09/10/2026 - 08:58

ដើម្បី​ជីវ​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​ 

ជា​មួយ​នឹង​ទិស​ស្លោក “យក​ការ​បង្ការ​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ ការ​ងារ​ត​ស៊ូ​ប្រ​យុទ្ធ​ជា​ភាព​លោត​ផ្លោះ ប្តេជ្ញា​ចិត្ត​បង្ក្រាប​គ្មាន​តំ​បន់​ហាម​ឃាត់​ចំ​ពោះ​បទ​ល្មើស​គ្រប់​ប្រ​ភេទ រក្សា​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន”។ ហេតុ​នេះ ជា​ច្រើន​ឆ្នាំ​កន្លង កង​កម្លាំង​នគរ​បាល​ឃុំ​តឹង​ហ្វា ទី​ក្រុង​កឹង​ធើ តែង​អនុ​វត្ត​សម្រេច​ភារ​កិច្ច​នយោ​បាយ ប្រ​យុទ្ធ​ប្រ​ឆាំង​បង្ក្រាប​ពួក​ក្រុម​ឧក្រិដ្ឋ​ជន ទី​កន្លែង​មាន​ភាព​ស្មុគ​ស្មាញ​ខាង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ គ្រឿង​ញៀន​។ល។ រួម​ចំ​ណែក​នាំ​មក​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​គ្រប់​គ្រួ​សារ។

 កង​កម្លាំង​អង្គ​ការ​មហា​ជន​នា​នា​របស់​ឃុំ​តឹង​ហ្វា ធ្វើ​ព្យុហ​យា​ត្រា​សាយ​ភាយ​សារ​លិ​ខិត​”ប្តេជ្ញា​ចិត្ត​កសាង​ឃុំ សង្កាត់​គ្មាន​គ្រឿង​ញៀន”។

ចំពោះ​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​និយាយ​រួម និង​ឃុំ​តឹង​ហ្វា យាយ​ដោយ​ឡែក ប្រ​ជា​ជន​ប្រ​កប​របរ​កសិ​កម្ម​ជា​ចម្បង ដូច្នេះ ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន ប៉ុន្តែ​ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើ​គ្រប់​ផ្នែក​របស់​បក្ស​និង​រដ្ឋ ឃើញ​ថា ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ក៏​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំ​នួន​ដែល​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​មា​មីង បំ​ផុត​គឺ​អបាយ​មុខ​សង្គម។

ចំ​ពោះ​ភាព​ជាក់​ស្តែង​នោះ នគរ​បាល​ឃុំ​តឹង​ហ្វា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ ជម្នះ​រាល់​ការ​លំ​បាក ម្ចាស់​ការ​ក្តោប​ក្តាប់​ស្ថាន​ភាព លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​រាល់​វិធាន​ការ​ជំ​នាញ​វិជ្ជា​ជីវៈ​ជា​មូល​ដ្ឋាន គួប​ផ្សំ​នឹង​បង្ការ​ទប់​ស្កាត់​ក្នុង​សង្គម បំ​ផុស​ចល​នា “បេ្តជ្ញា​ចិត្ត​កសាង​ឃុំ សង្កាត់​គ្មាន​គ្រឿង​ញៀន” “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” ដោយ​មាន​ខ្លឹម​សារ​សម្បូរ​បែប​និង​ជាក់​ស្តែង​ជា​ច្រើន មាន​ដូច​ជា​ចាត់​តាំង​ការ​ដើរ​ល្បាត​បាន ៥៤០ លើក​ បើក​យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់​វាយ​លុក បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ជា​ច្រើន​លើក។ តាម​រយៈ​នោះ រំ​សាយ​ទាន់​ពេល​នូវ​ករណី​យុវ​ជន​ជួប​ជុំ​គ្នា​យប់​ជ្រៅ ៣៨០ ករ​ណី លេង​ល្បែង​ស៊ី​សង ១៣០ ករ​ណី ធ្វើ​បណ្តឹង​ចំ​ពោះ​មុខ​សញ្ញា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ១ ករ​ណី ពិ​និត្យ​សម្រាំង ៣៧ ករ​ណី រក​ឃើញ​មុខ​សញ្ញា​វិជ្ជ​មាន​នឹង​សារ​ធាតុ​គ្រឿង​ញៀន ១៥ ករ​ណី​។ល។ លោក​ថាច់​ញ៉ឹម ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ឱ្យ​ដឹង៖ “ទន្ទឹម​នឹង​ស្មារតី​គោ​រព​អនុ​វត្ត​ច្បាប់​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់ គឺ​មិន​អាច​ខ្វះ​តួ​នា​ទី​របស់​យុទ្ធ​ជន​នគរ​បាល​នៅ​មូល​ដ្ឋាន។ ពួក​គាត់​តែង​មាន​មុខ​ទាន់​ពេល​នៅ​រាល់​សភាព​ការណ៍ ក្តាប់​ព័ត៌​មាន ដោះ​ស្រាយ​ទំ​នាស់​ភ្លាមៗ​តាំង​ពី​កើត​មាន។ មិន​ត្រឹម​តែ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​អំ ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន បង្កើត​បរិ​ស្ថាន​រស់​នៅ​សុវត្ថិ​ភាព”។

តាម​ប្រ​សាសន៍​លោក​វរ​សេនីយ៍​ឯក​បម្រុង ទ្រឿង​ថាញ​ហីវ ប្រ​ធាន​នគរ​បាល​ឃុំ​តឹង​ហ្វា ទី​ក្រុង​កឹង​ធើ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព នា​ពេល​ខាង​មុខ កង​កម្លាំង​នគរ​បាល​បន្ត​ការ​កៀរ​គរ​កម្លាំង​ចម្រុះ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ជាតិ រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម រួម​ចំ​ណែក​បង្ក​បរិស្ថាន​លំ​នឹង សន្តិ​សុខ សុវត្ថិ​ភាព​លើ​ភូមិ​ឋាន។ ទន្ទឹម​នឹង​នោះ កង​កម្លាំង​នគរ​បាល​គប្បី​សិ្នទ្ធ​ស្នាល ជិត​ដិត​នឹង​ប្រ​ជា​ជន គោ​រព​ប្រ​ជា​ជន ពង្រីក​កម្លាំង​របស់​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​ក្លាយ​ជា “ភ្នែក ត្រ​ចៀក” ពិត​ប្រា​កដ ជា​ទី​បង្អែក​ជួយ​កង​កម្លាំង​នគរ​បាល​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស ធា​នា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ៕

                                      ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