កំសាន្ត រឿងពីនេះពីនោះ

28/08/2026 - 20:07

អា​ហារ​ជួយ​បំ​ពេញ​ជាតិ​ទឹក​និង​ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ 

ការ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ជាតិ​ទឹក​គឺ​ជា​យុទ្ធ​សាស្ត្រ​សាមញ្ញ​មួយ​ ជួយ​ឱ្យ​រាង​កាយ​មាន​ជាតិ​ ទឹក​គ្រប់​គ្រាន់​ជា​និច្ច​ និង​ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។

 ​រូប​ជា​ឧទាហរណ៍​។

ផ្លែ​ត្រ​សក់​ (មាន​៩៥% ជាតិ​ទឹក​) ជា​មួ​យស​មាស​ធា​តុ​មាន​ប្រ​មា​ណ​ ៩៥% ជាតិ​ ទឹក​ ផ្លែ​ត្រ​សក់​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​ស្រស់​ស្រាយ​ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ ដោយ​មិន​បន្ថែ​មកា​ឡូ​រី​លើស​ឬ​ស្ករ​បន្ថែម​។ ផ្លែ​ត្រ​សក់​មាន​កាបូ​អ៊ីដ្រា​តតិច​ ណាស់​វា​សុវត្ថិ​ភាព​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​គ្រប់​គ្រង​ សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជា​ពិ​សេស​ សម្បក​ផ្លែ​ត្រ​សក់​ផ្តល់​ជាតិ​សរសៃ​ធម្ម​ជាតិ​ ជួយ​ទប់​ស្កាត់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗបន្ទាប់​ពី​ញ៉ាំ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។

អ្នក​អាច​បន្ថែម​ផ្លែ​ត្រ​សក់​ទៅ​ក្នុង​មុខ​អន្លក់​ កិន​ក្រ​ឡុក​ ចម្អិន​ស៊ុប​បំ​បាត់​ក្ដៅ​ខ្លួន​ ឬ​កាត់​ជា​ចំ​ណិត​ញ៉ាំ​ជា​អា​ហារ​សម្រន់​ក៏​ស្រួយ​ឆ្ងាញ់​។

ផ្លែ​ពោត​បា​រាំង​ (មាន​៩៣% ជាតិ​ទឹក​)

ពោត​បា​រាំង​ផ្តល់​ជាតិ​ទឹក​៩៣% ព្រម​ទាំង​ផ្តល់​ជាតិ​សរសៃ​ជួយ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថេរ​ភាព​។ ពោត​បា​រាំង​ផ្ទុក​ជាតិ​សរសៃ​រលាយ​ប្រ​ភេទ​ជែលពិ​សេស​ ជួយ​ពន្យារ​ពេល​ដំ​ណើរ​ការ​ស្រូប​យក​ជាតិ​ស្ករ​នៅ​ក្នុង​ពោះ​វៀន​។ ក្រៅ​ពី​នេះ​ អា​ហារ​នេះ​ក៏​សម្បូរជាតិ​ប្រ​ឆាំង​អុក​ស៊ី​តកម្ម​ (flavonoid, polyphenol) ជួយ​កាត់​បន្ថយ​ការ​រលាក​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​រំ​លាយ​ជាតិ​ស្ករ​។

អ្នក​អាច​ចំ​ហុយ​អាំង​ ឬ​ចម្អិន​ស៊ុប​ពោត​បា​រាំង​ ដើម្បី​បង្កើត​មុខ​ម្ហូប​មាន​ជីវ​ជាតិ​និង​បំ​បាត់​ក្តៅ​ខ្លួន​។

ផ្លែ​ប៉ោម​ (មាន​៨៥% ជាតិ​ទឹក​)

ផ្លែ​ប៉ោម​មាន​ប្រ​មា​ណ​ ៨៥% ជាតិ​ទឹក​ និង​សម្បូរ​ជាតិ​សរសៃ​ណាស់​ ផ្តល់​ជា​មធ្យម​ ៤ ក្រាម​ជាតិ​សរ​សៃក្នុង​មួយ​ផ្លែ​ទំ​ហំ​មធ្យម​។ បរិមាណ​ជាតិ​សរសៃ​ច្រើន​នេះ​មាន​ប្រ​សិទ្ធ​ភាព​ពន្យារ​ពេល​ដំ​ណើរ​ការ​ស្រូប​យក​ជាតិ​ស្ករ​ ជួយ​បញ្ចេញ​ថាម​ពល​ឱ្យ​មាន​ស្ថេរ​ភាព​និង​បន្ត​រយៈ​ពេល​យូរ​។

