27/09/2026 - 07:54

កឹង​ធើ​ចាត់​តាំង​ការ​ប្រ​កួត​កា​រ៉ុមថ្នាក់​ជាតិ​លើក​ដំ​បូង​ 

មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ រួម​ជា​មួ​យស​ហ​ព័ន្ធ​ប៊ី​យ៉ា​និង​Snooker​វៀត​ណាម (VBSF) ទើប​តែ​ចាត់​តាំង​សន្និ​សីទ សារ​ព័ត៌​មាន​ប្រ​កាស​ការ​ប្រ​កួត​ជើង​ឯក​ក្លឹប​កី​ឡា​ប៊ី​យ៉ា និង​Snooker ថ្នាក់​ជាតិ (ខ្លឹម​សារ​កា​រ៉ុម) ឆ្នាំ​២០២៦ គួប​ផ្សំ​នឹង​ការ​ប្រ​កួត​កា​រ៉ុម​យុវ​វ័យ​ថ្នាក់​ជាតិ ឆ្នាំ​២០២៦។ នេះ​ជា​លើក​ដំ​បូង​ដែល​ការ​ប្រ​កួត​ទាំង​២​ក្នុង​ប្រ​ព័ន្ធ​ការ​ប្រ​កួត​ថ្នាក់​ជាតិ​ប្រ​ចាំ​ឆ្នាំ​បាន​ចាត់​តាំង​នៅ​ទី​ក្រុង​កឹង​ធើ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​តុ​លា​ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​និង​ប្រ​កួត​កី​ឡា​ទី​ក្រុង​កឹង​ធើ (លេខ​៣ ផ្លូវ​ឡេ​ឡើយ សង្កាត់​កៃ​ខេ)។ ពិ​ធី​ចាប់​ឆ្នោត​បាន​ចាត់​តាំង​នៅ​ម៉ោង​៩ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ពិ​ធី​បើក​ការ​ប្រ​កួត​ប្រ​ព្រឹត្ត​ទៅ​នៅ​ម៉ោង​៨ ថ្ងៃ​ទី​១ ខែ​តុ​លា។

កី​ឡា​ករ​ល្បី​ៗនៃ​ទី​ក្រុង​កឹង​ធើ​ប្រ​កួត​ខ្លឹម​សា​រកា​រ៉ុមក្នុង​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ​ លើក​ទី​១០ ឆ្នាំ​២០២៦។​

រហូត​ដល់​ពេល​នេះ មាន​កី​ឡា​ករ​ប្រ​មា​ណ​៤០០​នាក់​នៃ​ខេត្ត ទី​ក្រុង​ចំ​នួន​១២ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​កួត​ប្រ​ជែង រួម​មាន៖ ហា​ណូយ ទី​ក្រុង​ហូ​ជី​មិញ ដា​ណាំង កឹង​ធើ ដុង​ណាយ យ៉ា​ឡៃ អាង​យ៉ាង វិញ​ឡុង ខាញ់​ហ្វា ឡឹម​ដុង ថាញ​ហ្វា បាក់​និញ។ កី​ឡា​ករ​ប្រ​កួត​ខ្លឹម​សារ​ចំ​នួន​៤៖ កា​រ៉ុម ៣-Cushion បុរស; កា​រ៉ុម ១-Cushion បុរស; កា​រ៉ុម ៣-Cushion នា​រី; និង​កា​រ៉ុម ៣-Cushion យុវ​វ័យ​សម្រាប់​កី​ឡា​ករ​អាយុ​ក្រោម​២២​ឆ្នាំ​។ ខ្លឹម​សារ​ប្រ​កួត​តាម​ទម្រង់​ជម្រុះ​ផ្ទាល់។

ការ​ប្រ​កួត​នេះ​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ៣០០​លាន​ដុង។ ក្នុង​នោះ ជើង​ឯក​កា​រ៉ុម ៣-Cushion បុរស ទទួល​បាន ៥០​លាន​ដុង; ជើង​ឯក​កា​រ៉ុម ៣​-Cushion នា​រី និង​ការ៉ុម ១-Cushion បុរស​ទទួល​បាន ៤០​លាន​ដុង និង​ជើង​ឯក​កា​រ៉ុម ៣-Cushion យុវ​វ័យ​ទទួល​បាន ២០ លាន​ដុង ព្រម​ទាំង​រង្វាន់​សម្រាប់​ចំ​ណាត់​ថ្នាក់​ផ្សេង​ទៀត។

តាម​គណៈ​ចាត់​តាំង ការ​ប្រ​កួត​មិន​ត្រឹម​តែ​បង្ក​ទី​លាន​កម្សាន្ត​សម្រាប់ កី​ឡា​ករ​ក្នុង​ប្រ​ព័ន្ធ​ប្រ​កួត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មូល​ដ្ឋាន​វាយ​តម្លៃ​ពិន្ទុ​លើ​តា​រាង​ចំ​ណាត់​ថ្នាក់​ជាតិ​ដំ​ឡើង​កម្រិត​សម្រាប់​កី​ឡា​ករ; ព្រម​ទាំង​ជ្រើស​រើស​បណ្តុះ​ទេព​កោ​សល្យ​យុវ​វ័យ​ជំ​នាន់​បន្ទាប់​សម្រាប់ ប៊ី​យ៉ា​កា​រ៉ុម​វៀត​ណាម។ ការ​ចាត់​តាំង​ការ​ប្រ​កួត​នៅ​ទី​ក្រុង​កឹង​ធើ​ក៏​សំ​ដៅ​ជំ​រុញ​ចលនា​ហាត់​ប្រាណ កី​ឡា​អប់​រំ​កាយ អភិ​វឌ្ឍ​វិញ្ញា​សា​ប៊ី​យ៉ា​នៅ​ទី​ក្រុង​កឹង​ធើ​និង​តំ​បន់​តី​ណាម​បូ​ផង​ដែរ៕

                                                          មិញ​ថាវ - សុផន​

ចែករំលែកអត្ថបទ