លេខាគណៈកម្មាធិការបក្សទីក្រុង លោ ដោថាញប៊ិញ បានចង្អុលការដល់អង្គភាពពាក់ព័ន្ធនានាឱ្យបង្ហើយសំណុំឯកសាររៀបចំផែនការរួមរបស់ទីក្រុងកឹងធើ ដល់ឆ្នាំ ២០៥០ ចក្ខុវិស័យដល់ឆ្នាំ ២០៧៥ ដើម្បីដាក់ជូនក្រសួងសំណង់ផ្ទៀងផ្ទាត់ឱ្យបានរួចរាល់ក្នុងអំឡុងពាក់កណ្តាលដើមខែតុលា ឆ្នាំ ២០២៦ ហើយនៅចុងខែតុលា ឆ្នាំ ២០២៦ នឹងដាក់ជូនរដ្ឋាភិបាលចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ ដើមខែវិច្ឆិកា ទីក្រុង នឹងដាក់ដំណើរការប្រកាសផែនការ។

ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងអញ្ជើញជាអធិបតីក្នុងអង្គសន្និបាត។
អញ្ជើញជាអធិបតីក្នុងអង្គសន្និបាតរួមមាន លោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងកឹងធើ; លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោក ត្រឿងកាញ់ត្វៀង អនុលេខានៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោក ង្វៀងត្វឹងអាញ់ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង និងលោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង។
នៅក្នុងអង្គសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បានដាក់ជូនគណៈប្រតិតបត្តិការបក្ខភាគទីក្រុង ពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងសំណុំរឯកសារផែនការរួមរបស់ទីក្រុងកឹងធើដល់ឆ្នាំ ២០៥០ ចក្ខុវិស័យដល់ឆ្នាំ ២០៧៥។

សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈប្រតិតបត្តិការបក្ខភាគទីក្រុង អញ្ជើញចូលរួមក្នុងសន្និបាត។
យោងតាមនោះ សេចក្តីព្រាងផែនការបានកំណត់ចក្ខុវិស័យនិងគោលដៅអភិវឌ្ឍន៍ទីក្រុងកឹងធើ តាមទិសដៅឱ្យក្លាយជាមជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចសមុទ្រ មជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម មជ្ឈមណ្ឌលសេវាកម្មអន្តរជាតិ និងជាទីក្រុងព្រែកទន្លេដ៏ពិសេស; ផ្តោតសំខាន់លើការអភិវឌ្ឍឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងទាញយកផលយ៉ាងមានប្រសិទ្ធភាពនូវលក្ខណៈពិសេសអេកូឡូស៊ី ទិដ្ឋភាព ព្រែកទន្លេនៅតំបន់វាលរាបទន្លេគឺវឡុង។
ចំពោះការរៀបចំលំហ ទីក្រុងបានតម្រង់ទិសអភិវឌ្ឍន៍តាមទម្រង់អភិវឌ្ឍន៍ ២ ប៉ូល រួមមាន៖ តំបន់មជ្ឈមណ្ឌលទីក្រុងកឹងធើចាស់ និងតំបន់សេដ្ឋកិច្ចសមុទ្រត្រឹងដេ; ច្រករបៀង ២ ខាងកើត-លិច តាមបណ្តោយទន្លេហូវ និងផ្លូវល្បឿនលឿនចូវដុក - ត្រឹងដេ; ច្រករបៀង ៣ ខាងជើង-ត្បូង ជាប់ជាមួយនឹងផ្លូវល្បឿនលឿនកាម៉ាវ - ទីក្រុងហូជីមិញ ផ្លូវ N2 និងផ្លូវល្បឿនលឿនតាមឆ្នេរសមុទ្រ; រួមបញ្ចូលជាមួយមជ្ឈមណ្ឌលតំបន់នានាបម្រើដល់អនុតំបន់។ ផែនការនេះក៏បានចាត់តាំងជា ៦ តំបន់អភិវឌ្ឍន៍ ផ្សារភ្ជាប់នឹងមុខងារទីក្រុងឧស្សាហកម្ម សេវាកម្ម logistics កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍និងអភិរក្សប្រអេកូឡូស៊ី។
