(អ.ឡ) - នៅថ្ងៃទី២ ខែតុលា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងកឹងធើចាត់តាំងសន្និបាតគណៈប្រតិបត្តិការបក្ខភាគទីក្រុង លើកទី១២ (បើកទូលាយ) ដើម្បីបូកសរុបបណ្តោះអាសន្នស្ថានភាពអនុវត្តភារកិច្ចនយោបាយ៩ខែដើមឆ្នាំ ចាត់ចែងអនុវត្តភារកិច្ចត្រីមាសទី៤ ឆ្នាំ២០២៦។ សន្និបាតបានចាត់តាំងតាមរូបភាពផ្ទាល់ គួបផ្សំតាមប្រព័ន្ធអនឡាញ តភ្ជាប់ពីសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងដល់ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញចំនួន១០៣ របស់គណៈកម្មាធិការបក្សឃុំ សង្កាត់លើភូមិឋានទីក្រុង។

ប្រចាំការគណៈកម្មាធិការបក្សទីក្រុងដឹកនាំសន្និបាត។
ដឹកនាំសន្និបាតមានលោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោកង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង។

អ្នកតំណាងទាំងឡាយចូលរួមអង្គសន្និបាត។
អញ្ជើញចូលរួមនៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងមានតំណាងស្ថាប័នគណៈចាត់តាំងមជ្ឈិម; បណ្តាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងនិងសមាជិកគណៈកម្មាធិការប្រតិបត្តិការបក្សទីក្រុង; ប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គភាពទីក្រុង...
ល្បឿនកំណើនសេដ្ឋកិច្ចនៅទាប
ក្នុងរយៈពេល៩ខែកន្លង គណៈកម្មាធិការបក្សទីក្រុង គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងនិងបណ្តាគណៈកម្មាធិការបក្ស អង្គការបក្សគ្រប់ថ្នាក់ទីក្រុងបានផ្តោតការដឹកនាំ ចង្អុលការចាត់តាំងព្រមៗគ្នានូវគោលការណ៍ សេចក្តីសម្រេចចិត្តរបស់មជ្ឈិមអំពីកិច្ចការកសាងបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ; ចង្អុលការទាន់ពេលវេលាធ្វើឱ្យជាក់លាក់ ចាត់តាំងអនុវត្តស្របតាមទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ និងភារកិច្ចអភិវឌ្ឍទីក្រុងក្នុងសម័យកាលថ្មី; ចង្អុលការរចនា ធ្វើឱ្យសុក្រឹតអង្គការចាត់តាំងរបស់ប្រព័ន្ធនយោបាយតាមទិសដៅសម្រិតសម្រាំង ដំណើរការមានសុពលភាព ប្រសិទ្ធភាព; បង្កើតអង្គការបក្សនៅតាមគ្រឹះស្ថានអប់រំ ធានាការដឹកនាំរបស់បក្សមានភាពបន្តនិងរលូន។
គណៈកម្មាធិការបក្សទីក្រុងបានសាកល្បងបង្កើតបក្ខភាគក្រុមប្រឹក្សាប្រជាជនទីក្រុងនិងបក្ខភាគរណសិរ្ស អង្គការសមាគមទីក្រុង; បង្កើតគណៈស្រាវជ្រាវអភិវឌ្ឍទីក្រុងកឹងធើ ប្រគល់ភារកិច្ច ដាក់ចេញលក្ខន្តិកៈអង្គការនិងសកម្មភាព។ គណៈកម្មាធិការបក្សទីក្រុងបានអនុវត្តការផ្ទេរតំណែង តែងតាំង ចាត់ចែងចំពោះកម្មាភិបាលចំនួន៦០នាក់ស្ថិតក្នុងបញ្ជីគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងគ្រប់គ្រង។ គណៈកម្មាធិការបក្ស អង្គការបក្សទីក្រុងទាំងអស់បានបញ្ចូលបក្ខជនថ្មីបានចំនួន៣.៥៩៩នាក់ (សម្រេច៧៨,២៤% ភាគកម្រិត); បង្កើនកិច្ចការត្រួតពិនិត្យ ឃ្លាំមើល ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពបទល្មើសក្នុងបក្ស។

លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ធ្វើរបាយការណ៍៩ខែនិងភារកិច្ចត្រីមាសទី៤ ឆ្នាំ២០២៦របស់គណៈកម្មាធិការបក្សទីក្រុង។
ចំពោះវិស័យសេដ្ឋកិច្ច បណ្តាផ្នែកនិងវិស័យនានាសុទ្ធតែរក្សាបានសន្ទុះកំណើន។ សន្ទស្សន៍ផលិត ឧស្សាហកម្ម (IIP) ប៉ាន់ស្មានកើនឡើង១១% ធៀបនឹងរយៈពេលដូចគ្នា; ចំណូលលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់សរុបប្រមាណ១៩៨.០១៨ពាន់លានដុង កើនឡើង២១,១%ធៀបនឹងរយៈពេលដូចគ្នា; តម្លៃនាំចេញទំនិញនិងចំណូលរូបិយប័ណ្ណបរទេសជាង៤,៥៩ពាន់លានដុល្លារ កើនឡើង១១,៧% ធៀបនឹងរយៈពេលដូចគ្នា។ ទេសចរណ៍បន្តមានភាពរីកចម្រើន ទទួលភ្ញៀវបានប្រមាណ១១,៧១លានលើក ចំណូលប្រមាណ១០.២៨០ពាន់លានដុង កើនឡើង២៨% ធៀបនឹងរយៈពេលដូចគ្នា។ បរិមាណស្រូវសរុបសម្រេចប្រមាណ៤,០៦លានតោន ផ្លែឈើប្រមាណ៩២៧.៦៦៥តោន ជលផលសម្រេចប្រមាណ៥៦៤.៧៩៤តោន។ ប្រមូលថវិការដ្ឋសរុបប៉ាន់ស្មានសម្រេច២១.៦៨១ពាន់លានដុង សម្រេច៨០,៦៦% ផែនការ។
ទីក្រុងមានអាជីវកម្មបង្កើតថ្មីចំនួន៣.២៥៣ និងមានអាជីវកម្មដំណើរការឡើងវិញចំនួន៨២២។ បណ្តាភារកិច្ចអំពីអប់រំ សុខាភិបាល ការងារធ្វើ សន្តិសុខសង្គម វប្បធម៌ កីឡា ជនជាតិ សាសនាបានចាត់តាំងព្រមៗគ្នា ភ្ជាប់ជាមួយការធ្វើឱ្យជាក់លាក់នូវគោលការណ៍របស់មជ្ឈិមនិងតម្រូវការជាក់ស្តែងរបស់ទីក្រុង។ ស្ថានភាពការពារជាតិ សន្តិសុខនៅលើភូមិឋានទីក្រុងបន្តបានរក្សាស្ថិរភាព សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានធានា។

លោកដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង របាយការណ៍សេចក្តីព្រាងសេចក្តីសម្រេចចិត្តសន្និបាត។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនៅមានការលំបាក ភាពអន់ថយ នោះគឺល្បឿនកំណើននៅទាប GRDP ៩ខែគ្រាន់តែកើនឡើង៧,៨៩% ធៀបនឹងរយៈពេលដូចគ្នា; អត្រាការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋទើបតែសម្រេច៥៨,៦៧% ផែនការទុនដែលរដ្ឋាភិបាលប្រគល់; នៅតាមស្ថាប័ន អង្គភាពមួយចំនួន កិច្ចការដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តមានពេលមិនទាន់ប្តូរផ្តាច់ពិតប្រាកដ; ការសហការដោះស្រាយភារកិច្ចអន្តរវិស័យ ជាពិសេសអំពីវិនិយោគ ដីធ្លី ផែនការ សំណង ជំនួយ តាំងទីលំនៅថ្មី មានពេលខ្លះមិនទាន់ពេលវេលា ប៉ះពាល់ដល់ល្បឿនគម្រោងនិងការផ្តល់ផ្ទេរថវិកា...