គួរ​ញ៉ាំ​ទាំង​សម្បក​ ព្រោះ​វា​ប្រ​មូល​ផ្តុំ​ជាតិ​សរសៃ​ ពិ​សេស​ដូច​ជា​ pectin និង​ cellulose ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ល្អ​ប្រសើរ​បំ​ផុត​។ អ្នក​អាច​ញ៉ាំ​ផ្លែ​ប៉ោម​ស្រស់​ទាំង​ផ្លែ​ ឬ​ញ៉ាំ​ជា​មួយ​ប៊័រ​គ្រាប់​បន្តិច​ដើម្បី​បន្ថែម​ខ្លាញ់​មាន​ប្រ​យោជន៍​និង​ប្រូ​តេអ៊ីនជួយ​ឱ្យ​មាន​អា​រម្មណ៍​ឆ្អែត​បាន​យូរ​។

ផ្លែ​ក្រូច​ថ្លុង​ (មាន​៩០% ជាតិ​ទឹក​)

ក្រូច​ថ្លុង​មាន​ប្រ​មា​ណ​ ៩០% ជាតិ​ទឹក​ ព្រម​ទាំង​ផ្តល់​អេឡិច​ត្រូ​លី​តប៉ូតា​ស្យូមសំ​ខាន់​ ជួយ​ធ្វើ​ឱ្យ​តុល្យ​ភាព​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ជាតិ​សរសៃ​ក្នុង​ក្រូច​ថ្លុង​ដើរ​តួ​នា​ទី​ពន្យារ​ពេល​ដំ​ណើរ​ការ​ជ្រាប​ចូល​ជាតិ​ស្ករ​ក្នុង​ឈាម​ រក្សា​កម្រិត​ថាម​ពល​ឱ្យ​មាន​ស្ថេរ​ភាព​។

អ្នក​អាច​ទទួល​ទាន​ផ្លែ​ក្រូច​ថ្លុង​ជា​អា​ហារ​សម្រន់​ យក​គ្រាប់​ចេញ​រួច​ហូប​ដូច​អន្លក់​ ឬ​ក្រ​ឡុក​ជា​អា​ហារ​បំប៉ន​ដែល​មាន​ជីវ​ជាតិ​។

ផ្លែ​ឪ​ឡឹក​ (មាន​៩១% ជាតិ​ទឹក​)

ឪ​ឡឹក​មាន​ប្រ​មា​ណ​ ៩១% ជាតិ​ទឹក​ជា​ជម្រើស​ សម​ស្រប​ដើម្បី​រក្សា​រាង​កាយ​ឱ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ថ្ងៃ​ដែល​ក្តៅ​ខ្លាំង​។ ថ្វី​ត្បិត​តែ​មាន​រស​ជាតិ​ផ្អែម​ធម្ម​ជាតិ​ក្តី​បរិមាណ​កាបូ​អ៊ីដ្រា​តក្នុង​មួយ​កែវ​ឪ​ឡឹក​មាន​កម្រិត​យ៉ាង​ទាប​ សម​ស្រប​នឹង​ផែន​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រ​សិន​បើ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​។ ឪ​ឡឹក​នៅ​មាន​ផ្ទុក​ជាតិ​ citrulline ដែល​ជា​អា​ស៊ី​តអា​មីន​ជំ​រុញ​ការ​ផលិត​ជាតិ​ oxit nitric ជួយ​កែ​លម្អ​ចរន្ត​ឈាម​។

ដើម្បី​បង្កើន​សមត្ថ​ភាព​រក្សា​ស្ថេរ​ភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ពេល​ញ៉ាំ​ឪ​ឡឹក​ អ្នក​គួរ​បរិ ភោគ​រួម​ជា​មួយ​បរិមា​ណ​តិច​តួច​នៃ​គ្រាប់​ធញ្ញជាតិ​ឬ​ឈីសបន្តិច​ ដើម្បីធ្វើ​តុល្យ​ភាព​បរិមាណ​កាបូ​អ៊ីដ្រា​ត៕

            យោង​តាម​៖  laodong.vn​ - សុផន

ចែករំលែកអត្ថបទ