បណ្តាទិសដៅស្នូលផ្តោតសំខាន់លើការអភិវឌ្ឍមជ្ឈមណ្ឌលរដ្ឋបាល តំបន់សេដ្ឋកិច្ចសមុទ្រត្រឹងដេ មជ្ឈមណ្ឌលសេវាកម្មគុណភាពខ្ពស់ សុខាភិបាល អប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ; អភិវឌ្ឍឧស្សាហកម្ម logistics សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និងកសិកម្មតាមទិសដៅបច្ចេកវិទ្យាខ្ពស់ ឆ្លើយតបនឹងការជ្រៀតចូលនៃទឹកប្រៃ និងការប្រែប្រួលអាកាសធាតុ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស បានតម្រង់ទិសអភិវឌ្ឍន៍ព្រមគ្នា បង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងកំពង់ផែសមុទ្រ; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចរាចរណ៍សាធារណៈ និងទម្រង់ទិសទីក្រុងឆ្លាតវៃទីក្រុងអេកូឡូស៊ី។
តាមការព្យាករណ៍ដល់ឆ្នាំ ២០៥០ ចំនួនប្រជាជន ទូទាំងទីក្រុងមានប្រមាណ ៦,១ លាននាក់ ក្នុងនោះ ចំនួនប្រជាជនស្នាក់នៅជាប្រចាំមានប្រមាណ ៤,១ លាននាក់។ ផ្ទៃដីធម្មជាតិសរុបមានប្រមាណ ៦៣៦. ០៩៨ ហិកតា; ដីសាងសង់តាមការគ្រោងទុកប្រមាណ ១១០.៨១៨ ហិកតា ស្រូបអត្រាប្រមាណ ១៧,៤% នៃផ្ទៃដីធម្មជាតិទីក្រុង។
ការអនុវត្តផែនការត្រូវបានតម្រង់ទិសភ្ជាប់ជាមួយការវិនិយោគព្រមគ្នាផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គម; ម្ចាស់ការបង្កមូលនិធិដីធ្លី ទាក់ទាញអ្នកវិនិយោគយុទ្ធសាស្ត្រពិពិធកម្ម ប្រភពធនធានវិនិយោគ ជំរុញការចងចម្ព័ន្ធតំបន់ អភិវឌ្ឍន៍បៃតង ផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងផែនការ។ សេចក្តីព្រាងបានកំណត់ ក្រុមដំណោះស្រាយស្នូលចំនួន ៦ ស្តីពីការទាក់ទាញវិនិយោគ ក្នុងនោះផ្តល់អាទិភាពដល់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃស៊ីជម្រៅផលិតផលកសិផល-ជលផល logistics សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត កសិកម្មបច្ចេកវិទ្យាខ្ពស់ និងទេសចរណ៍គុណភាពខ្ពស់។
បណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគជាសារវ័ន្តយល់ព្រមជាមួយសេចក្តីព្រាងផែនការ។ មតិមួយចំនួនបានស្នើឱ្យបំភ្លឺ៖ មូលដ្ឋានផែនការមូលដ្ឋានព្យាករណ៍; លំដាប់លំដោយអាទិភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ; លទ្ធភាពរៃអង្គាសទុន; លទ្ធភាពជោគជ័យនិងប្រសិទ្ធភាពនៃផែនការ; គប្បីបំពេញបន្ថែម ការកសាងទីក្រុងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលសម្របសម្រួលចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចសមុទ្រនៅតំបន់វាលរាបទន្លេគឺវឡុង; បំពេញបន្ថែមដំណោះស្រាយគ្រប់គ្រងធនធានទឹកនាពេលអនាគត; ព្យាករណ៍នៅពេលអនាគតតំបន់ណាខ្លះដែលលិចទឹក; បន្ថែមដំណោះស្រាយរំដោះទឹក ទប់ស្កាត់ការលិចលង់ ដំណោះស្រាយទំនប់អេកូឡូស៊ីការពារការបាក់ច្រាំងទន្លេ...។

លោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ថ្លែងបូកសរុបក្នុងអង្គសន្និបាត។
ថ្លែងបូកសរុបក្នុងអង្គសន្និបាត លោក ដោថាញប៊ិញ បានស្នើឱ្យគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងអង្គភាពប្រឹក្សាយោបល់ផែនការ ទទួលយកនិងបំពេញបន្ថែមឱ្យបានពេញលេញនូវមតិរបស់សមាជិកគណៈប្រតិបត្តិបក្ខភាគទីក្រុងនៅក្នុងអង្គសន្និបាត។ សមាជិកគណៈប្រតិបត្តិបក្ខភាគទីក្រុងបន្តសិក្សាស្រាវជ្រាវ ស្នើដំណោះស្រាយ រៀបចំផែនការរួមរបស់ទីក្រុង ផ្ញើមកគណៈកម្មាធិការប្រជាជនទីក្រុងរហូតដល់អស់ថ្ងៃទី២៩-៩។
គណៈកម្មាធិការប្រជាជនទីក្រុង និងអង្គភាពប្រឹក្សាយោបល់ផែនការ គប្បីធ្វើឱ្យជាក់ច្បាស់នូវទម្រង់អភិវឌ្ឍន៍ លំហអភិវឌ្ឍន៍ ប៉ូលនិងច្រករបៀងអភិវឌ្ឍន៍ទីក្រុងនាពេលខាងមុខ; ធ្វើឱ្យជាក់ច្បាស់នូវហេដ្ឋារចនាសម្ព័ន្ធណាដែលត្រូវផ្តល់អាទិភាពសាងសង់មុន ហេដ្ឋារចនាសម្ព័ន្ធណាគួរធ្វើដំណាលគ្នា; ស្រាវជ្រាវ រៀបចំផែនការគម្រោងធំៗ គម្រោងសំខាន់ៗ និងមានសារៈសំខាន់របស់ទីក្រុង ដោយធានាទិសដៅអភិវឌ្ឍន៍ និងលទ្ធភាពរៃអង្គាសធនធានអនុវត្ត។ គប្បីសិក្សាស្រាវជ្រាវដំណោះស្រាយចងសម្ព័ន្ធតំបន់ គម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍន៍ទីក្រុងបៃតង និងចីរភាព។
គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងអង្គភាពពាក់ព័ន្ធនានា គប្បីបង្ហើយសំណុំឯកសារផែនការ ដើម្បីដាក់ជូនក្រសួងសំណង់ផ្ទៀងផ្ទាត់ឱ្យបានរួចរាល់នៅកណ្តាលខែតុលា ឆ្នាំ ២០២៦ ចុងខែតុលា ឆ្នាំ ២០២៦ នឹងដាក់ជូនរដ្ឋាភិបាលចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់នៅដើមខែវិច្ឆិកា ទីក្រុងនឹងដាក់ដំណើរការប្រកាសរៀបចំផែនការ រួមទីក្រុងកឹងធើដល់ឆ្នាំ ២០៥០ ចក្ខុវិស័យដល់ ឆ្នាំ ២០៧៥។
លេខាគណៈកម្មាធិការបក្សទីក្រុង បានស្នើឱ្យសមាជិកគណៈប្រតិបត្តិការនានា ពិនិត្យឡើងវិញនូវកិច្ចការដែលបានអនុវត្តតាំងពីដើមឆ្នាំមក ដើម្បីមានដំណោះស្រាយជំរុញភារកិច្ច និងភាគកម្រិតដែលបានដាក់ចេញ រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចរួមរបស់ទីក្រុង៕
អាញ់យុង - វ៉ាន់តឹន