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងរបាយការណ៍ និងស្នើសុំមតិអំពីផែនការ កម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សទីក្រុង។
ក្នុងសន្និបាត ប្រចាំការគណៈកម្មាធិការបក្សទីក្រុងបានរបាយការណ៍ ស្នើសុំមតិអំពីផែនការ កម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សទីក្រុងចាត់តាំងអនុវត្តលិខិតបទដ្ឋាននានារបស់មជ្ឈិម; លិខិតសំណើររបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងអំពីការស្នើសុំមតិគណៈប្រតិបត្តិការបក្ខភាគទីក្រុងចំពោះសេចក្តីព្រាងអនុក្រឹត្យរបស់រដ្ឋាភិបាលកំណត់វិសាលភាពអនុវត្តយន្តការ គោលនយោបាយតាមច្បាប់អភិវឌ្ឍទីក្រុងនិងគោលនយោបាយពិសេសដោយឡែកសំដៅជំរុញការអភិវឌ្ឍទីក្រុងកឹងធើ។

លោកង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ធ្វើរបាយការណ៍លិខិតសំណើររបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង។
ថ្នាក់ដឹកនាំគណៈ មន្ទីរ ផ្នែក ភូមិភាគនានាបានពិភាក្សា ប្តូរយោបល់អំពីលទ្ធផលដែលសម្រេចបាន លើកឡើងនូវការលំបាក ការរាំងស្ទះនិងដំណោះស្រាយអនុវត្តនៅត្រីមាសទី៤ ដើម្បីរួមចំណែកអនុវត្តជោគជ័យភារកិច្ចនិងភាគកម្រិតឆ្នាំ២០២៦របស់ទីក្រុង។
៦ក្រុមភារកិច្ចត្រូវផ្តុំកម្លាំងអនុវត្តក្នុងត្រីមាសទី៤

លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ថ្លែងការណ៍បិទសន្និបាតនិងចង្អុលការ។
ថ្លែងការណ៍បិទនិងចង្អុលការក្នុងសន្និបាត លោកដោថាញប៊ិញបានវិភាគ ចង្អុលបង្ហាញច្បាស់៦ក្រុមភារកិច្ចសំខាន់ៗដែលគ្រប់ផ្នែកនិងគ្រប់ភូមិភាគត្រូវផ្តុំកម្លាំងអនុវត្តក្នុងត្រីមាសទី៤ ដើម្បីជំរុញល្បឿនអនុវត្តភាគកម្រិត ភារកិច្ចឆ្នាំ២០២៦។
ទីមួយ ត្រូវពិនិត្យឡើងវិញលទ្ធផលអនុវត្ត២៨ក្រុមភាគកម្រិតនៃសេចក្តីសម្រេចចិត្តឆ្នាំ២០២៦ ជាពិសេសភាគកម្រិតមានហានិភ័យមិនសម្រេច។ គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនទីក្រុងទទួលខុសត្រូវចំពោះភាគកម្រិតស្ថិតក្នុងវិស័យគ្រប់គ្រងរដ្ឋ; អង្គភាពធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សទីក្រុងនិងអង្គភាពពាក់ព័ន្ធនានាទទួលខុសត្រូវចំពោះវិស័យដែលបានប្រគល់ឱ្យទទួលបន្ទុក។ ភាគកម្រិតនីមួយៗត្រូវបញ្ជាក់ច្បាស់កម្រិតនៅខ្វះ មូលហេតុ អង្គភាពទទួលបន្ទុកចម្បង ពេលវេលាកំណត់និងដំណោះស្រាយអនុវត្ត។
ទីពីរ ផ្តុំកម្លាំងដោះស្រាយការលំបាក ការរាំងស្ទះ; អនុវត្តឱ្យបានល្អនូវការទាញយកផលជាអតិបរមាប្រភពចំណូលដែលនៅមាន; ជំរុញលឿនដេញថ្លៃទីតាំងដីធ្លី; កំណត់តម្លៃដីធ្លីនិងប្រមូលប្រាក់ជួលដីម្តងសម្រាប់គម្រោងជាក់លាក់ ជំរុញលឿនការទាញយកផលនិងឱ្យជួលស្ថាប័ន អាគារ ដីធ្លីដែលនៅសល់...ខិតខំប្រមូលថវិកាសម្រេច១១០,៩២%ផែនការ។ ជំរុញល្បឿនអនុវត្តគម្រោងសំខាន់ៗនិងជំរុញល្បឿនផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ ខិតខំសម្រេចគោលដៅផ្តល់ផ្ទេរថវិកា១០០%ផែនការឆ្នាំតាមសេចក្តីសម្រេចចិត្ត។ លេខាគណៈកម្មាធិការបក្សទីក្រុងបញ្ជាក់ថា ទីក្រុងមិនអនុញ្ញាតឱ្យអង្គភាពណាសងទុនវិញ ប្រសិនបើអង្គភាពណាសងទុនមកវិញ នឹងពិនិត្យការទទួលខុសត្រូវថ្នាក់ដឹកនាំអង្គភាពនោះ។
ទីបី លើកកម្ពស់គុណភាពកិច្ចការកសាងបក្សនិងសកម្មភាពរបស់ប្រព័ន្ធនយោបាយនៅមូលដ្ឋាន។ ក្នុងនោះ ផ្តោតលើការបង្កើតប្រភពដើម្បីសម្រេចភាគកម្រិតបញ្ចូលបក្ខជនឆ្នាំ២០២៦។ លេខាគណៈកម្មាធិការបក្សទីក្រុងរិះគន់បក្ខភាគឃុំ សង្កាត់ចំនួន១០ដែលរហូតដល់ពេលនេះអនុវត្តភាគកម្រិតបញ្ចូលបក្ខជនសម្រេចទាប។
ទីបួន អនុវត្តដំណោះស្រាយធានាគុណភាពបង្រៀននិងរៀន លក្ខណៈនៃសាលារៀន បន្ទប់រៀន សៀវភៅមុខវិជ្ជាសិក្សាសម្រាប់សិស្សានុសិស្ស; បន្តលើកកម្ពស់អត្រាសាលារៀនសម្រេចបទដ្ឋានជាតិ។ ជំរុញល្បឿនពិនិត្យសុខភាពដោយឥតគិតថ្លៃនិងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកសម្រាប់ប្រជាជន; លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺ សមត្ថភាពសុខាភិបាលមូលដ្ឋាន។ ជំរុញល្បឿនលំនៅដ្ឋានសង្គម; អនុវត្តពេញលេញ ទាន់ពេលវេលានូវគោលនយោបាយចំពោះអ្នកមានសគុណ គ្រួសារគោលនយោបាយនិងមុខសញ្ញាត្រូវការជំនួយ។
ទីប្រាំ បង្កការវិវត្តពិតប្រាកដអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល។ ប្រញាប់ដោះស្រាយការរាំងស្ទះក្នុងការចាត់ចែង ប្រើប្រាស់ថវិកា៣% ផ្តល់អាទិភាពដល់ភារកិច្ចតភ្ជាប់ទិន្នន័យ លើកកម្ពស់គុណភាពសេវាកម្មរដ្ឋ។ អ្នកដឹកនាំភូមិភាគនានាប្រញាប់វិភាគច្បាស់លាស់មូលហេតុ ចង្អុលការផ្ទាល់ដោះស្រាយការរាំងស្ទះ កំណត់ច្បាស់ភារកិច្ច ល្បឿនផ្តល់ផ្ទេរថវិកានិងទទួលខុសត្រូវចំពោះលទ្ធផលអនុវត្ត។
ទីប្រាំមួយ ពង្រឹងការការពារជាតិ សន្តិសុខ; ចាត់តាំងវិធានការធានារក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍; កសាងឃុំ សង្កាត់សុវត្ថិភាព គ្មានគ្រឿងញៀន។
លេខាគណៈកម្មាធិការបក្សទីក្រុងសំណូមពរគ្រប់ភារកិច្ចក្រោយពីសន្និបាតត្រូវអនុវត្តតាមគោលការណ៍ "៦ច្បាស់"៖ ច្បាស់អ្នកដឹកនាំ ច្បាស់កិច្ចការត្រូវធ្វើ ច្បាស់ពេលវេលាកំណត់ ច្បាស់ទំនួលខុសត្រូវ ច្បាស់ផលិតផល ច្បាស់សិទ្ធិអំណាច; ព្រមទាំង មានយន្តការត្រួតពិនិត្យលទ្ធផល។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងនឹងពិនិត្យការទទួលខុសត្រូវចំពោះអ្នកដឹកនាំ ប្រសិនបើយឺតយ៉ាវ បន្តអូសបន្លាយដោយគ្មានមូលហេតុសមស្រប នឹងចាត់ចែងឡើងវិញឬពិនិត្យវិនិច្ឆ័យតាមបទបញ្ញត្តិ៕
អាញយ៉ុង - សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
