គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បានសហការជាមួយ VNPT ឡុងភូ ចាត់តាំងពិធីបង្ហាញទម្រង់ “ផែនទីសុខុមាលភាពសង្គមឌីជីថល” របស់ឃុំឡុងភូ។ អញ្ជើញចូលរួមមានលោក យឿងថាញត្វង អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ; លោកហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ; តំណាងបណ្តាគណៈ ផ្នែក អង្គការមហាជន អង្គភាព សាលារៀន ព្រមទាំងលេខាសាខាបក្ស និងប្រធានគណៈការងាររណសិរ្សភូមិទាំង ១៤ លើភូមិឋានៗ ទិដ្ឋភាពក្នុងពិធីបង្ហាញទម្រង់ “ផែនទីសុខុមាលភាពសង្គមឌីជីថល”។
.jpg)
ទិដ្ឋភាពក្នុងពិធីបង្ហាញទម្រង់ “ផែនទីសុខុមាលភាពសង្គមឌីជីថល”។
យោងតាមផែនការ “ផែនទីសុខុមាលភាពសង្គមឌីជីថល” បានកសាងឡើងសំដៅធ្វើទំនើបកម្មការងារគ្រប់គ្រង ធ្វើបច្ចុប្បន្នភាព និងតាមដានបណ្តាករណីដែលត្រូវការជំនួយ; ទន្ទឹមនឹងនោះបង្កើតការតភ្ជាប់រវាងអ្នកដែលត្រូវការជំនួយជាមួយសប្បុរសជន អាជីវកម្ម មូលដ្ឋានសាសនា និងអ្នកមានសទ្ធាជ្រះថ្លានានា។ ប្រព័ន្ធនេះផ្តោតលើព័ត៌មានអំពីគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានស្ថានភាពលំបាក គ្រួសារទទួលបានប្រាក់ឧបត្ថម្ភសង្គម គ្រួសារមានអ្នកកើតជំងឺធ្ងន់ធ្ងរ ក្មេងកំព្រា សិស្សក្រីក្រ និងអ្នកវ័យចាស់គ្មានទីពឹង។ ក្នុងដំណាក់កាលអនុវត្តសាកល្បង ឃុំបានធ្វើការត្រួតពិនិត្យឡើងវិញនូវគ្រួសារក្រីក្រចំនួន ៩០ គ្រួសារ និងគ្រួសារក្បែរក្រ ១៦៩ គ្រួសារ ព្រមទាំងផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពព័ត៌មាន ទីតាំងនិងតម្រូវការជំនួយរបស់ករណីនីមួយៗឡើងប្រព័ន្ធ។ ដំណើរការនេះបានអនុវត្តតាមជំហានទទួលព័ត៌មានផ្ទៀងផ្ទាត់ជាក់ស្តែង បញ្ចូលទិន្នន័យ អនុម័តចុះផ្សាយ និងតាមដានលទ្ធផលជំនួយ។
តាមរយៈទម្រង់នេះ រណសិរ្សឃុំមានបំណងលើកកម្ពស់ភាពបើកចំហនិងតម្លាភាពក្នុងការងារសុខុមាលភាពសង្គម ជួយឱ្យការត្រួតពិនិត្យឡើងវិញ ការតភ្ជាប់ និងឧបត្ថម្ភដល់ស្ថានភាពលំបាកឱ្យបានទាន់ពេល និងចំមុខសញ្ញា; ទន្ទឹមនឹងនោះ ជាជំហានៗបង្កើតឡើងនូវមូលដ្ឋានទិន្នន័យបម្រើឱ្យការងារសុខុមាលភាពសង្គមនៅលើភូមិឋាន។ ទម្រង់បានដាក់ឱ្យអនុវត្តសាកល្បងចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៦ បន្ទាប់មកបន្តពង្រីកដល់ក្រុមមុខសញ្ញាដែលមានស្ថានភាពលំបាក និងពង្រីកការតភ្ជាប់ជាមួយអាជីវកម្មនិងសប្បុរសជន។

ពិធីប្រកាសបង្ហាញប្រព័ន្ធផែនទីសុខុមាលភាពសង្គមឌីជីថលឃុំឡុងភូ។
ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូបានទទួលផ្ទាំងនិមិត្តរូបឧបត្ថម្ភសុខុមាលភាពសង្គមពីបណ្តាអង្គភាពរួមដំណើរ រួមមាន៖ ធនាគារ Agri bank ឡុងភូ ចំនួន ១០ លានដុង; VNPT តំបន់ឡុងភូ ចំនួន ១០ លានដុង; ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាវវៀតសុកត្រាំង ចំនួន ៥ លានដុង។ ព្រះតេជគុណ ធិចទ្រុងថាញ ព្រះចៅអធិការវត្តហាយឡុងភឿក ក៏បានប្រគល់ផ្ទាំងនិមិត្តរូបឧបត្ថម្ភដល់ការងារសុខុមាលភាពសង្គមរបស់ភូមិភាគផងដែរ៕
សុកកា - ថាច់ធី