រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបដាក់ឱ្យប្រើសារាចរលេខ ៤/២០២៦/VBHN-TT-BVHTTDL ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ កំណត់អំពីសកម្មភាពមុខជំនាញវិជ្ជាជីវៈនៃបណ្ណាល័យ។

សកម្មភាពតាំងពិព័រណ៍សៀវភៅនៅខាងក្រៅរបស់បណ្ណាល័យទីក្រុងកឹងធើ។
ចំណុចមួយក្នុងចំណោមចំណុចគួរឱ្យកត់សម្គាល់របស់សារាចរនេះ គឺសេចក្តីកំណត់អំពីការចាត់តាំងសេវាកម្មបណ្ណាល័យ។ តាមរយៈនោះ ការចាត់តាំងសេវាកម្មបណ្ណាល័យ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមុខជំនាញ វិជ្ជាជីវៈដ៏សំខាន់បំផុតរបស់បណ្ណាល័យ ដើម្បីផ្តល់ព័ត៌មានចំណេះដឹង ឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវ ការងារនិងកម្សាន្តរបស់អ្នកប្រើប្រាស់។ សេវាកម្មបណ្ណាល័យបានចាត់តាំងតាមបែបប្រពៃណី ឬអេឡិចត្រូនិក រួមមានសេវាកម្មផ្តល់ព័ត៌មាន - ឯកសារ ជំនួយដល់ការសិក្សានៅក្រៅសាលា ចាត់តាំងកម្មវិធីអប់រំតាមតម្រូវការរបស់សហគមន៍ - អ្នកប្រើប្រាស់ និងសិក្ខាសាលា កិច្ចពិភាក្សា សន្ទនាប្រធានបទ។ ទន្ទឹមនឹងនោះ មានសេវាកម្មវប្បធម៌ និងកម្សាន្ត ចូលដំណើរការលើកុំព្យូទ័រសាធារណៈ ពិគ្រោះ និងជំនួយផ្នែកមុខជំនាញ វិជ្ជាជីវៈបណ្ណាល័យ និងសេវាកម្មមួយចំនួនជំនួយដល់សកម្មភាពរបស់បណ្ណាល័យ។
សារាចរបានកំណត់ ការចាត់តាំងសេវាកម្មបណ្ណាល័យត្រូវតែសមស្រប ឆ្លើយតបនឹងតម្រូវការរបស់មុខសញ្ញាប្រើប្រាស់ដែលបណ្ណាល័យមានភារកិច្ចបម្រើ និងធានាការបង្ខិតជិតដោយសមភាពងាយស្រួលដល់អ្នកប្រើប្រាស់៕
យ្វីខូយ - វិមាន