ការឃោសនា ផ្សព្វផ្សាយច្បាប់នៅតាមសាលារៀននៅទីក្រុងកឹងធើ កំពុងបានផ្នែកសមត្ថកិច្ចបង្វែរមកតាមទិសដៅយកសិស្សដាក់ក្នុងស្ថានភាពជាក់ស្តែង ដើម្បីលត់ដំបំណិន បង្កើនចំណេះដឹង។ តាមរយៈនោះ ជួយប្អូនៗកំណត់ដឹងភិនភាគហានិភ័យ ចេះរបៀបបង្ការចៀសវាង និងបង្កើតជា “ប្រតិកម្មការពារខ្លួន” ចំពោះឧបសគ្គដែលកើតក្នុងការរស់នៅប្រចាំថ្ងៃ។

នគរបាលឃុំតឹងឡុង ពិភាក្សាជាមួយសិស្សអំពីសុវត្ថិភាពចរាចរណ៍ និងបង្ការទប់ស្កាត់គ្រឿងញៀន។
ស្ថានភាពដូចជាការបោកប្រាស់តាមរយៈតំណភ្ជាប់ (link) ចម្លែក បបួលប្រើប្រាស់គ្រឿងញៀន ទំនាស់រវាងមិត្តភ័ក្តិ... ឬបំពានច្បាប់ចរាចរណ៍ ប្រសិនបើវិនិច្ឆ័យមិនបានត្រឹមត្រូវ អាច នឹងបង្កផលវិបាកមិនអាចស្មានទុកជាមុនបាន។ តួយ៉ាងដូច ក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” របស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហោយ តែងផ្គួបបញ្ចូលខ្លឹមសារអំពីសិទ្ធិកុមារ បង្ការទប់ស្កាត់រំលោភបំពាន អំពើហិង្សាក្នុងសាលារៀន និងសមភាពយេនឌ័រជាដើមទៅក្នុងសកម្មភាព។ សិស្សបានដោះដូរ សួរសំណួរ ដើរតួនិងវិនិច្ឆ័យស្ថានភាពជិតដិតជាមួយនឹងការរស់នៅ។
តាមប្រសាសន៍លោកគឹមហឿន ចាងហ្វាងសាលា អនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ សាលាបង្កលក្ខណៈដើម្បីសិស្សដោះដូរ និងចែករំលែកបញ្ហាដែលប្អូនៗយកចិត្តទុកដាក់ដោយកំណត់យកប្អូនៗ ដាក់ក្នុងស្ថានភាពជាក់ស្តែង តាមរយៈនោះ ប្អូនៗកាន់តែយល់ច្បាស់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ចេះរបៀបការពារខ្លួន និងស្វែងរកការជំនួយពេលប្រឈមនឹងហានិភ័យមិនសុវត្ថិភាព។
នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យយឿងគីហេប (ឃុំទ្រឿងខាញ់) សាលាអនុវិទ្យាល័យនិងវិទ្យាល័យឡេវុាំងតាម (សង្កាត់មីក្វើយ) កងកម្លាំងនគរបាល ផ្តុំកម្លាំងផ្សព្វផ្សាយច្បាប់ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងអំពីសុវត្ថិភាពចរាចរណ៍ ផលប៉ះពាល់របស់គ្រឿងញៀន និងសារធាតុដែលហាមឃាត់ បង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន បោកប្រាស់ តាមប្រព័ន្ធអនឡាញ ការពារទិន្នន័យផ្ទាល់ខ្លួន និងឧបាយកលកិបកេងទ្រព្យសម្បត្តិ។
វរសេនីយ៍ឯកបម្រុង ស៊ើងមិញចៀង ប្រធាននគរបាលសង្កាត់មីក្វើយ ជឿជាក់ថា ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងបំណិនបង្ការទប់ស្កាត់ដល់សិស្ស គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងឡាយ រួមចំណែកកសាងបរិស្ថាន សាលារៀនសុវត្ថិភាព។ ពេលប្អូនៗដឹងពីអាការៈខុសប្រក្រតី និងម្ចាស់ការបង្ការចៀសវាងហានិភ័យ ក្លាយជាអ្នករងគ្រោះឬបំពានច្បាប់ដោយអចេតនាក៏បានបន្ថយចុះ។ នៅឃុំតឹងថាញ់ កងកម្លាំងនគរបាល បានរួមបញ្ចូលផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជាមួយនឹងមូលហេតុគ្រោះថ្នាក់ កំហុសបំពានច្រើនជួបប្រទះ និងរបៀបបង្ការចៀសវាង។ តាមប្រសាសន៍វរសេនីយ៍ទោ ហ្វិញផុងវ៉ូវ ប្រធាននគរបាលឃុំតឹងថាញ់ខ្លឹម សារផ្សព្វផ្សាយបានលើកឡើងពីរឿងរ៉ាវនិងស្ថានភាពពិតៗ ម្ល៉ោះហើយ ប្អូនៗងាយយល់និងសន្សឹមៗបង្កស្មារតីគោរពច្បាប់និងម្ចាស់ការបង្ការចៀសវាង។
នៅសង្កាត់ង៉ាណាំ ទម្រង់ “ថ្ងៃសៅរ៍ច្បាប់” បានជ្រើសយកនូវខ្លឹមសារបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន; សុវត្ថិភាពចរាចរណ៍; បង្ការការលង់ទឹក; និងហានិភ័យនៅលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស។
“ស្ថានភាពជិតដិត សមស្របនឹងភាពជាក់ស្តែង រួមនឹងសេចក្តីកំណត់នៃច្បាប់ ជួយឱ្យប្អូនៗ “ប្រតិកម្ម” រហ័សនៅពេលជួបប្រទះនឹងស្ថានភាពស្រដៀងគ្នាក្នុងជីវភាពប្រចាំថ្ងៃ” - វរសេនីយ៍ឯកបម្រុង ង្វៀងវុាំងហាយ ប្រធាននគរបាលសង្កាត់ង៉ាណាំ បានឱ្យដឹងដូច្នេះ។
នៅឃុំតឹងឡុង ទម្រង់ “ខ្លោងទ្វារសាលារៀនសុវត្ថិភាពចរាចរណ៍” និង “សាលារៀនគ្មានគ្រឿងញៀន” ជួយឱ្យប្អូនៗលើកកម្ពស់ការយល់ដឹងក្នុងការគោរពច្បាប់ចរាចរណ៍; កំណត់ដឹងភិនភាគហានិភ័យរងការអូសទាញ ល្បួងប្រើប្រាស់គ្រឿង ញៀន ដើម្បីដឹងពីរបៀបចៀសវាងក្នុងបរិស្ថានរៀនសូត្រនិងរស់នៅប្រចាំថ្ងៃ។
របៀបធ្វើខាងលើបង្ហាញឱ្យឃើញពីការផ្សព្វផ្សាយច្បាប់នៅក្នុងសាលារៀនកំពុងមានការផ្លាស់ប្តូរ។ ការអប់រំច្បាប់មិនត្រឹមតែជួយឱ្យសិស្សយល់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្អូនៗទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៀតផង; ចេះការពារខ្លួនពេលរងការរំលោភបំពាន; ដឹងច្បាស់មិនឆ្លងរំលងពីព្រំដែនច្បាប់ និងដឹងពីផលវិបាកមុនពេលសម្រេចចិត្ត អាចនឹងប៉ះពាល់ដល់ខ្លួននិងអ្នកដទៃ៕
គីមង៉ុក - វិមាន