ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/10/2026 - 12:39

នាំ​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ា​បរង​សុខា​ភិបាល​ដល់​ជន​រួម​ជាតិ​ខ្មែរ​ 

នៅ​វត្ត​ខ្ទឹង​អនុ​សង្កាត់​ទី​៥ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ពិ​ធី​ឃោស​នា​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល បាន​ចាត់​តាំង​ក្នុង​បរិ​យាកាស​ស្និទ្ធ​ស្នាល ជាក់​ស្តែង​។ កម្មា​ភិបាល​ធា​នា​រ៉ាប់​រង​សង្គម ពន្យល់​ដោយ​ផ្ទាល់​ពី​គោ​លន​យោ​បាយ​ ហើយ​ប្រ​ជា​ជន​លើក​ជា​សំណួរ​អំ​ពី​ផល​ប្រ​យោជន៍​ និង​វិធី​ចូល​រួម​។ វិធី​ធ្វើ​នេះ​បាន​នាំ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ឱ្យ​កាន់​តែ​ជិត​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ ជួយ​ប្រ​ជា​ជន​យល់​ដឹង​ ម្ចាស់​ការ​ចូល​រួម​ ទទួល​ផល​ប្រ​យោជន៍​ពេញ​លេញ​។

កម្មា​ភិបាល​ធា​នា​រ៉ាប់​រង​សង្គម​សង្កាត់​ត្រា​វិញ​ កំ​ពុង​ឃោស​នា​ផ្ទាល់​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ប្រ​ជា​ជន​។

ក្នុង​បរិយាកាស​រីក​រាយ​ និង​បើក​ចំ​ហ​ រឿង​រ៉ាវ​អំ​ពី​អនាគត​ អំ​ពី​វ័យ​ចាស់​បាន​គិត​គូរ​សុខ​ភាព​ និង​ប្រាក់​ខែ​ចូល​និវត្តន៍​ បាន​ចែក​រំលែក​ដោយ​ភាព​ស្មោះ​ស្ម័គ្រ​។ ច្បាម​ភារ​កិច្ច​រយៈ​ពេល​ ៩ ខែ​ដើម​ឆ្នាំ​ ២០២៦ អង្គ​ភាព​ទាំង​មូល​បាន​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ក្នុង​នោះ​ការ​នាំ​យក​ព័ត៌​មាន​គោ​លន​យោ​បាយ​ដល់​មូល​ដ្ឋាន​ផ្ទាល់​ ផ្សារ​ភ្ជាប់​ជា​មួ​យស​កម្ម​ភាព​សហ​គម​ន៍ និង​សាសនា​ គឺ​ជា​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​មួយ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។

ដោះ​ដូរ​ព័ត៌​មាន​ក្នុង​ពិ​ធី​ឃោស​នា​ លោក​ស្រី​ ង្វៀង​ ធី​បាច់​ម៉ាយ​ នា​យិការង​ធា​នា​រ៉ាប់​រង​សង្គម​មូល​ដ្ឋាន​ត្រា​វិញ​ បញ្ជាក់​៖ “ការ​ងារ​ឃោស​នា​មិន​អាច​តាម​បែប​ផែន​ឬ​មិន​ចេះ​បត់​បែន​នោះ​ឡើយ​ គឺ​ត្រូវ​តែ​ “ចុះ​ដល់​គ្រប់​ច្រក​ល្ហក​ គ្រប់​ផ្ទះ​ ពិ​និត្យ​គ្រប់​មុខ​សញ្ញា​”។ ពិ​សេស​ចំ​ពោះ​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ដូច​៖ សង្កាត់​ ង្វៀកហ្វា​ ការ​សហ​ការ​ចាត់​តាំង​ពិភាក្សា​ ពិ​គ្រោះ​ដោយ​ផ្ទាល់​នៅ​តាម​ទី​កន្លែង​សកម្ម​ភាព​សហ​គម​ន៍ ដូច​ជា​វត្ត​ខ្ទឹង​ ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល​កៀក​ជិត​ យល់​ដឹង​ពី​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​នៃ​គោ​លន​យោ​បាយ​បក្ស​ និង​រដ្ឋ​ ផ្តើម​ពី​នោះ​ ម្ចាស់​ការ​ចូល​រួម​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ និង​គ្រួ​សារ​”។

ប្រ​ជា​ជន​ចូល​រួម​ពិ​ធី​ឃោស​នា​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​វត្ត​ខ្ទឹង​ អនុ​សង្កាត់​ទី​៥ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​។

