គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចាត់ តាំងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារ ៩ ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយភារកិច្ចក្នុងអំឡុងខែចុងឆ្នាំ២០២៦។ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង លោកង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង រួមអធិបតីនៃកិច្ចប្រជុំ។

ទិដ្ឋភាពទីតាំងតភ្ជាប់បណ្តាញនៅទីក្រុងកឹងធើ។
តាមការវាយតម្លៃរបស់គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង ក្នុងរយៈពេល៩ខែកន្លង សកម្មភាពការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស ប្រយុទ្ធប្រឆាំងនិងបដិសេធរាល់ទស្សនៈខុស ឆ្គងរបស់អានុភាពអមិត្ត បានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់។ ការងារឃោសនា តម្រង់ទិសសាធារណៈមតិ បដិសេធរាល់ទស្សនៈខុសឆ្គងរបស់អានុភាពអមិត្តបានទាន់ពេល ដឹកនាំ មានប្រសិទ្ធភាព ផ្សព្វផ្សាយសារលិខិតប្រកបដោយវិជ្ជមាននិងព័ត៌ មានផ្លូវការយ៉ាងពេញលេញ អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ អំពីបញ្ហាព័ត៌មាននិងសកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំទីក្រុង ក៏ដូចជាព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍និងថ្ងៃបុណ្យសំខាន់ៗរបស់ប្រទេសជាតិនិងទីក្រុង។ សកម្មភាពលើគេហទំព័រនិងក្រុមបណ្តាញសង្គម ចំណុះកងកម្លាំង ៣៥ គ្រប់ ថ្នាក់រក្សាបានរឹងមាំ ពង្រីកប្រសិទ្ធភាពខ្ពស់ក្នុងការឃោសនា តម្រង់ទិសសាធារណៈមតិ ប្រយុទ្ធប្រឆាំងនិងបដិសេធរាល់ទស្សនៈខុសឆ្គង របស់អានុភាពអមិត្តលើបណ្តាញសង្គម។
ថ្វីដ្បិត ក្នុងរយៈពេល ៩ ខែកន្លង ភារកិច្ចត្រួតពិនិត្យព័ត៌មាននៅលើបណ្តាញសង្គម បំផុតគឺបណ្តាញសង្គមដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ទំនើប នៅជួបការលំបាកច្រើន។ ការងារសហការ ព្រួតដៃជាមួយស្ថាប័ន គណៈ ផ្នែក រណសិរ្សនិងអង្គការមហាជននានារបស់ទីក្រុងក្នុងការតាមដាន ក្តោបក្តាប់ ប្រទះឃើញ ព្យាករណ៍ព័ត៌មានមិនល្អទស្សនៈខុសឆ្គងរបស់អានុភាពអមិត្តលើបណ្តាញសង្គម មានដំណាក់កាលខ្លះមិនទាន់ហេតុការណ៍។
មានប្រសាសន៍បញ្ជាក់និងចង្អុលការក្នុងកិច្ចប្រជុំ លោកត្រឹងវ៉ាំងហ្វៀង ផ្តល់ព័ត៌មានអំពីសកម្មភាពក្នុង ៩ ខែកន្លងរបស់គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង។ ទន្ទឹមនឹងនោះ គ្រប់សមាជិកគណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុងនិងកងកម្លាំង សមត្ថកិច្ចទាំងអស់ គប្បីត្រៀមបម្រុងឱ្យបានល្អសម្រាប់ការចាត់តាំងសន្និសីទហ្វឹកហាត់ ហាត់សមដោះស្រាយសភាពការណ៍ស្មុគ ស្មាញលើបណ្តាញសង្គម។ ផ្តុំកម្លាំងតាមដានលើគ្រប់វិស័យ ភូមិឋាន ដែលបង្កប់នូវបញ្ហាស្មុគស្មាញ បំផុតគឺបញ្ហាដីធ្លី ការសងសំណងឧបត្ថម្ភ ការតាំងទីលំនៅជាថ្មី ការរំដោះផ្ទៃដីសម្រាប់គម្រោងសំខាន់ៗ ការដំណើរការរដ្ឋបាលភូមិភាគ ២ ថ្នាក់; បញ្ហាជាប់ពាក់ព័ន្ធជនជាតិ សាសនា បុណ្យទាន; សន្តិសុខ សណ្តាប់ធ្នាប់និងរឿងរ៉ាវដែលបានសាធារណៈមតិសង្គមយកចិត្តទុកដាក់។
