(អ.ឡ)នៅថ្ងៃទី២៣ ខែកញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំគណៈប្រតិភូទីក្រុងកឹងធើអញ្ជើញទៅទស្សនកិច្ចនិងធ្វើការនៅខេត្តកំពង់ឆ្នាំង។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែករបស់ខេត្តទទួលស្វាគមន៍គណៈប្រតិភូ។

គណៈប្រតិភូទីក្រុងកឹងធើជំនួបធ្វើការជាមួយខេត្តកំពង់ឆ្នាំង។
ក្នុងជំនួបធ្វើការ ថ្នាកដឹកនាំទីក្រុងកឹងធើ ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ ប្រកបដោយមនោសញ្ចេតនាសាមគ្គីភាពរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង។ ភាគីទាំងទ្វេបានដោះដូរនិងផ្តល់ព័ត៌មានទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មនិងទេសចរណ៍នៃភូមិភាគរបស់ខ្លួន។
សង្កេតឡើងវិញនូវដំណាក់កាលជិត៦ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងកិច្ចការបរទេសវៀតណាម-កម្ពុជា ការទំនាក់ទំនងមិត្តភាពប្រវេណី កិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងកឹងធើនិងខេត្តកំពង់ឆ្នាំងត្រូវបានពង្រឹង ពូនជ្រំនិងអភិវឌ្ឍដោយឥតឈប់ឈរ។ ការទំនាក់ទំនងមេត្រីភាពនេះ បង្កើតឡើងដោយកម្មាភិបាល យុទ្ធជននិងប្រជាជននៃភូមិភាគទាំង២ជាច្រើនជំនាន់។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍នៅពេលទទួលស្វាគមន៍គណៈប្រតិភូទីក្រុងកឹងធើ។
លោកជំទាវ ប៊ន សុភី វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនិងធ្វើការរបស់គណៈប្រតិភូទីក្រុងកឹងធើ រួមចំណែកពង្រឹងនិងបង្កើនកម្រិតទំនាក់ទំនងសហប្រតិបត្តិការរវាងភូមិភាគទាំង២។ ទន្ទឹមនឹងនោះ លោកជំទាវរំពឹងថាការទំនាក់ទំនងមិត្តភាពកឹងធើ-កំពង់ឆ្នាំងកាន់តែមានភាពស៊ីជម្រៅ នាំមកផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងសងខាង ឆ្ពោះទៅរកការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តរឹងមាំ ជំរុញកម្មវិធីចងសម្ព័ន្ធយូរអង្វែងនិងមានប្រសិទ្ធភាពជាង។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនវត្ថុអនុស្សាវរីយ៍ដល់លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង។
បញ្ចប់កិច្ចជំនួបធ្វើការ គណៈប្រតិភូទីក្រុងកឹងធើ ជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង។ ដំណើរទស្សនកិច្ចលើកនេះ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពប្រវេណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាពរវាងទីក្រុងកឹងធើនិងខេត្តកំពង់ឆ្នាំង៕.
សារ៉ាស-ថាច់ថាវ-មុនី