ជាក់​ស្តែង​ឱ្យ​ឃើញ​ថា​ ឧប​សគ្គ​ធំ​បំ​ផុត​ក្នុង​ការ​សាយ​ភាយ​ពី​ការ​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ គឺ​ជា​គំ​និត​រអែង​ និង​ការ​ខ្វះ​ព័ត៌​មាន​របស់​មួយ​ចំ​នួន​ប្រ​ជា​ជន​។ ប៉ុន្តែ​ តាម​រយៈ​ពិ​គ្រោះ​ដោយ​ផ្ទាល់​ អ្នក​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​គំ​និត​របស់​ខ្លួន​ទាំង​ស្រុង​។

បង​ស្រី​ថា​ច់ធី​វណ្ណា​ សមា​ជិក​សមា​គម​នា​រី​អនុ​សង្កាត់​ប្រាសាទ​  សង្កាត់​ង្វៀកហ្វា​ អ្នក​ចូល​រួម​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ដែល​សកម្ម​ក្នុង​ពិ​ធី​ឃោស​នា​ ចែក​រំលែក​៖ “ពី​មុន​ ខ្ញុំ​គិត​ថា​ធ្វើ​ការ​ងារ​ទូ​ទៅ​ លក់​ដូរ​តិច​តួច​ ឬ​ធ្វើ​ស្រែ​ចម្ការ​ ពេល​ចាស់​ទៅ​ ប្រាកដ​ជា​ជួប​ការ​លំ​បាក​ មិន​ហ៊ាន​ស្រមៃ​បាន​ប្រាក់​ខែ​ចូល​និវត្តន៍​ទេ​។ ថ្ងៃ​នេះ​បាន​ស្តាប់​កម្មា​ភិបាល​ធា​នា​រ៉ាប់​រង​សង្គម​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​អំ​ពី​ផល​ប្រ​យោជន៍​ពេល​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ ដឹង​ថា​ រដ្ឋ​នៅ​មាន​គោ​លន​យោ​បាយ​ជួយ​ឧបត្ថម្ភ​ថវិកា​បង់​ទៀត​ ខ្ញុំ​មាន​អា​រម្មណ៍​ស្ងប់​ចិត្ត​ជា​ខ្លាំង​។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​ភ្លាម​នូវ​កញ្ចប់​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ ដើម្បី​ពេល​ចាស់​ទៅ​មាន​ប្រាក់​ខែ​ចូល​និវត្តន៍​លំ​នឹង​ មិន​បាច់​ជា​បន្ទុក​ដល់​កូន​ចៅ​”។

មាន​អា​រម្មណ៍​រីក​រាយ​ដូច​គ្នា​ បង​ គឹម​ស៊ើង​ (អាយុ​៥៣ឆ្នាំ​ ប្រ​កប​របរ​លក់​ដូរ​នៅ​អនុ​សង្កាត់​ទី​៥ សង្កាត់​ង្វៀកហ្វា​) បាន​រៀប​រាប់​ក្រោយ​ពី​ទទួល​បាន​ពិ​គ្រោះ​ផ្ទាល់​៖ “ដំ​បូង​ខ្ញុំ​បា​រម្ភ​រឿង​បែប​បទ​ស្មុគ​ស្មាញ​ និង​ខ្លាច​គ្មាន​ប្រាក់​បង់​ទៀង​ទាត់​រៀង​រាល់​ខែ​។ ដោយ​សារ​បាន​កម្មា​ភិបាល​ណែ​នាំ​អស់​ពី​ចិត្ត​ ចាប់​តាំង​ពី​វិធី​ជ្រើស​រើស​កម្រិត​បង់​ប្រាក់​យ៉ាង​រវៀស​រវៃ​ រហូត​ដល់​ជួយ​ចុះ​ឈ្មោះ​គណ​នី​ VssID និង​ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​លើ​បណ្តា​ញសេ​វា​រដ្ឋ​ជាតិ​ ខ្ញុំ​ឃើញ​ថា​គ្រប់​យ៉ាង​ងាយ​ស្រួល​បំ​ផុត​។ ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ និង​ធា​នា​រ៉ាង​រង​សង្គម​ស្ម័គ្រ​ចិត្ត​ គឺ​ជា​វិធី​ជាក់​ស្តែង​បំ​ផុត​ដើម្បី​គិត​គូរ​សុខ​ភាព​ និង​អនាគត​របស់​ខ្លួន​ឯង​”។

