នៅព្រឹកថ្ងៃទី១៩ ខែតុលា នៅអាគារវប្បធម៌ភូមិតាគី ឃុំហុងយឹង ខេត្តកាម៉ាវ វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ(IRRI)និងមជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ(CIP) សហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តកាម៉ាវ ព្រមទាំងសម្ព័ន្ធសមាគមផ្នែកស្រូវអង្ករវៀតណាម(VIETRISA) ចាត់តាំងកម្មវិធី"ហ្វឹកហាត់ផ្គួបបញ្ចូលសមភាពភេទនិងយកកសិករធ្វើជាស្នូលក្នុងការគ្រប់គ្រងសារជាតិចិញ្ចឹមច្បាស់លាស់"។ អញ្ជើញចូលរួមកម្មវិធី មានតំណាងសាខានាយកដ្ឋានដាំដុះនិងការពារុក្ខជាតិខេត្ត សមាគមសហពន្ធនារីឃុំហុងយឹង មួយអន្លើដោយកសិករជាសមាជិកសហករណ៍ហ្វាផាក់(ឃុំហុងយឹង)និងសហករណ៍១៤/១០(ភូមិតាបែន)។
ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌគម្រោង"អភិវឌ្ឍន៍ចីរភាពផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ២០៣០" ដោយការឧបត្ថម្ភពីកម្មវិធី Scaling for Impact (S4I) របស់អង្គការ CGIAR។
បង្ខិតជិតពហុទិសផ្អែកលើលក្ខណៈពិសេសនៃការផលិតទម្រង់ស្រូវ-បង្កង
នៅកាម៉ាវ ទម្រង់ស្រូវ-បង្កងគឺជាប្រព័ន្ធផលិតប្រកបដោយលក្ខណៈពិសេស ក្នុងនោះ ការគ្រប់គ្រងសារជាតិចិញ្ចឹមភ្ជាប់នឹងលក្ខណៈដីធ្លី ប្រភពទឹក រដូវកាលនិងមុខរបររកស៊ីចិញ្ចឹមជីវិតរបស់គ្រួសារប្រជាជន។ ហេតុនេះ ដើម្បីគ្រប់គ្រងសារជាតិចិញ្ចឹមច្បាស់លាស់ (Precision Nutrient Management - PNM)បានអនុវត្តនៅលើវាលស្រែយ៉ាងមានប្រសិទ្ធភាព កម្មវិធីមិនត្រឹមតែផ្តោតលើការផ្តល់អនុសាសន៍ "ដាក់ជីអ្វី ដាក់ប៉ុន្មាននិងពេលណា"ប៉ុណ្ណោះទេ ថែមទាំងធ្វើការវិភាគច្បាស់ថាអ្នកណាជាអ្នកអនុវត្តផ្ទាល់ អ្នកណាចេញសេចក្តីសម្រេចចិត្ត តម្រូវការជាក់ស្តែង បណ្តាកត្តាជំរុញឬរាំងស្ទះក្នុងការអនុវត្ត។

បងស្រីធីត្វៀកហាញ់ នៅភូមិតាគី តំណាងក្រុមនារីខ្មែរ ឡើងធ្វើបទបង្ហាញអំពីនារីចូលរួមអនុវត្តការផលិតទម្រង់ស្រូវ-បង្កងក្នុងពេលហ្វឹកហាត់។
តាមវិធីសាស្ត្រយកកសិករធ្វើជាស្នូលនិងគ្របដណ្តប់សមភាពភេទ ក្រុមកសិករ(បុរស នារីជាជនជាតិកិញនិងជនជាតិខ្មែរ)បានចែកជា៤ក្រុមពិភាក្សាដោយឡែកៗមុននឹងពិភាក្សារួម។ វិធីសាស្ត្រនេះ បង្កបរិយាកាសសម្រាប់ក្រុមដែលមិនសូវមានឱកាសក្នុងការបញ្ចេញមតិ ពិសេសគឺនារីខ្មែរបានបង្ហាញពីទស្សនៈ ចែករំលែកបទពិសោធន៍និងលើកឡើងពីបញ្ហារាំងស្ទះក្នុងការបង្ខិតជិតបច្ចេកទេសនិងប្រភពធនធានក្នុងការផលិត។
តាមរយៈការវាយតម្លៃនៃដំណាក់កាលនីមួយៗ កម្មវិធីបានអះអាងថាការអនុវត្តអនុសាសន៍ PNM មិនត្រឹមតែពឹងលើអ្នកដាក់ជីផ្ទាល់ទាំងស្រុង។ចំណេះដឹង ពលកម្ម ប្រភពធនធានហិរញ្ញវត្ថុនិងសិទ្ធិសម្រេចបានចែករំលែករវាងសមាជិកក្នុងគ្រួសារ។ ហេតុនេះ ព័ត៌មានបច្ចេកទេសចាំបាច់បានផ្តល់ដល់អ្នកកាន់តួនាទីសម្រេចនិងអនុវត្តជាក់ស្តែង។
