04/10/2026 - 18:46

ពង្រីក​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​ កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ 

ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​ ថ្ងៃ​ទី​ ១ និង​ទី​ ២ ខែ​តុ​លា​ គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ដឹក​នាំ​ដោយ​វរ​សេនីយ៍​ឯក​ ប៊ូយវ៉ាំង​វ៉ូ​ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ធ្វើ​ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ​ បាន​ដំ​ណើរ​ការ​ចុះ​ត្រួត​ពិ​និត្យ​ ក្តាប់​ស្ថាន​ភាព​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​។ អម​ដំ​ណើរ​គណៈ​ប្រតិ​ភូ​ មាន​តំ​ណាង​បណ្តា​ការិយា​ល័យ​មុខ​ងារ​ចំ​ណុះ​សេ​នា​ធិ​ការ​ដ្ឋាន​ និង​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​។

វរ​សេនីយ៍​ឯក​ ប៊ូយវ៉ាំង​វ៉ូ​វ ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ក្នុង​ពិ​ធី​ចុះ​ត្រួត​ពិ​និត្យ​។

ក្នុង​ពេល​ចុះ​ត្រួត​ពិ​និត្យ​ លោក​ វរ​សេនីយ៍​ឯក​ ប៊ុយវ៉ាំង​វ៉ូ​វ បញ្ជ្រាប​ពី​គោល​បំ​ណង​ តម្រូវ​ការ​ និង​ខ្លឹម​សារ​សំ​ខាន់​ៗដែល​ត្រូវ​ផ្តុំ​កម្លាំង​ត្រួត​ពិ​និត្យ​ ក្តាប់​ស្ថាន​ភាព​។ ក្នុង​នោះ​ ផ្តោត​លើ​ការងា​រប​ញ្ជ្រាប​ ផ្សព្វ​ផ្សាយ​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​ខ្លឹម​សារ​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​; ពង្រីក​ប្រ​ជា​ធិ​បតេយ្យ​ក្នុង​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ គ្រប់​គ្រង​ ដឹក​នាំ​របស់​មេ​បញ្ជា​ការ​;  អនុ​វត្ត​សិទ្ធិ​ប្រ​ជា​ធិ​បតេយ្យ​របស់​យោ​ធិន​ កម្ម​ករ​ និង​បុគ្គលិក​ការ​ពារ​ប្រ​ទេស​ តាម​រយៈ​ក្រុម​ប្រឹក្សា​យោ​ធិន​ និង​អង្គ​ការ​មហា​ជន​នា​នា​; ការ​ទទួល​ខុស​ត្រូវ​ជា​គំ​រូ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​ កម្មា​ភិបាល​ បក្ខ​ជន​ ក្នុង​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ឥរិយាបថ​ហូជី​មិញ​។

តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ជាក់​ស្តែង​នៅ​តាម​ស្ថា​ប័ន​ចំ​ណុះ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​; ស្រាវ​ជ្រាវ​ឯក​សារ​ សៀវ​ភៅ​កំ​ណត់​ហេ​តុ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ គណៈ​ប្រតិ​ភូ​បាន​វាយ​តម្លៃ​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​ និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​លើ​គ្រប់​វិស័យ​។

គណៈ​កម្មា​ធិ​ការ​បក្ស​ និង​មេ​បញ្ជា​ការ​គ្រប់​ថ្នាក់​ បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​; លើក​កម្ពស់​តួ​នា​ទី​ ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​មុខ​ដឹក​នាំ​ ធា​នា​បើក​ចំ​ហ​ តម្លា​ភាព​ក្នុង​ការ​ដឹក​នាំ​ គ្រប់​គ្រង​ ចាត់​ចែង​។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់​ និង​អង្គ​ការ​បក្ស​ រក្សា​ម៉ឺង​ម៉ាត់​របៀប​រៀប​រយ​របប​ប្រ​ជុំ​ អនុ​វត្ត​ត្រឹម​ត្រូវ​គោល​ការណ៍​ប្រ​មូល​ផ្តុំ​ប្រ​ជា​ធិ​បតេយ្យ​;  គោល​ការណ៍​ វិធាន​ការ​ដឹក​នាំ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​ និង​បញ្ហា​សំ​ខាន់​ៗទាក់​ទង​នឹង​ការ​ងារ​កម្មា​ភិបាល​ កង​កម្លាំង​ ហិរញ្ញ​វត្ថុ​ របប​ នយោ​បាយ​។ល។  បាន​សមូហ​ភាព​គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​បក្ស​ពិភាក្សា​ សម្រេច​ចិត្ត​ស្រប​តាម​លក្ខ​ន្តិកៈ​ និង​ដែន​សមត្ថ​កិច្ច​។

ប្រ​ជា​ធិ​បតេយ្យ​លើ​វិស័យ​យោ​ធា​ ឯក​ទេស​ នយោ​បាយ​ សេដ្ឋ​កិច្ច​ និង​ជីវ​ភាព​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ ជា​ជំ​ហាន​មាន​របៀប​រៀប​រយ​។ កម្មា​ភិបាល​ យុទ្ធ​ជន​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​សមា​គម​ ១០០% បាន​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​ អប់​រំ​ពី​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ សេច​ក្តី​សម្រេច​ បទ​បញ្ជា​ ផែន​ការ​ សេច​ក្តី​ណែ​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់​ បញ្ជា​របស់​មេ​បញ្ជា​ការ​ របប​ គោល​នយោ​បាយ​ និង​ភារ​កិច្ច​នយោ​បាយ​របស់​អង្គ​ភាព​។

