20/09/2026 - 19:37

ខេត្ត​កាម៉ាវ​ បើ​កម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​លើក​ទី​ ១ ឆ្នាំ​ ២០២៦ 

នា​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា​ នៅ​ពហុកី​ឡា​ដ្ឋាន​ខេត្ត​កាម៉ាវ​ សង្កាត់​បាក​លីវ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​បាន​ចាត់​តាំង​បើ​កម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ខេត្ត​លើក​ទី​ ១ ឆ្នាំ​២០២៦។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​កី​ឡា​មាន​សា​រៈសំ​ខាន់​យ៉ាង​ខ្លាំង​របស់​ខេត្ត​កាម៉ាវ​ក្នុង​ឆ្នាំ​ ២០២៦ ព្រម​ជា​មួយ​នោះ​ ក៏​ជា​ទិវា​បុណ្យ​ធំ​នៃ​សុខ​ភាព​ ឆន្ទៈ​ ស្មារតី​សាមគ្គី​និង​សេច​ក្តី​ប្រាថ្នា​ឈាន​ឡើង​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​។

ក្បួន​ព្យុហ​យាត្រា​របស់​គណៈ​ប្រតិ​ភូ​អត្ត​ពលិកដែល​ចូល​រួម​ក្នុង​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ ខេត្ត​កាម៉ាវ​ លើក​ទី​១ ឆ្នាំ​២០២៦។

ថ្លែង​មតិ​ក្នុង​ពិ​ធី​បើ​កម​ហា​សន្និ​បាត​កី​ឡា​ លោក​ ង៉ោ វ៉ូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ បាន​ឱ្យ​ដឹង​៖ មហា​សន្និ​បាត​នេះ​បាន​ចាត់​តាំង​ឡើង​ក្នុង​បរិការណ៍​ដែល​ខេត្ត​កំ​ពុង​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់​ ខណៈ​ពេល​ដែល​លក្ខ​ណៈមូល​ដ្ឋាន​សម្ភារៈ​ បរិក្ខារ​ ថវិកា​នៅ​មាន​ការ​ខ្វះ​ខាត​ និង​ភូមិ​សាស្ត្រ​ធំ​ទូ​លាយ​។ ដើម្បី​ឱ្យ​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​ គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​ថ្នាក់​ខេត្ត​បាន​ឯក​ភាព​ចាត់​តាំង​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ថ្នាក់​មូល​ដ្ឋាន​ តាម​រូប​ភាព​បណ្តុំ។ ទូ​ទាំង​ខេត្ត​បាន​ចាត់​តាំង​មហា​សន្និ​បាត​នៅ​តាម​បណ្តុំចំ​នួន​ ១៦ ដោយ​មាន​ ៦៤/៦៤ ឃុំ​ សង្កាត់​ចូល​រួម​; បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ភាព​ថ្នាក់​ខេត្ត​បាន​ចាត់​តាំង​ការ​ប្រ​កួត​ សមោសរ​កី​ឡា​ជា​ច្រើន​ ទាក់​ទាញ​អត្ត​ពលិកជាង​ ១២.០០០ នាក់​។ ព្រម​ជា​មួយ​នោះ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ បាន​ស្នើ​ឱ្យ​គណៈ​ចង្អុល​ការ​ គណៈ​ចាត់​តាំង​ អនុ​គណៈ​កម្ម​ការ​ មន្ទីរ​ គណៈ​ ផ្នែក​ ភូមិ​ភាគ​និង​កម្លាំង​បម្រើ​ការ​ងារ​មហា​សន្និ​បាត​ ធា​នា​ឱ្យ​បាន​ល្អ​នូវ​លក្ខ​ណៈសម្ភារៈ​ បរិក្ខារ​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុខា​ភិបាល​ អនា​ម័យបរិស្ថាន​ សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ និង​ចរា​ចរណ៍​; ចាត់​តាំង​ដឹក​នាំ​មហា​សន្និ​បាត​ដោយ​ហ្មត់​ចត់​ វិទ្យា​សាស្ត្រ​ សុវត្ថិ​ភាព​ ប្រឹត​សំ​ចៃ​ និង​មាន​ប្រ​សិទ្ធ​ភាព​។ ចំ​ពោះ​អត្ត​ពលិក លោក​ ង៉ោ វ៉ូ​វថាំង​ បាន​ស្នើ​ឱ្យ​ប្រ​កួត​ប្រ​ជែង​ដោយ​ស្មារតី​សាមគ្គី​ភាព​ ស្មោះ​ត្រង់​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​; ឆ្លង​តាម​រយៈ​នោះ​សាយ​ភាយ​ស្មារតី​រស់​នៅ​ប្រប​ដោយ​សុខ​ភាព​ល្អ​  និង​ប្រាថ្នា​ឈាន​ឡើង​ក្នុង​សហ​គម​ន៍។

មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ខេត្ត​កាម៉ាវ​ លើក​ទី​ ១ ឆ្នាំ​២០២៦ មាន​ ២២ក្រុម​ចូល​រួម​ ដោយ​មាន​អត្ត​ពលិកជិត​ ១.៧០០ នាក់​ មក​ពី​ឃុំ​ សង្កាត់​ មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​ - សង្គម​ថ្នាក់​ខេត្ត​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ អា​ជីវ​កម្ម​ និង​សា​លា​រៀន​ក្នុង​ខេត្ត​។ អត្ត​ពលិកទាំង​ឡាយ​បាន​ប្រ​កួត​ប្រ​ជែង​ក្នុង​វិញ្ញាសា​កី​ឡា​ចំ​នួន​ ១៩ រួម​មាន​៖ វិញ្ញាសា​បោះ​ប៊ូល, ប៊ីយ៉ា, ហែ​លទឹក​, ប៉េង​ប៉ុង​, បាល់​ទះ​បុរស​, បាល់​ទះ​កៅ​ស៊ូ​នា​រី​, បាល់​ទាត់​បុរស​ ១១ នាក់​, បាល់​ទាត់​បុរស​ ៥ នាក់​, បាល់​ទាត់​នា​រី​ ៥ នាក់​, សី​បាត់​មិន​តោន​, វាយ​អុក​, រុញ​ឈើ​, អត្ត​ពល​កម្ម​, ទាញ​ព្រ័ត្រ​, ភី​កឃើលប៊ុល, តិន្និស, តេក្វាន់​ដូ, ក្បាច់​គុន​បុរាណ​និង​វូ​វី​ណាម​ ។

តាម​រយៈ​មហា​សន្និ​បាត​នេះ​ ខេត្ត​មា​នល​ក្ខណៈ​វាយ​តម្លៃ​ជាក់​ស្តែង​ជាង​នូវ​ចលនា​កី​ឡា​អប់​រំ​កាយ​; លើក​សរសើរ​នូវ​សមូហ​ភាព​ និង​បុគ្គល​គំ​រូ​ ព្រម​ទាំង​ប្រ​ទះ​ឃើញ​ និង​ជ្រើស​រើស​អត្ត​ពលិកឆ្នើម​ដើម្បី​បន្ត​បណ្តុះ​បណ្តា​ល បំប៉ន​ បំ​ពេញ​បន្ថែម​ដល់​កម្លាំង​កី​ឡា​ដែល​មាន​ស្នា​ដៃ​ខ្ពស់​ ឆ្ពោះ​ទៅ​ចូល​រួម​មហា​សន្និ​បាត​កី​ឡា​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១០ ឆ្នាំ​២០២៦៕

យ្វី​អា​ញ់ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