បង្កើតឡើងកាលពីថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឃុំផុងហ៊ីប ខេត្តកាម៉ាវ ទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ” គឺជាទម្រង់អនុវត្តបច្ចេកវិទ្យាដំបូងគេរបស់ខេត្តកាម៉ាវ និងតំបន់តីណាមបូ។ មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពបង្ការ បង្ក្រាបបទល្មើសប៉ុណ្ណោះទេ ទម្រង់ថែមទាំងបង្កការផ្លាស់ប្តូរក្នុងការភ្ញាក់រលឹក ស្វ័យការពារ ស្វ័យគ្រប់គ្រងរបស់ប្រជាជនទៀតផង។

ទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ” រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិភាគ។
យោងតាមនគរបាលឃុំផុងហ៊ីប ទម្រង់បានគ្រប់គ្រងដោយគណៈចង្អុលការដែលមានសមាជិកចំនួន ៩នាក់ ក្រុមគ្រប់គ្រង និងសមាជិកធ្វើការចំនួន ៥ នាក់។ ប្រព័ន្ធបានបំពាក់ដោយទ្វាររមូរ ឧបករណ៍បញ្ជាស្វ័យប្រវត្តិ ព្រមទាំងកាមេរ៉ាឃ្លាំមើលដែលតភ្ជាប់អ៊ីនធឺណិត ២៤/៧ និងបញ្ជាតាមរយៈកម្មវិធីលើទូរសព្ទដៃ។ អ្នកគ្រប់គ្រងអាចនឹងតាមដានរូបភាពតាមរយៈកាមេរ៉ាបិទ និងបើកទ្វារពីចម្ងាយ; នៅពេលដែលទ្វារដំណើរការ ប្រព័ន្ធសំឡេងរោទិ៍នឹងបញ្ចេញសញ្ញាដោយស្វ័យប្រវត្តិ។ វរសេនីយ៍ត្រី ង្វៀងកាវសាវ អនុប្រធាននគរបាលឃុំផុងហ៊ីប អ្នកបង្កើតទម្រង់នេះដោយផ្ទាល់ ឱ្យដឹង៖ “ចំណុចថ្មីនៃទម្រង់ “ទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ” ទោះបីជាអ្នកគ្រប់គ្រងស្ថិតនៅចម្ងាយឆ្ងាយ ឬសមាជិកម្នាក់ៗក្នុងក្រុមបានចែករំលែកកម្មវិធីផ្នែកទន់ក៏ដោយ ក៏នៅតែអាចនឹងបញ្ជាបិទបើកទ្វារតាមរយៈចលនាលើទូរសព្ទដៃបានដែរ។ អាស្រ័យហេតុនេះ មិនចាំបាច់រៀបចំកម្លាំងនៅប្រចាំការមុខទ្វារដូចពីមុនទេ ប៉ុន្តែនៅតែអាចនឹងឆ្លើយតបតម្រូវការបង្ការបង្ក្រាបបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិឋានដដែល”។
ផ្តើមពីប្រសិទ្ធភាពដំបូង ទម្រង់បានពង្រីកតួនា ទីយ៉ាងសំខាន់កសាងមណ្ឌលតាំងទីលំនៅសុវត្ថិភាព ស៊ីវិល័យ លើកកម្ពស់ស្មារតីភ្ញាក់រលឹក ស្វ័យការពារ ស្វ័យគ្រប់គ្រងក្នុងប្រជាជន រួមចំណែករក្សាខ្ជាប់លក្ខឋាន “សន្តិសុខ សណ្តាប់ធ្នាប់សង្គម” ក្នុងការកសាងជនបទថ្មី។ ទម្រង់ក៏សមស្របជាមួយនឹងគោលការណ៍ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់ ហើយបានក្រសួងនគរបាលទទួលស្គាល់ ផ្សព្វផ្សាយទូលាយក្នុងទូទាំងប្រទេស។ គិតចាប់ពីដើមឆ្នាំ ២០២៦ មក តាមរយៈទម្រង់នេះ នគរបាលឃុំផុងហ៊ីប បានឃោសនាដោយឡែកដល់ជាង ៥០០នាក់; ប្រជាជនផ្តល់ប្រភពព័ត៌មានដែលពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ ជួយឱ្យកម្លាំងនគរបាលបង្ក្រាបទីតាំងបាបគ្រោះសង្គម១កន្លែង រកឃើញនិងចាត់វិធានការលើករណីវិជ្ជមានសារធាតុញៀន ៣ ករណី។
វាយតម្លៃអំពីទម្រង់ លោកង្វៀងយ្វីត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងហ៊ីប ខេត្តកាម៉ាវ ឱ្យដឹង៖ “តាមរយៈទម្រង់នេះ ស្មារតីគោរពច្បាប់របស់ប្រជាជនបានលើកកម្ពស់យ៉ាងខ្លាំង។ ប្រជាជនលែងមានគំនិត “ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង” ទៀតហើយ ប៉ុន្តែបានម្ចាស់ការសហការ ផ្តល់ឱ្យកម្លាំងនគរបាលនូវប្រភពព័ត៌មានមានតម្លៃជាច្រើន ជួយរកឃើញនិងដោះស្រាយទាន់ពេលនូវករណីភ្លាមៗតាំងពីពេលទើបកើតឡើង។ ប្រជាជនម្នាក់ៗនឹងក្លាយជា “ភ្នែក ច្រមុះ” យ៉ាងពិតប្រាកដ ជាអ្នកឃោសនាសកម្មម្នាក់ រក្សាភាពសុខសាន្តដល់ភូមិស្រុក”។
ផ្តើមពីគំនិតផ្តួចផ្តើមអនុវត្តបច្ចេកវិទ្យាក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ” បានក្លាយជាស្ពានតភ្ជាប់ពង្រីក កម្លាំងទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ប្រសិទ្ធភាពនៃទម្រង់មិនត្រឹមតែស្ថិតនៅលើឧបករណ៍ ទំនើបប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅលើការយល់ព្រមនិងម្ចាស់ការរបស់ប្រជាជន បង្កជាមូលដ្ឋានគ្រឹះដើម្បីខេត្តកាម៉ាវ បន្តផ្សព្វផ្សាយទូលាយវិធី សាស្ត្រច្នៃប្រតិដ្ឋ រួមចំណែករក្សាខ្ជាប់ភាពសុខសាន្ត លើភូមិឋាន៕
យ្វីអាញ - លីសៀ