នៅព្រឹកថ្ងៃទី ១៤ ខែតុលា នៅសាលប្រជុំគណៈកម្មាធិការប្រជាជនសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ បានចាត់តាំងពិធីប្រសិទ្ធពរដល់អ្នកវ័យចាស់ឆ្នាំ ២០២៦។ អញ្ជើញចូលរួមមាន លោកស្រីស៊ើងធីយ៉ាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សសង្កាត់ និងលោកស្រី ង្វៀងធីហុងថាវ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ព្រមជាមួយអ្នកតំណាងគណៈ ផ្នែក អង្គការមហាជនភូមិភាគ។
ឆ្នាំ ២០២៦ សង្កាត់ង្វៀកហ្វា មានអ្នកវ័យចាស់ ៣៥៧ នាក់។ ក្នុងនោះ អ្នកមានអាយុគម្រប់ ៧០ ឆ្នាំ ចំនួន ១៧០ នាក់ មានអាយុគម្រប់ ៧៥ ឆ្នាំ ចំនួន១២៧នាក់ អ្នកមានអាយុគម្រប់ ៨០ ឆ្នាំ ចំនួន ៣៤ នាក់ អ្នកមានអាយុគម្រប់៨៥ឆ្នាំ ចំនួន២២នាក់ អ្នកមានអាយុគម្រប់៩៥ឆ្នាំ ចំនួន៣នាក់ និងលោកយាយម្នាក់មានអាយុជាង ១០០ ឆ្នាំ។ ពិធីនេះជាឱកាសដើម្បីភូមិភាគបង្ហាញពីការដឹងគុណចំពោះការរួមចំណែករបស់អ្នកវ័យចាស់ ទន្ទឹមនឹងនោះបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់ការរស់នៅរបស់ពួកគាត់។

ថ្នាក់ដឹកនាំសង្កាត់ង្វៀកហ្វា រួមជាមួយអ្នកតំណាងគណៈ ផ្នែក អង្គការមហាជន និងលោកតាលោកយាយនៅក្នុងពិធីប្រសិទ្ធពរ។
ថ្លែងសុន្ទរកថានៅក្នុងពិធីនេះ លោកស្រី ង្វៀងធីហុងថាវ ប្រសិទ្ធពរដល់អ្នកវ័យចាស់នៅលើភូមិឋាន ព្រមទាំងកត់សម្គាល់ការរួមចំណែករបស់ពួកគាត់ក្នុងការកសាង ការពារមាតុភូមិ និងអភិវឌ្ឍភូមិស្រុក។ គ្រួសារនីមួយៗ អ្នកវ័យចាស់គឺជាទីបង្អែកផ្នែកខាងស្មារតី ជាគំរូអំពីសីលធម៌ របៀបរស់នៅ និងថែរក្សាប្រពៃណីគ្រួសារដើម្បីកូនចៅយកតម្រាប់តាម។ ទោះបីជាអាយុចាស់ក៏ដោយ ប៉ុន្តែអ្នកវ័យចាស់ជាច្រើននៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងចលនាកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ ជំរុញការសិក្សា ជំរុញបញ្ញា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការពារបរិស្ថាន។

លោកតាលោកយាយទទួលវិញ្ញាប័នបត្រអ្នកវ័យចាស់នៅក្នុងពិធីប្រសិទ្ធពរ។
លោកស្រី ង្វៀងធីហុងថាវ បញ្ជាក់៖ គណៈកម្មាធិការប្រជាជនសង្កាត់បន្តអនុវត្តគោលនយោបាយឧបត្ថម្ភ និងថែទាំអ្នកវ័យចាស់; សហការជាមួយសមាគមអ្នកវ័យចាស់សង្កាត់ យកចិត្តទុកដាក់ដល់ជីវភាពសម្ភារៈ ស្មារតី បង្កលក្ខណៈដើម្បីពួកគាត់រស់នៅដោយរីករាយ មានសុខភាពល្អ និងមានប្រយោជន៍។ ទន្ទឹមនឹងនោះ សំណូរពរគ្រួសារ គណៈ ផ្នែក អង្គការមហាជន និងសហគមន៍បន្តថែទាំអ្នកវ័យចាស់ដោយយកចិត្តទុកដាក់ ជួយឱ្យពួកគាត់មានក្តីរីករាយក្នុងការរស់នៅ។ តាមរយៈនោះ ពង្រីកប្រវេណី “ផឹកទឹកនឹកប្រភព” “គោរពចាស់ទុំអាយុវែង” លើកកម្ពស់ការទទួលខុសត្រូវរបស់គ្រួសារ និងសង្គមចំពោះអ្នកវ័យចាស់៕
ទីទុយ - វិមាន