ផ្លាស់ថ្មីបែបផែនជំរុញកសិកម្មនិងជំរុញតួនាទីរបស់នារី
អ្នកស្រី ឌិញធីគីមយុង ប្រធានការិយាល័យ(IRRI)វៀតណាម បញ្ជាក់៖ "ក្នុងគម្រោងផ្ទៃដី ១ លានហិកតា បញ្ហាប្រឈមធំគឺការនាំយកដំណោះស្រាយបច្ចេកទេសមកអនុវត្តទូលំទូលាយលើលក្ខណៈផលិតផ្សេងៗគ្នា។ ជំរុញកសិកម្មគប្បីផ្លាស់ប្តូរពីការផ្ទេរចំណេះដឹងតែមួយទិសទៅជាការចូលរួមជាមួយកសិករកំណត់អំពីតម្រូវការ សាកល្បងនិងឆ្លើយតប ជួយឱ្យការគ្រប់គ្រងសារជាតិចិញ្ចឹមច្បាស់លាស់ក្លាយជាការអនុវត្តជាប្រចាំលើវាលស្រែ"។

ទិដ្ឋភាពនៃវគ្គហ្វឹកហាត់។
មានទស្សនៈដូចគ្នា បណ្ឌិត Nozomi Kawarazuka អ្នកជំនាញរបស់អង្គការ CGIAR-CIP ឱ្យដឹង៖ ការយល់ច្បាស់អំពីកិច្ចការបែងចែកពលកម្ម សិទ្ធិគ្រប់គ្រងការចំណាយនិងការរាំងស្ទះពីការទទួលព័ត៌មានរវាងបុរសនិងនារីក្នុងគ្រួសារនីមួយៗ ជួយដល់ស្ថានប័នជំនាញកំណត់មុខសញ្ញាត្រឹមត្រូវនិងវិធីសាស្ត្រផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព។
លោកវ៉ឌឹកត្វង នាយកសហករណ៍ហ្វាផាក់និងបងស្រីឡេធីប៊ិតង៉ឹង ប្រធានគណៈប្រជាជនភូមិតាបែន(សមាជិកសហករណ៍១៤/១០) សុទ្ធតែបានបញ្ជាក់៖ ការបង្កលក្ខណៈដល់នារីចូលរួមវគ្គហ្វឹកហាត់ ជួយឱ្យពួកគាត់យល់ច្បាស់បច្ចេកទេស ជឿជាក់ក្នុងការពិភាក្សានិងរួមជាមួយគ្រួសារសម្រេចចិត្តវិនិយោគការផលិតឱ្យសមស្រប បន្ថយហានិភ័យខាងសេដ្ឋកិច្ច។
តំណាងស្ថាប័នជំនាញនៅភូមិភាគ អ្នកស្រី ឡេកេវហីវ (សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្ត) ឱ្យដឹង៖ ការស្តាប់មតិឆ្លើយតបពីក្រុមមុខសញ្ញាផ្សេងៗគ្នា គឺជាមូលដ្ឋានដើម្បីឱ្យផ្នែកកសិកម្មកែសម្រួលការងារជំរុញកសិកម្មស្របនឹងភាពជាក់ស្តែង ធានាការផ្តល់អនុសាសន៍បច្ចេកទេសចំមុខសញ្ញានិងសម្រេចប្រសិទ្ធភាពខ្ពស់។
អ្នកស្រី ង្វៀងធីកេវ ប្រធានគណៈការងារសង្គមនិងនារីកសិកម្មបៃតង(VIETRISA) បញ្ជាក់៖ "ការគ្របដណ្តប់សមភាពភេទមិនបង្អង់ត្រឹមតែចំនួននារីចូលរួមវគ្គហ្វឹកហាត់ ថែមទាំងបង្កលក្ខណៈដើម្បីពួកគាត់លើកកម្ពស់សមត្ថភាពនិងមានឈ្មោះបោះសំឡេងក្នុងការចាត់តាំងការផលិត។ ពង្រីកតួនាទីរបស់នារីចាប់ពីគ្រួសារដល់សហករណ៍និងខ្សែសង្វាក់តម្លៃស្រូវអង្ករ នឹងជំរុញការអនុវត្តបៃតង ឈានទៅរកការផ្លាស់ប្តូរកសិកម្មសមភាពនិងចីរភាព"។
មានមតិយោយល់ជាច្រើនដែលលើកឡើង នឹងបានអង្គការ IRRI, CIPនិងបណ្តាដៃគូបូកសរុប ដើម្បីធ្វើឱ្យសុក្រឹតខ្លឹមសារបច្ចេកទេស វិធីសាស្ត្រផ្សព្វផ្សាយនិងទម្រង់ឧបត្ថម្ភ PNM សម្រាប់បម្រើដំណាក់ការពង្រីកទូលំទូលាយគម្រោងផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់នាពេលខាងមុខ៕
យ្វីអាញ-មុនី