លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍អំពីវិធានការអនុវត្តសាកល្បងការផ្សព្វផ្សាយលើប្រព័ន្ធផ្ទាំងប៉ាណូ និងកញ្ចក់ទូរទស្សន៍ LED អេឡិចត្រូនិកនៅលើភូមិឋានទីក្រុង។

អ្នកតំណាងកាសែតប្រជាជនថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
អង្គភាពសំណើអនុវត្តគឺកាសែតប្រជាជន ដោយទ្រង់ទ្រាយវិនិយោគជាផ្ទាំងផ្សព្វផ្សាយគួបផ្សំនឹងផ្សាយពាណិជ្ជកម្ម។ វិធានការអនុវត្តសាកល្បងការផ្សព្វផ្សាយនេះបានអនុវត្តលើកញ្ចក់ទូរទស្សន៍ LED ផ្ទាំងប៉ាណូ ប៊ីលបត (billboard) ដាក់នៅតាមសួនសាធារណៈ ចិញ្ចើមផ្លូវ និងដីឯកជនជាដើម។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី ង្វៀងធីងុកឌេប ឱ្យដឹង៖ ទីក្រុងកឹងធើឯកភាពលើគោលការណ៍អនុវត្តសាកល្បងការផ្សព្វផ្សាយលើប្រព័ន្ធផ្ទាំងប៉ាណូ - កញ្ចក់ទូរទស្សន៍ LED។ ថ្វីដ្បិតដូច្នេះក្តី អង្គភាពជាប់ពាក់ព័ន្ធ គប្បីបន្តដំណើរការពិនិត្យមើលទីតាំង មានវិធានការ និងរបៀបដែលអាចអនុវត្តបាន និងមានប្រសិទ្ធភាព។ លើមូលដ្ឋានទីតាំងដែលអង្គភាពស្នើអនុវត្ត ឃុំ សង្កាត់ជាប់ពាក់ព័ន្ធមានយោបល់អំពីតថភាព និងលក្ខណៈដែលអាចអនុវត្តបាន… មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយអង្គភាពស្នើអនុវត្តឯកភាពទីតាំង វិធានការ វិធីសាស្ត្រ និងពេលវេលាអនុវត្តតាមសេចក្តីកំណត់ រួចលើកជូនថ្នាក់ដឹកនាំទីក្រុងពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់យោបល់៕
យ្វីខូយ - វិមាន