មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/10/2026 - 05:39

ហា​ញមុខ​ទម្រង់​ "មណ្ឌល​តាំង​ទី​លំ​នៅ​សាមគ្គី​ វិបុល​ភាព​និង​សុភ​មង្គល​" 

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​ឃុំ​ញ៉ើងមី​ ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​បង្ហាញ​មុខ​ទម្រង់​ “មណ្ឌល​តាំង​ទី​លំ​នៅ​សាម​គ្គី វិបុល​ភាព​និង​សុភ​មង្គល​” នៅ​ក្រុម​លេខ​១ ភូមិ​មី​ភឿក។

ទម្រង់​នេះ មាន​សមា​ជិក ១៩ នាក់ ក្នុង​នោះ មាន​គណៈ​គ្រប់​គ្រង ៣ នាក់។ នៅ​ក្នុង​ពិ​ធី​បង្ហាញ​មុខ សមា​ជិក​ទម្រង់​បាន​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​ខ្លឹម​សារ ភ្ជាប់​នឹង​ការក​សាង​មណ្ឌល​តាំង​ទី​លំ​នៅ ស៊ី​វិល័យ បៃ​តង - ជ្រះ - ស្អាត ចលនា​ប្រ​ជា​ជន​គោរព​អនុ​វត្ត​ល្អ​តាម​សេចក្តី​កំ​ណត់​របស់​ភូមិ​ភាគ ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ ការ​ចលនា​អា​ស្រ័យ​ដោយ​រណ​សិរ្ស​បំ​ផុស យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក កសាង​សហ​គមន៍ ​ប្រ​ជា​ជន​ស្នាក់​នៅ​សាម​គ្គី មនោ​សញ្ចេតនា…។

ការ​បង្ហាញ​មុខ​ទម្រង់​នេះ ដើម្បី​ពង្រីក​តួ​នា​ទី​របស់​រណ​សិរ្ស​និង​អង្គ​ការ​សមា​ជិក ក្នុង​ការ​ប្រ​មូល​ផ្តុំ ចល​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ និង​គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ពង្រឹង​ស្មារតី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច កសាង​ជីវ​ភាព​វប្ប​ធម៌​និង​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ឋាន​ដែល​ប្រ​ជា​ជន​ស្នាក់​នៅ៕

ធ្វី​ឡេវ​-មុនី​

ចែករំលែកអត្ថបទ