សមាគមកសិករក្រុងកឹងធើ ទើបតែសហការចំណាយថវិកាពីប្រភពមូលនិធិគាំទ្រកសិករទីក្រុង សម្រាប់គម្រោង “ប្រពល វប្បកម្ម និងថែទាំចម្ការឈើហូបផ្លែ” នៅភូមិធីតឺវ៉ាមសាង ឃុំញ៉ើងអាយ។
យោងតាមនោះ សមាគមកសិករទីក្រុង បានចំណាយថវិកាចំនួន ១ ពាន់លានដុងពីប្រភពមូលនិធិគាំទ្រកសិករទីក្រុង ជូនគ្រួសារសមាជិកសមាគមកសិករចំនួន ១៨ ដែលចូលរួមក្នុងគម្រោង។ ការគាំទ្រប្រភពទុនអនុគ្រោះបានទាន់ពេលនេះ ជួយឱ្យគ្រួសារប្រជាជនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើសម្ភារកសិកម្ម ជី និងកែលម្អចម្ការ។ តាមរយៈនោះ ជួយលើកកម្ពស់ទិន្នផល គុណភាពកសិផល បង្កើនតម្លៃសេដ្ឋកិច្ច និងលំនឹងជីវភាពគ្រួសារ។
តំណាងថ្នាក់ដឹកនាំសមាគមកសិករក្រុងកឹងធើ បានអបអរសាទរចំពោះគ្រួសារដែលទទួលបានប្រភពទុនអនុគ្រោះ ព្រមទាំងស្នើឱ្យគ្រួសារដែលបានបុលទុន ត្រូវប្រើប្រាស់ ប្រភពទុនឱ្យចំគោលដៅ ផ្តោតលើការវិនិយោគត្រូវតាមបច្ចេកទេស និងម្ចាស់ការក្នុងការអនុវត្តបច្ចេកវិទ្យាវិទ្យាសាស្ត្រ - បច្ចេកទេសជឿនលឿនទៅក្នុងការផលិត ដើម្បីលើកកម្ពស់ទិន្នផល និងតម្លៃពាណិជ្ជកម្មនៃកសិផល៕
ថាញធឺ-វ៉ាន់តឹន