រសៀលថ្ងៃទី ២៩ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៦ និងដាក់ចេញនូវភារកិច្ចសំខាន់ៗសម្រាប់ត្រីមាសទី IV ឆ្នាំ ២០២៦។
លោក ដោថាញ់ប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងកឹងធើ; លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្នាក់ដឹកនាំនៃមន្ទីរ ផ្នែកពាក់ព័ន្ធ និងភូមិភាគនានា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ។
ក្នុងខែកញ្ញា និង ៩ ខែឆ្នាំ ២០២៦ សេដ្ឋកិច្ច-សង្គមរបស់ទីក្រុង បន្តរក្សាបាននូវកំណើន និងសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន។ មានវិស័យ និងផ្នែកជាច្រើនសម្រេចកម្រិតខ្ពស់បើប្រៀបជាមួយនឹងខែមុន និងរយៈពេលដូចគ្នានៃឆ្នាំមុន។ ភាគកម្រិតអភិវឌ្ឍន៍ផលិតឧស្សាហកម្ម (IIP) ខែកញ្ញា តាមការប៉ាន់ស្មាន កើន ៣,៥៧% បើប្រៀបនឹងខែមុន និងកើន ១៨,៩១% បើប្រៀបនឹងរយៈពេលដូចគ្នា; គិតជារួមក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៦ តាមប៉ាន់ស្មាន កើន ១១,០៤% បើប្រៀបនឹងរយៈពេលដូចគ្នា។
"ក្នុង ៩ ខែឆ្នាំ ២០២៦ បរិមាណលក់រាយទំនិញ និងចំណូលសេវាកម្មសរុបសម្រេចបានជាង ១៩៨.០១៨ ពាន់លានដុង កើន ២១,១% បើប្រៀបនឹងរយៈពេលដូចគ្នាសម្រេច ៤៩,៥% នៃផែនការ។ ចំណូលសរុបពីវិស័យទេសចរណ៍ សម្រេចប្រមាណ ១០.២៨០ ពាន់លានដុង ស្មើនឹង ៩០% នៃផែនការប្រចាំឆ្នាំ កើន ២៨% បើប្រៀបនឹងរយៈពេលដូចគ្នា។ តម្លៃនីហរ័ណទំនិញ និងចំណូលសេវាកម្មសម្រេចប្រមាណ ៤,៥៩២ ពាន់លាន USD កើន ១១,៧% បើប្រៀបនឹងរយៈពេលដូចគ្នា សម្រេចបានជាង ៧៤,៨% នៃផែនការ។
គោលនយោបាយធានាសន្តិសុខសង្គម និងសុខុមាលភាពសង្គម បានយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ។ វិស័យវប្បធម៌-សង្គម បានជំរុញយ៉ាងខ្លាំងក្លា។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារជូនកម្មករនិយោជិតបានពង្រឹង។ ស្ថានភាពការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា។

កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា រយៈពេល ៩ ខែឆ្នាំ ២០២៦ និងដាក់ចេញនូវភារកិច្ចសំខាន់ៗសម្រាប់ត្រីមាសទី IV ឆ្នាំ ២០២៦។
នៅកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានវិភាគ និងធ្វើឱ្យជាក់ច្បាស់នូវមូលហេតុនៃលទ្ធផលដែលសម្រេចបាន ក៏ដូចជាការលំបាក និងភាពខ្វះចន្លោះដែលនៅសេសសល់។ ផ្តើមពីនោះ បានស្នើ និងផ្តល់អនុសាសន៍ដំណោះស្រាយជាច្រើនដើម្បីដោះស្រាយបានទាន់ពេល សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង។
ក្នុងខែតុលា និងត្រីមាសទី IV ឆ្នាំ ២០២៦ ទីក្រុងបានយកចិត្តទុកដាក់និងដាក់ចេញនូវដំណោះស្រាយព្រមៗគ្នាជាច្រើន ដើម្បីដោះស្រាយការលំបាក ជំរុញសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង ព្រមទាំងបន្តវេននិងពង្រីកសន្ទុះវិវត្តជាវិជ្ជមាននៃត្រីមាសទី III ឆ្នាំ ២០២៦។ កែលម្អយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគពាណិជ្ជកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព។ ជំរុញកំណែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពសេវាសាធារណៈ។ បន្តដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់បក្ស សេចក្តីសន្និដ្ឋាន កិច្ចចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខា សេចក្តីសម្រេចរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រដ្ឋាភិបាល និងឯកសារចង្អុលការ គ្រប់គ្រងរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី...។

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងមតិក្នុងកិច្ចប្រជុំ។
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង និងសម្រេចភារកិច្ចក្នុងឆ្នាំ ២០២៦ លោក ត្រឿងកាញ់ត្វៀង បានស្នើឱ្យមន្ទីរ ផ្នែក និងភូមិភាគនានារបស់ទីក្រុង ផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីសម្រេចឱ្យបាននូវភាគកម្រិតនិងផែនការប្រចាំឆ្នាំ។ ចាំបាច់ត្រូវពិនិត្យឡើងវិញនូវគោលដៅ ភារកិច្ច និងផ្តោតលើការអនុវត្តភាគកម្រិតណាដែល សម្រេចនៅទាប និងមានហានិភ័យមិនសម្រេចគោលដៅ។ ពន្លឿនការរំសាយ ទុន វិនិយោគរដ្ឋ។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធី និងផែនការរបស់គណៈ កម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុង ស្តីពីការអនុវត្តសេចក្តីសម្រេចលោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ពិនិត្យឡើងវិញ និងសម្រេចភារកិច្ចដែលបានប្រគល់ជូនត្រូវតាមពេលវេលា ធានាមានលទ្ធផលជាក់ស្តែង។ ក្រៅពីនេះ ត្រូវពន្លឿនការរំសាយ ទុនវិនិយោគរដ្ឋ; ជំរុញយ៉ាងខ្លាំងក្លាការងារដោះស្រាយ និងទាញយកផលពីមូលដ្ឋានផ្ទះ និងដីសាធារណៈ។ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ...។

លោក ដោថាញ់ប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោក ដោថាញ់ប៊ិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៦។ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចតួលេខពីរខ្ទង់ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ មន្ទីរ ផ្នែក និងភូមិភាគនានាត្រូវពង្រីកស្មារតីសាមគ្គីភាព ជម្នះបន្ទាន់នូវការលំបាក និងភាពខ្វះចន្លោះដែលនៅសេសសល់។ ពិនិត្យឡើងវិញជាបន្ទាន់នូវការអនុវត្តភាគកម្រិត និងភារកិច្ចនៅតាមមន្ទីរ ផ្នែក ភូមិភាគនិងអង្គភាព ដើម្បីកំណត់ឱ្យបានច្បាស់នូវចំណុចរាំងស្ទះ ដើម្បីមានវិធានការណ៍ដោះស្រាយ។ ផ្តុំកម្លាំងអនុវត្តសម្រេចនូវភាគកម្រិត ផែនការ និងការ បែងចែកភារកិច្ចជូនអង្គការ និងបុគ្គលម្នាក់ៗតាមទិសដៅ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់សន្ទុះល្បឿននិងច្បាស់ពេលវេលា"...៕
ខាញ់ទ្រុង - វ៉ាន់តឹន