ម្ចាស់ការប្រទះឃើញ ព្រមាន ចាត់វិធានការពីដំបូង ពីចម្ងាយ ផ្តល់និងកំណត់ព័ត៌មានបានទាន់ពេល មិនទុកឱ្យមានភាពអសកម្មចៃដន្យ ឬកើតមាន “ចន្លោះប្រហោងព័ត៌មាន” ដើម្បីមុខសញ្ញាអាក្រក់ឆ្លៀតយកឱកាស។ បន្តការពង្រឹងអង្គការ កងកម្លាំងនិងលើកកម្ពស់សមត្ថភាពសកម្មភាពរបស់កងកម្លាំង ៣៥ គ្រប់ថ្នាក់ ពិសសគឺនៅមូលដ្ឋាន។ យកចិត្តទុកដាក់បំប៉នជំនាញវិជ្ជាជីវៈ បំណិនកំណត់ អត្តសញ្ញាណ និងចាត់វិធានការចំពោះព័ត៌មានមិនពិត មិនល្អ។
អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង សំណូមពរបន្តការពង្រីកប្រសិទ្ធភាពបណ្តាញ សារគមនា គមន៍ ជំរុញមាំការធ្វើឱ្យសាយភាយព័ត៌ មានវិជ្ជមាននិងម្ចាស់ការតម្រង់ទិសសាធារណៈមតិ សង្គម។ ខ្លឹមសារផ្សព្វផ្សាយត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយភារកិច្ចនយោបាយរបស់ទីក្រុង គោលការណ៍ធំៗ ព្រឹត្តការណ៍សំខាន់ៗនិងបញ្ហាដែលប្រជាជនយកចិត្តទុកដាក់; ធានាព័ត៌មាន “រហ័សចំទិសដៅ ត្រឹមត្រូវ ងាយបង្ខិតជិត មានភាពបញ្ចុះបញ្ចូល”។ បន្តអនុវត្តល្អតាមគោលលំនាំ “គ្របដណ្តប់បៃតង “ ព័ត៌មានវិជ្ជមាន ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជាពិសេសចំពោះគុណភាពខ្លឹមសារ; ភស្តុតាង ទ្រឹស្តីនិងការជជែកដេញដោលឱ្យបានហ្មត់ចត់ ប្រកបដោយវិទ្យាសាស្ត្រ មុតស្រួច មានភាពបញ្ចុះបញ្ចូលខ្ពស់ គ្រប់សមត្ថភាពកំណត់ដឹង។ ពង្រីកល្អតួនាទីរបស់កម្មាភិបាល បក្ខជន កងកម្លាំងឃោសនិក សហការី អ្នកមានប្រិយភាពក្នុងសហគមន៍តំបន់ប្រជាជនស្នាក់នៅជនជាតិភាគតិច ជនរួមជាតិកាន់សាសនា; តាមរយៈនោះកសាងគោលជំហរឧត្តមគតិទូលំទូលាយនិងរឹងមាំពីមូលដ្ឋាន…។
.png)
លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
|
BOX:
ក្នុង៩ខែកន្លង គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង បានម្ចាស់ការធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ផ្សព្វផ្សាយពីគោលការណ៍ និងកិច្ចចង្អុលការរបស់មជ្ឈិម; ពង្រឹងគណៈចង្អុលការនិងផ្នែកធ្វើសេនាធិការជំនួយការ។ មកដល់បច្ចុប្បន្ន គណៈកម្មាធិការបក្សទាំង ៦/៦ ចំណុះគណៈកម្មាធិការបក្សទីក្រុង បានបង្កើតគណៈចង្អុលការ; គណៈកម្មាធិការបក្សឃុំ សង្កាត់ទាំង ១០៣ បង្កើតគណៈការងារ៣៥។ ការងារក្តោបក្តាប់ស្ថានភាព កំណត់ទិសដៅព័ត៌មាននិងប្រយុទ្ធប្រឆាំងលើបណ្តាញសង្គមមានការវិវឌ្ឍន៍ច្បាស់លាស់ជាងអំពីលក្ខណៈម្ចាស់ការ។ គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុង បានដាក់ចេញឯកសារចង្អុលការ ដឹកនាំ កំណត់ទិសដៅជាង ១០០ ច្បាប់; កងកម្លាំងរក្សាទុករាប់រយគណនីដែលចុះផ្សាយធ្វើឱ្យសាយភាយរាប់រយពាន់ព័ត៌មានវិជ្ជមាន។
ការប្រទះឃើញ ប្រយុទ្ធប្រឆាំង ចាត់វិធានការចំពោះព័ត៌មានខុសឆ្គង មិនល្អបានអនុវត្តយ៉ាងហ្មត់ចត់ ផ្សារភ្ជាប់រវាងការឃោសនា ការបញ្ចុះបញ្ចូល រួមជាមួយនឹងវិធានការគ្រប់គ្រងនិងចាត់ការតាមផ្លូវច្បាប់ រួមចំណែករក្សារឹងមាំសន្តិសុខឧត្តមគតិ មិនទុកឱ្យកើតរឿងរ៉ាវស្មុគស្មាញ ចំណុចក្តៅ ឆ្លៀតឱកាស ដើម្បីមួលបង្កាច់ ញុះញង់ ប្រឆាំងបំផ្លិចបំផ្លាញ៕
អាញ់យុង-មុនី
|