ដោយកំណត់ច្បាស់ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឃុំលីវទូ ទីក្រុងកឹងធើ បានប្រមូលផ្តុំប្រភពធនធានវិនិយោគលើសំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាតនិងសំណង់បម្រើជីវភាពប្រជាជន។ តាមរយៈនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទបានកែលម្អជាបន្តបន្ទាប់ បង្កើតបាននូវទិដ្ឋភាពថ្មីសម្រាប់ជនបទ និងបម្រើកាន់តែល្អប្រសើរដល់តម្រូវការផលិត និងជីវភាពរបស់ប្រជាជន។

ទិដ្ឋភាពជនបទនៅឃុំលីវទូ កាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាច្រើនឆ្នាំកន្លងមកនេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ត្រូវបានឃុំលីវទូ កំណត់ច្បាស់ជាភារកិច្ចសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនិងកសាងជនបទថ្មី។ ផ្ដើមពីប្រភពទុនវិនិយោគរដ្ឋនិងប្រភពធនធានផ្សេងៗ ហើយក៏មានសំណង់ចាំបាច់ជាច្រើនជាជំហានៗត្រូវបានផ្សព្វផ្សាយអនុវត្ត រួមចំណែកផ្លាស់ថ្មីទិដ្ឋភាពតំបន់តាំងទីលំនៅរបស់ប្រជាជន។
ជាអ្នកមានប្រិយភាពម្នាក់នៅភូមិភាគ លោកឡឹមសល់ រស់នៅភូមិយ៉ុងចាក បានមើលឃើញយ៉ាងច្បាស់នូវការផ្លាស់ប្តូរដែលកើតមានឡើងពីសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោក ចែករំលែក៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាមីងបានឃើញយ៉ាងច្បាស់ ស្រុកកំណើតរបស់ខ្លួនមានការផ្លាស់ប្តូរយ៉ាងច្រើន។ ផ្លូវថ្នល់បានយកចិត្តទុកដាក់កសាង ព្រែកប្រឡាយត្រូវបានស្តារឡើងវិញ ធ្វើឱ្យការធ្វើដំណើរនិងការផលិតកាន់តែងាយស្រួល។ សង្ឃឹមថា នៅពេលខាងមុខ ភូមិភាគនឹងបន្តវិនិយោគនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង”។
ចំណុចលេចធ្លោមួយក្នុងចំណោមនោះ គឺប្រព័ន្ធធារាសាស្ត្រដែលបម្រើដល់ការផលិត។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ឃុំបានសហការជាមួយផ្នែកជំនាញ ធ្វើការជួសជុលនិងស្តារប្រឡាយឡើងវិញជាច្រើនខ្សែ។ មកដល់ពេលនេះ ប្រឡាយចំនួន ៥ បានសម្រេចរួចរាល់; ចំណែកប្រឡាយត្រាដួក និងប្រឡាយត្រានិច - សុកដុំទាំង ២ នេះ កំពុងបន្តដំណើរការ។ ក្រៅពីនេះ តាមរយៈប្រភពទុនធារាសាស្ត្រជាង ១,៩ ពាន់លានដុង ភូមិភាគបានបន្តដំណើរការស្តារប្រឡាយចំនួន ៤ នៅភូមិត្រាអុង ដាវយ៉ៀង យ៉ុងចាក និងតុងកាំង។
ទន្ទឹមនឹងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក៏ត្រូវបានយកចិត្តទុកដាក់។ លើភូមិឋានឃុំមានសំណង់ចំនួន ១១ ស្ថិត ក្នុងផែនការដើមទុនវិនិយោគរដ្ឋឆ្នាំ ២០២៦។ ក្នុងនោះ មានសំណង់ ១ បានសម្រេចរួចរាល់និងដាក់ឱ្យប្រើប្រាស់ ខណៈដែលសំណង់ចំនួន ៨ កំពុងកសាងនិង ២ ទៀតកំពុងធ្វើការជ្រើសរើសអ្នកម៉ៅការ។
យោងតាមអ្នកស្រី វ៉ធីញ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានភមិភាគកំណត់ច្បាស់ ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍជនបទ។ កន្លងមក ឃុំបានប្រមូលផ្តុំប្រភពធនធានវិនិយោគលើសំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រនិងទឹកស្អាត ព្រមទាំងសហការជាមួយផ្នែកជំនាញ ដើម្បីពន្លឿនល្បឿនដំណើរការនៃសំណង់នានាដែលកំពុងអនុវត្ត។ នៅពេលខាងមុខ ឃុំនឹងបន្តធ្វើការពិនិត្យមើលកន្លែងដែលនៅមាន ការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីមានដំណោះស្រាយវិនិយោគសមស្រប រួមចំណែកឆ្លើយតបតម្រូវការរបស់ប្រជាជនបានកាន់តែល្អប្រសើរ ទាំងការផលិត ការធ្វើដំណើរនិងប្រជុំជីវភាពប្រចាំថ្ងៃ។
ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន ជាជំហានៗក៏កំពុងត្រូវបានធ្វើការកែលម្អ។ បច្ចុប្បន្ន គ្រួសារប្រជាជននៅក្នុងឃុំប្រមាណ ៨៥% បានប្រើប្រាស់ទឹកស្អាត; ភូមិទាំង ៨ បានចុះឈ្មោះប្រើប្រាស់សេវាប្រមូលសំរាមក្នុងគ្រួសារ ហើយអត្រាប្រមូលកាកសំណល់រឹងក្នុងគ្រួសារសម្រេចបានប្រមាណ ៧០% ។ ភូមិភាគកំពុងបន្តពិនិត្យបណ្តាញផ្គត់ផ្គង់ទឹកស្អាត ស្នើសុំតភ្ជាប់និងបង្កើនកម្រិតដល់តំបន់ដែលនៅខ្វះខាត ឬមានប្រភពទឹកខ្សោយ។
ផ្តោមពីសំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ បម្រើជីវភាពរបស់ប្រជាជន បានវិនិយោគកសាងព្រមៗគ្នា ធ្វើឱ្យទិដ្ឋភាពជនបទឃុំលីវទូកាន់តែស្រស់បំព្រង។ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អ មិនត្រឹមតែបម្រើជីវភាពរបស់ប្រជាជនបានកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍផលិត និងបង្កមូលដ្ឋានគ្រឹះសម្រាប់កសាងស្រុកកំណើតកាន់តែមានការផ្លាស់ថ្មី៕
ហុងទើ - ពេជ្រសឿន