មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/10/2026 - 15:29

លើក​កម្ពស់​តួ​នា​ទី​នា​រី​ក្នុង​ការក​សាង​ភូមិ​ស្រុក​ខាញ់​ហ្វា​ 

ជា​មួយ​នឹង​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ ទទួល​ខុស​ត្រូវ​ និង​សាមគ្គី​ភាព​ នា​រី​សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ ដោយ​ទង្វើជាក់​ស្តែង​ជា​ច្រើន​។ ចាប់​ពី​ការ​ការ​ពា​រប​រិស្ថាន​ ការ​គាំ​ទ្រ​ជីវ​ភាព​ រហូត​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ បង​ប្អូន​នា​រី​ បាន​រួម​ចំ​ណែក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​ស៊ី​វិល័យ​ និង​សម្បូរ​សប្បាយ​។

នា​រី​សង្កាត់​ខាញ់​ហ្វា​ រួម​ដៃ​គ្នា​ការ​ពា​រប​រិស្ថាន​។

គាំ​ទ្រ​ចលនា​ប្រឡង​ប្រ​ណាំង​ "កសាង​នា​រី​វៀត​ណាម​ក្នុង​យុគ​សម័យ​ថ្មី​" ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​ស៊ី​វិល័យ​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ខាញ់​ហ្វា​ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​ និង​សេច​ក្តី​សម្រេច​តាម​រយៈ​សំ​ណង់​ និង​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​។ លើក​កម្ពស់​តួ​នា​ទី​របស់​នា​រី​ក្នុង​គ្រួ​សា​រនិង​សង្គម​ កម្មា​ភិបាល​ និង​សមាជិកា​ ជន​ជាតិ​កិញ, ខ្មែរ​, ហ្វា​ នៅ​លើ​ភូមិ​ឋាន​ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ ចូល​រួម​កម្លាំង​កាយ​ចិត្ត​ កសាង​ទិដ្ឋភាព​បរិស្ថាន​ អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ និង​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​។

ចំ​ណុច​លេច​ធ្លោ​បំ​ផុត​ក្នុង​ការក​សាង​ភូមិ​ស្រុក​ គឺ​ការ​ចលនា​កសាង​គ្រួ​សារ​ "៥មិន​, ៣ស្អាត​, ៣សុវត្ថិ​ភាព​" និង​ "៥មាន​, ៣ស្អាត​"។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​បាន​ចុះ​កិច្ច​សន្យា​ដោយ​ផ្ទាល់​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​អំ​ពី​ការ​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ និង​ដាំ​ដើម​ឈើ​លម្អ​ផ្លូវ​ជន​បទ​។ ទន្ទឹម​នឹង​នោះ​ ស្មារតី​ការ​ពា​រប​រិស្ថាន​ជន​បទ​ក៏​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ តាម​រយៈ​នា​រី​ "ការ​ពា​រប​រិស្ថាន​" ចំ​នួន​ ៦ ក្រុម​, ក្លឹប​ "ប្រ​មូល​សំ​រាម​អសរី​រា​ង្គបង្កើត​មូល​និធិ​" ចំ​នួន​ ៣ និង​ទម្រង់​ "ផ្ទះ​ខ្ញុំ​បៃ​តង​ ជ្រះ​ ស្អាត​" នៅ​ភូមិ​ង៉ាតឺ និង​តឹង​ហ៊ឹង។ ការ​ប្រ​មូល​និង​បែង​ប្រ​ភេទ​សំ​រាម​ ព្រម​ទាំង​ទាញ​យក​ផល​ពី​សំ​ណល់​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បន្ថយ​ការ​កខ្វក់​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ក​ប្រ​ភព​មូល​និធិ​ ឧបត្ថម្ភ​នា​រី​ និង​កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ទៀត​ផង​។

រក្សា​និង​អភិវឌ្ឍ​ន៍បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​។

ទន្ទឹម​នឹង​នោះ​ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទាំង​ដើរ​តួ​នា​ទី​ជា​កម្លាំង​ជំ​រុញ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ សង្កាត់​ទាំង​មូល​រក្សា​បាន​នូវ​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ជា​ច្រើន​ដូច​ជា​៖ ក្រុម​សហ​ការ​ចិញ្ចឹម​ក្តាម​ កិញម៉ើយ, ក្រុម​សហ​ការ​ត្បាញ​កន្ត្រ​ក កិញវែង​ ព្រម​ទាំង​ក្រុម​ដាំ​បន្លែ​សុវត្ថិ​ភាព​ ដាំ​ពោត​បា​រាំង​ និង​ក្រុម​លក់​ដូរ​តូច​តាច​។ ជា​ពិ​សេស​ តាម​រយៈ​ក្រុម​សន្សំ​ប្រាក់​រួម​ដើម​ទុន​ចំ​នួន​ ១៥ មាន​សមា​ជិក​ សមាជិកា​ចំ​នួន​ ៣១៥ នាក់​ មា​នល​ក្ខណៈ​បន្ថែម​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​។ អា​ស្រ័យ​ហេ​តុ​នោះ​ បង​ប្អូន​នា​រី​ជា​ច្រើន​ហាន​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ កសាង​ជោគ​ជ័យ​ផលិត​ផល​ចំ​នួន​ ២ សម្រេច​បាន​ស្តង់​ដារ​ OCOP ផ្កាយ​ ៣ អា​ស្រ័យ​ដោ​យស​មា​ជិក​គ្រប់​គ្រង​ គឺ​៖ ចេក​សម្ងួត​យ៉ាភុក​ និង​អំ​បិល​បង្កង​។