ធា​នា​រ៉ាប់​រង​សង្គម​មូល​ដ្ឋាន​ក្រុង​ត្រា​វិញ​ បាន​ផ្សព្វ​ផ្សាយ​ក្នុង​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​២០២៦។ ជា​មួយ​វិសាល​ភាព​គ្រប់​គ្រង​រួម​មាន​ ១០ឃុំ​ សង្កាត់​ អង្គ​ភាព​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ឃោស​នា​ចំ​នួន​១០៨លើក​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​ ៤.០៨២នាក់​ តាម​រយៈ​នោះ​បាន​ចលនា​ជោគ​ជ័យ​ដល់​ប្រ​ជា​ជន​ចំ​នួន​ ៧៧៤នាក់​ បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ភ្លាម​ៗក្នុង​កិច្ច​ប្រ​ជុំ​។ ការ​គួប​ផ្សំ​ដោយ​ប៉ុន​ប្រ​សប់​រវាង​ឃោស​នា​ផ្ទាល់​ភ្នែក​ ផ្សាយ​សំឡេង​ចល័ត​ រក្សា​ “ទី​តាំង​ផ្សាយ​ព័ត៌​មាន​សហ​គម​ន៍” នៅ​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ ព្រម​ទាំង​ការ​ចេញ​ដំ​ណើរ​ជា​ប្រ​ចាំ​ថ្ងៃ​សៅរ៍​ បាន​ធ្វើ​ឱ្យ​តួ​លេខ​ទាំង​នោះ​ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង​។ ទោះ​បី​នៅ​មាន​ការ​លំ​បាក​អំ​ពី​ភូមិ​ឋាន​ទូ​លាយ​ កម្លាំង​ពល​កម្ម​ប្រែ​ប្រួល​ ឬ​រង​សម្ពាធ​តុល្យ​ភាព​ថវិកា​ឃោស​នា​ក្តី​ ប៉ុន្តែ​ការ​តាំង​ចិត្ត​ និង​រវៀស​រវៃ​ក្នុង​ការ​អនុ​វត្ត​បាន​ជួយ​ឱ្យ​អង្គ​ភាព​បង្កើត​បាន​ជំនឿ​ទុក​ចិត្ត​រឹង​មាំ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។

តាម​លោក​ស្រី​ ង្វៀង​ធី​បាច់​ម៉ាយ​ នា​យិការង​ធា​នា​រ៉ាប់​រង​សង្គម​សង្កាត់​ត្រា​វិញ​។ ជំ​នួស​ឱ្យ​ការ​ផ្តល់​ព័ត៌​មាន​តែ​ម្ខាង​ កម្មា​ភិបាល​ផ្នែក​ធា​នា​រ៉ាប់​រង​សង្គម​បាន​ចំ​ណាយ​ពេល​ស្តាប់​ពី​ក្តី​បា​រម្ភ​ និង​ចម្ងល់របស់​ប្រ​ជា​ជន​ ដើម្បី​ពន្យល់​ជាក់​ច្បាស់​ និង​ងាយ​យល់​។ នេះ​ក៏​ជា​វិធី​សាស្ត្រ​ដែល​ផ្នែក​ធា​នា​រ៉ាប់​រង​សង្គម​សង្កាត់​ត្រា​វិញ​ផ្តោត​ទៅ​លើ​ការ​នាំ​គោ​លន​យោ​បាយ​ចំ​គោល​ដៅ​មុខ​សញ្ញា​ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​។ ព្រោះ​ថា​សម្រាប់​ប្រ​ជា​ជន​ជា​ច្រើន​ បទ​ប្បញ្ញត្តិ​ស្តី​ពី​ធា​នា​រ៉ាប់​រង​សង្គម​ និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មាន​ខ្លឹម​សារ​មិន​តិច​ទេ​ ដែល​ត្រូវ​ពន្យល់​ដោយ​ឧទាហរណ៍​ជាក់​ស្តែង​ ផ្សារ​ភ្ជាប់​ជីវ​ភាព​ និង​តម្រូវ​ការ​ជាក់​ស្តែង​នៃ​គ្រួ​សារ​នីមួយៗ​។ ការ​ងារ​ឃោស​នា​ត្រូវ​តែ​ចូល​ក្នុង​ភាព​ជាក់​ស្តែង​ បង្កើន​ការ​ពិ​គ្រោះ​ផ្ទាល់​ និង​ដោះ​ស្រាយ​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ពី​ផល​ប្រ​យោជន៍​ កម្រិត​បង់​ វិធី​ចូល​រួម​ និង​ជ្រើស​រើស​គោ​លន​យោ​បាយ​សម​ស្រប​សម្រាប់​ខ្លួន​។ វិធី​ធ្វើ​នេះ​ ការ​ឃោស​នា​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មិន​មែន​គ្រាន់​តែ​ជា​ការ​ផ្សព្វ​ផ្សាយ​គោ​លន​យោ​បាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​ក្លាយ​ជា​ដំ​ណាក់​កាល​ផ្លាស់​ប្តូរ​សង​ខាង​រវាង​កម្មា​ភិបាល​ធា​នា​រ៉ាប់​រង​សង្គម​ និង​ប្រ​ជា​ជន​ទៀត​ផង​៕

លី​សៀ​

ចែករំលែកអត្ថបទ