវជន ព្រមទាំងដោះដូរ និងដោះស្រាយបញ្ហានានាដែលយុវជនចាប់អារម្មណ៍ ឆ្លងតាមរយៈនោះ បង្កលក្ខណៈឱ្យកម្លាំងយុវជនពង្រីកតួនាទីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នៅក្នុងសន្និសីទ មានមតិយោបល់ជាច្រើនបានសមាជិកសម្ព័ន្ធយុវជន និងយុវជនលើកឡើងដោយត្រង់ៗ ផ្តោតលើបញ្ហាដែលជាប់ពាក់ព័ន្ធនឹងការសិក្សា ការងារ ផ្តើមអាជីព និងជីវភាពរស់នៅ។ ក្នុងនោះ យុវជនចាប់អារម្មណ៍លើការខិតជិតប្រភពទុនគោលនយោបាយសម្រាប់និស្សិតដែលមានជីវភាពខ្វះខាត បណ្តាគោលនយោបាយឧបត្ថម្ភប្រកបមុខរបរ ផ្តើមអាជីព ក៏ដូចជាការវិនិយោគ និងលើកកម្ពស់ស្ថាប័នវប្បធម៌ និងកីឡា ដើម្បីបម្រើដល់តម្រូវការប្រជុំជីវភាព និងការលត់ដំរបស់យុវវ័យនៅក្នុងភូមិភាគ។
គួរឱ្យកត់សម្គាល់ ការផ្លាស់ប្តូរឌីជីថលគឺជាខ្លឹមសារមួយដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ផ្តើមពីការជាក់ស្តែងដែលប្រជាជននៅជួបការលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធសេវាកម្មរដ្ឋលើបណ្តាញ សមាជិកសម្ព័ន្ធយុវជន និងយុវជនបានស្នើឱ្យពង្រីកតួនាទីរបស់កម្លាំងយុវជនក្នុងការជួយប្រជាជនកៀកជិតថ្នាលឌីជីថល និងប្រើប្រាស់ប្រព័ន្ធសេវាកម្មរដ្ឋលើបណ្តាញ។ នេះក៏ជាឱកាសមួយសម្រាប់យុវជនបង្ហាញពីតួនាទីឈានមុខ ដោយនាំយកចំណេះដឹងបច្ចេកវិទ្យាខិតជិតប្រជាជន ជាពិសេសនៅតាមភូមិស្រុក ។
ទន្ទឹមនឹងនោះ យុវជនបានស្នើឱ្យបង្កើនការអនុវត្តបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ឧទ្ទេសនាមលក់កសិផល និងផលិតផលពិសេសរបស់ភូមិភាគ។ ការដាក់ផលិតផលទៅលើថ្នាលឌីជីថល និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក បានចាត់ទុកជាទិសដៅសមស្រប ដើម្បីពង្រីកទីផ្សារ លើកកម្ពស់តម្លៃផលិតផល ព្រមទាំងបង្កឱកាសបន្ថែមទៀតសម្រាប់យុវជនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកកំណើតរបស់ខ្លួន។

សមាជិកសម្ព័ន្ធយុវជន និងយុវជនឃុំលីវទូ ដោះដូរត្រង់ៗនូវបញ្ហាជាច្រើនក្នុងអង្គសន្និសីទ។
ជាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ និងមានវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤ ឃុំលីវទូមានឧត្តមភាពជាច្រើនក្នុងការពង្រីកតម្លៃវប្បធម៌ប្រពៃណី។ ក្នុងអង្គសន្និសីទ ខ្លឹមសារនៃការអភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងផ្លាស់ប្តូរឌីជីថលក៏បានសមាជិកសម្ព័ន្ធយុវជន និងយុវជនយកចិត្តទុកដាក់ផងដែរ។ លោកទ្រីវហង សមាជិកសម្ព័ន្ធយុវជនភូមិព្រែកចាក បានចែករំលែក៖ “ជំនាន់យុវវ័យមានលក្ខណៈងាយស្រួយក្នុងការកៀកជិតបច្ចេកវិទ្យា និងបណ្តាញសង្គម ដូច្នេះ ចាំបាច់ពង្រីកឧត្តមភាពនេះ ដើម្បីឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ខ្មែរទៅដល់ប្រជាជនជិតឆ្ងាយ។ យើងខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយជំនួយឧបត្ថម្ភជាក់ស្តែង ដើម្បីឱ្យយុវជនយករូបភាពវត្តអារាមខ្មែរ ទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីបង្ហាញលើប្រព័ន្ធអ៊ីនធឺណិត ឆ្លងតាមរយៈនោះ រួមចំណែកដាស់ស្មារតីមោទនភាព និងពង្រឹងភាពស្និទ្ធស្នាលនៅក្នុងសហគមន៍”។
មតិយោបល់របស់សមាជិកសម្ព័ន្ធយុវជន និងយុវជន បានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ និងគ្រប់ផ្នែកជំនាញដោះដូរ និងឆ្លើយតបដោយផ្ទាល់។ ឆ្លងតាមរយៈនោះ ខ្លឹមសារជាច្រើនបានតម្រង់ទិសដោះស្រាយស្របទៅនឹងតម្រូវការជាក់ស្តែង ព្រមទាំងលើកកម្ពស់តួនាទីសកម្មភាពរបស់យុវជនក្នុងការចូលរួមភារកិច្ចនៅភូមិភាគ។ លោកយេបថាញវ៉ិញ អនុលេខាគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ បានសំណូមពរឱ្យបណ្តាផ្នែកពាក់ព័ន្ធយកចិត្តទុកដាក់ជួយឧបត្ថម្ភនិស្សិតដែលមានជីវភាពខ្វះខាតបានកៀកជិតប្រភពទុន និងវិនិយោគជាបណ្តើរៗលើស្ថាប័នកីឡាសម្រាប់យុវវ័យ។ ជាមួយនឹងនោះ យុវជនត្រូវលើកកម្ពស់តួនាទីស្នូលក្នុងការផ្លាស់ប្តូរឌីជីថល ជួយប្រជាជនប្រើប្រាស់ប្រព័ន្ធសេវាកម្មរដ្ឋលើបណ្តាញ ផ្សព្វផ្សាយផលិតផលភូមិភាគ ថែរក្សានិងពង្រីកអត្តសញ្ញាណតម្លៃវប្បធម៌ខ្មែរ។
ដោយស្មារតីឈានមុខ ច្នៃប្រតិដ្ឋ និងគោលបំណងចូលរួម យុវវ័យឃុំលីវទូមានឱកាសបន្ថែម ដើម្បីពង្រីកសមត្ថភាព ម្ចាស់ការលើបច្ចេកវិទ្យា ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាអត្តសញ្ញាណវប្បធម៌ និងរួមដំណើរជាមួយរដ្ឋអំណាចក្នុងការអនុវត្តភារកិច្ចនៅមូលដ្ឋាន។ ផ្តើមពីកិច្ចសន្ទនាជាក់ស្តែង សំឡេងរបស់យុវជនបានបំប្លែងទៅជាសកម្មភាពជាក់ស្តែង រួមចំណែកកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ និងពោរពេញដោយអត្តសញ្ញាណ។
ហុងទើ-ត្រឹងរ៉ូន