នៅ​ចំ​ពោះ​មុខ​ជំ​ហាន​ផ្លាស់​ប្តូរ​នៃ​យុគ​សម័យ​ឌីជី​ថល​ នា​រី​សង្កាត់​ខាញ់​ហ្វា​ ថែម​ទាំង​ស្ម័គ្រ​ចិត្ត​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ "ប្រ​ជា​សិក្សា​ឌីជី​ថល​"។ កម្មា​ភិបាល​សមា​គម​បាន​ចុះ​ទៅ​ភូមិ​នា​នា​ ណែ​នាំ​បង​ប្អូន​នា​រី​ជន​ជាតិ​ភាគ​តិច​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​ របៀប​ដាក់​ពាក្យ​ស្នើ​សុំ​តាម​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ​ និង​ណែ​នាំ​ទូ​ទាត់​ប្រាក់​តាម​អេឡិច​ត្រូ​និក រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ក្នុង​ការ​ជំ​រុញ​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។

លោក​ស្រី​ ត្រឹង​ធី​ហុង​ដេប ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ខាញ់​ហ្វា​ បាន​ឱ្យ​ដឹង​ថា​ រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​តែង​ច្បាម​ខ្ជាប់​ភារ​កិច្ច​នយោ​បាយ​ និង​ដាស់​ភ្ញោកស្មារតី​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​របស់​សមា​ជិក​។ ជា​ពិ​សេស​ សមា​គម​បាន​ពង្រីក​ជា​អតិ​បរ​មា​នូវ​តួ​នា​ទី​ស្នូល​របស់​ប្រ​ធាន​សាខា​សមា​គម​ទាំង​ ២០ រូប​ដែល​ជា​បក្ខ​ជន​ ដោយ​នាំ​យក​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ឱ្យ​បាន​ស៊ី​ជម្រៅ​។ រាល់​ទង្វើជាក់​ស្តែង​ ចាប់​ពី​ការ​ការ​ពា​រប​រិស្ថាន​ រហូត​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ សុទ្ធ​តែ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​កសាង​សង្កាត់​ខាញ់​ហ្វា​មួយ​ដែល​ស៊ី​វិល័យ​ ទំនើប​ និង​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា។

ការ​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​នៃ​ការ​ចលនា​ មាន​ការ​រួម​ចំ​ណែក​យ៉ាង​ស្មោះ​ស្ម័គ្រ​ពី​សំ​ណាក់​កម្មា​ភិបាល​សាខា​សមា​គម​ មូល​ដ្ឋាន​ ដូច​ជា​បង​ស្រី​  លី​ធី​យេន​, ប្រ​ធាន​សាខា​សមា​គម​នា​រី​មណ្ឌល​ង្វៀង​អ៊ុក។ ក្នុង​នាម​ជា​កម្មា​ភិបាល​បក្ខ​ជន​ខ្មែរ​គំ​រូ​ បង​ស្រី​យេន​ តែង​ឈាន​មុខ​ក្នុង​សកម្ម​ភាព​អនា​ម័យបរិស្ថាន​ បោស​សម្អាត​ផ្លូវ​ជន​បទ​ ការ​ដាំ​ផ្កា​ ទន្ទឹម​នឹង​នោះ​សកម្ម​ចលនា​បង​ប្អូន​នា​រី​ក្នុង​មណ្ឌល​ឱ្យ​ចូល​រួម​ជា​មួយ​គ្នា​ រួម​ចំ​ណែក​កសាង​ទិដ្ឋភាព​ភូមិ​ស្រុក​បៃ​តង​ ជ្រះ​ ស្អាត​។ អា​ស្រ័យ​យល់​ច្បាស់​ពី​ភា​សា​និង​ទំនៀម​ទម្លាប់​ លោក​ស្រី​តែង​ព្យា​យាម​ពន្យល់​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព​ និង​បច្ចេក​ទេស​ដាំ​ដុះ​ជូន​សមា​ជិក​។ បង​ស្រី​យេន​ បាន​ចែក​រំលែក​៖ “នៅ​ពេល​ដែល​ភូមិ​ស្រុក​ជ្រះ​ ស្អាត​ ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ស្ថិរ​ភាព​ នោះ​អ្នក​រាល់​គ្នា​កាន់​តែ​មាន​ការ​ស្ងប់​ចិត្ត​ក្នុង​ការ​ពល​កម្ម​ ផលិត​ និង​រួម​សាមគ្គី​គ្នា​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​”។

ជា​មួយ​នឹង​ទង្វើច្នៃ​ប្រ​តិដ្ឋ​ និង​ជាក់​ស្តែង​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ខាញ់​ហ្វា​ បន្ត​រួម​ដំ​ណើរ​ជា​មួ​យស​មា​ជិក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​ឱ្យ​កាន់​តែ​សម​រម្យ​ ស៊ី​វិល័យ​ និង​ប្រ​កប​ដោយ​មនោ​សញ្ចេតនា​៕

ហុង​ទើ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