គណៈ​ប្រតិ​ភូ​ពិ​និត្យ​សំណុំ​លិខិត​ ឯក​សារ​ជំ​នាញ​ផ្នែក​ការ​ងារ​បក្ស​ ការ​ងារ​នយោ​បាយ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​។

ទន្ទឹម​នឹង​នោះ​ ការ​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​បាន​ផ្សព្វ​ផ្សាយ​ទូ​លាយ​ ជាក់​ស្តែង​ រួម​ចំ​ណែក​បង្ក​បរិយាកាស​សាមគ្គី​ ឯក​ភាព​; ពង្រីក​ភាព​ម្ចាស់​ការ​ ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​; លើក​កម្ពស់​គុណ​ភា​ពក​សាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ “គំ​រូ​ ឆ្នើម​” ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ឯក​សារ​ លិខិត​បទ​ដ្ឋាន​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​នៃ​អង្គ​ភាព​នា​នា​ បា​នប​ញ្ជ្រាប​ អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​សេច​ក្តី​សម្រេច​ បទ​បញ្ជា​ ផែន​ការ​ សេច​ក្តី​ណែ​នាំ​របស់​ថ្នាក់​លើ​ស្តី​ពី​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​។ ប្រ​ព័ន្ធ​លិខិត​បទ​ដ្ឋាន​លក្ខ​ន្តិកៈ​ បទ​ប្បញ្ញត្តិ​លើ​គ្រប់​វិស័យ​ជា​ជំ​ហាន​បាន​ធ្វើ​ឱ្យ​សុក្រឹត​; ការ​បើក​ចំ​ហ​ តម្លា​ភាព​បាន​យក​ចិត្ត​ទុក​ដាក់​ ហើយ​សិទ្ធិ​ប្រ​ជា​ធិ​បតេយ្យ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​បាន​ធា​នា​និង​ពង្រីក​។ អង្គ​ភាព​នា​នា​បាន​រក្សា​របៀប​រៀប​រយ​សកម្ម​ភាព​ពិភាក្សា​ប្រ​ជា​ធិ​បតេយ្យ​ “ថ្ងៃ​នយោ​បាយ​ និង​វប្ប​ធម៌​នៃ​ស្មារតី​”, “ថ្ងៃ​ច្បាប់​”។ ចាត់​តាំង​ពិភាក្សា​ផ្ទាល់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​ តាម​រយៈ​នោះ​ក្តាប់​បាន​ទាន់​ពេល​ពី​បំ​ណង​ប្រាថ្នា​ ដោះ​ស្រាយ​បញ្ហា​ដែល​កម្មា​ភិបាល​ យុទ្ធ​ជន​យក​ចិត្ត​ទុក​ដាក់​ រួម​ចំ​ណែក​ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​។ល។

ថ្លែង​សរុប​សេច​ក្តី​ លោក​វរ​សេនីយ៍​ឯក​ ប៊ូយវ៉ាំង​វ៉ូ​វ កត់​សម្គាល់​៖ ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ សម្រេច​បាន​ក្នុង​ការ​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​នា​ពេល​កន្លង​។ ទន្ទឹម​នឹង​នោះ​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​បន្ត​បញ្ជ្រាប​ អនុ​វត្ត​ម៉ឺង​ម៉ាត់​សេច​ក្តី​សម្រេច​ បទ​បញ្ជា​ លក្ខ​ន្តិកៈ​ បទ​ប្បញ្ញត្តិ​ និង​សេច​ក្តី​ណែ​នាំ​របស់​មជ្ឈិម​ គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ប្រ​ទេស​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ស្តី​ពី​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​។ ក្នុង​នោះ​ ត្រូវ​ផ្សារ​ភ្ជាប់​ការ​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​ជា​មួយ​នឹង​ការ​ងារ​អប់​រំ​នយោ​បាយ​ ឧត្តម​គតិ​ ឃោស​នា​ ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​;  ម្ចាស់​ការ​ទប់​ស្កាត់​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋ​ វិន័យ​កង​ទ័ព​។

ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់​ចំ​ពោះ​ការ​អនុ​វត្ត​ប្រ​ជា​ធិ​បតេយ្យ​;  លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ត្រួត​ពិ​និត្យ​ តាម​ដាន​អង្គ​ការ​បក្ស​ និង​បក្ខ​ជន​; ពង្រីក​តួ​នា​ទី​ត្រួត​ពិ​និត្យ​ តាម​ដាន​របស់​ក្រុម​ប្រឹក្សា​យោ​ធិន​ និង​អង្គ​ការ​មហា​ជន​។ តាម​រយៈ​នោះ​ បន្ត​កសាង​បរិយាកាស​ប្រ​ជា​ធិ​បតេយ្យ​ សាមគ្គី​ វិន័យ​ បង្ក​កម្លាំង​ចលករ​ដើម្បី​កម្មា​ភិបាល​ យុទ្ធ​ជន​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ សម្រេច​ភារ​កិច្ច​ល្អ​ដែល​ប្រ​គល់​ជូន​។

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