26/11/2026 - 05:50

វត្ត​ស្រ​ឡូង - កន្លែង​បណ្តុះ​បណ្តា​លសម​ណ​សិស្ស​ខ្មែរ និង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ 

វត្ត​ស្រ​ឡូង ស្ថិត​នៅ​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ មិន​ត្រឹម​តែ​ល្បី​ល្បាញ​ដោយ​ស្ថា​បត្យ​កម្ម​ពិ​សេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ផ្សារ​ភ្ជាប់​នឹង​សកម្ម​ភាព​បួស​ រៀន​ បណ្តុះ​បណ្តា​លសម​ណ​សិស្ស​ និង​ថែ​រក្សា​នូវ​តម្លៃ​វប្ប​ធម៌ ភា​សា និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។ មាន​តួ​នា​ទី​ជា​មូល​ដ្ឋាន​ប្រ​ជុំ​ជីវ​ភាព​ព្រះ​ពិទ្ធ សាស​នា​ខ្មែរ​វត្ត​បាន​រួម​ចំ​ណែក​បំ​ប៉ន​ចំ​ណេះ​ដឹង​ពុទ្ធិក​សិក្សា បណ្តុះ​សីល​ធម៌ និង​បង្ក​លក្ខណៈ​ដល់​យុវ​ជន​ខ្មែរ​ជំ​នាន់​ក្រោយ​ស្នង​បន្ត​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។

 លោក​គ្រូ​និង​សម​ណ​សិស្ស​ថ្នាក់​បា​លី​នៅ​វត្ត​ស្រ​ឡូង សង្កាត់​មី​ស្វៀង ក្នុង​ម៉ោង​សិក្សា។

នៅ​វត្ត​ស្រ​ឡូង ការ​អប់​រំ​និង​បួស​រៀន​តែង​បាន​យក​ចិត្ត​ទុក​ដាក់ តាម​រយៈ​ការ​បើក​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​ភា​សា​ខ្មែរ​និង​បា​លី បង្ក​លក្ខណៈ​ដល់​សមណ​សិស្ស​រៀន​សូត្រ បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែក​ពុទ្ធិក​សិក្សា។ ការ​រក្សា​សកម្ម​ភាព​អប់​រំ​នៅ​ក្នុង​វត្ត ថែម​ទាំង​រួម​ចំ​ណែក​បង្ក​បរិ​យា​កាស​រៀន​សូត្រ ដ៏​មាន​ប្រ​យោជន៍ ជួយ​ឱ្យ​សម​ណ​សិស្ស​កៀក​ជិត​ភា​សា អក្សរ​សាស្រ្ត និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់ ដើម្បី​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ក្នុង​បរិ​ការណ៍​ជីវ​ភាព​សង្គម​កាន់​តែ​អភិវឌ្ឍ។ វត្ត​ស្រ​ឡូង នៅ​សង្កាត់​មី​ស្វៀង មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ ហើយ​ឆ្នាំ​នេះ​វត្ត​បាន​បើក​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា តែង​បាន​ព្រះ​ចៅ​អធិ​ការ និង​គណៈ​កម្ម​ការ​វត្ត​យក​ព្រះ​ទ័យ​ទុក​ដាក់​និង​ឧបត្ថម្ភ​ដល់​សម​ណ​សិស្ស​ដែល​និមន្ត​មក​រៀន។ ព្រះ​តេជ​ព្រះ​គុណ គឹម​ហ្វាង​ហ៊ឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង សង្កាត់​មី​ស្វៀង មាន​ថេរ​ដី​កា៖ “ឆ្នាំ​នេះ វត្ត​ស្រ​ឡូង​បើក​សា​លា​ចំ​នួន ៣ ថ្នាក់ គឺ​ថ្នាក់​បា​លី​ទី​១ ទី​២ និង​ទី​៣ (បា​លី​រង) មាន​សម​ណ​សិស្ស ៩០ អង្គ។ រៀង​រាល់​ឆ្នាំ សម​ណ​សិស្ស​របស់​វត្ត​តែង​ទៅ​ប្រ​ឡង​រួម​ថ្នាក់​បា​លី​រង មាន​អត្រា​ជាប់​ជិត ៩០% និង​ទទួល​បាន​ជ័យ​លា​ភី​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​រៀង​រាល់​ឆ្នាំ”។

សម​ណ​សិស្ស​ត្រឹង​សុរិយា សម​ណ​សិស្ស​រៀន​ថ្នាក់​បា​លី​រង​វត្ត​ស្រ​ឡូង នៅ​សង្កាត់​មី​ស្វៀង មាន​ថេរ​ដី​កា៖ “រៀន​ថ្នាក់​បា​លី​រង អា​ត្មា​ភាព​តែង​ខិត​ខំ​សិក្សា​គ្រប់​មុខ​វិជ្ជា ពី​ព្រោះ​មុខ​វិជ្ជា​ណា​ក៏​សំ​ខាន់​ដែរ និង​មាន​ប្រ​យោជន៍​ទាំង​អស់។ គ្រូ​បង្រៀន​តែង​ណែ​នាំ និង​បង្ហាត់​បង្រៀន​ដោយ​អស់​ពី​ចិត្ត ទោះ​ជា​ភ្លៀង ឬ​ក្តៅ លោក​គ្រូ​តែង​ចូល​ថ្នាក់​បង្រៀន​យ៉ាង​ទៀត​ទាត់។ អាត្មា​ភាព​ចេញ​ពី​វត្ត​អា​រាម​ដែល​បាន​បួស ឆ្ងាយ​ពី​គ្រួ​សារ ញាតិ​សន្តាន មក​រៀន​នៅ​វត្ត​ស្រ​ឡូង​នេះ ហេតុ​នោះ​អាត្មា​ភាព​នឹង​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ល្អ“។

លោក​គ្រូ គឹម​ផលី្ល បង្រៀន​មុខ​វិជ្ជា​ពុទ្ធ​ប្រ​វត្តិ​ នៅ​វត្ត​ស្រ​ឡូង សង្កាត់​មី​ស្វៀង ឱ្យ​ដឹង៖ “ខ្ញុំ​សង្កេត​ឃើញ សម​ណ​សិស្ស​ខំ​ប្រឹង​តស៊ូ​រៀន​សូត្រ​ណាស់​ចំ​ណែក​គ្រូ​បង្រៀន​ក៏​សហ​ការ​យ៉ាង​ល្អ​ដើម្បី​លើក​កម្ពស់​ការ​សិក្សា ក្នុង​នោះ​ព្រះ​ចៅ​អធិ​ការ​គ្រប់​គ្រង​បាន​ល្អ​ប្រ​សើរ។ តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ ការ​សិក្សា​របស់​សម​ណ​សិស្ស​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន ពី​ព្រោះ​ព្រះ​សង្ឃ​ខិត​ខំ​សិក្សា​រៀន​សូត្រ និង​សម្រេច​បាន​លទ្ធ​ផល​ល្អ។ ចំ​ណែក​គ្រូ​បង្រៀន​នៅ​វត្ត​ស្រ​ឡូង សុទ្ធ​តែ​បាន​បណ្តុះ​បណ្តាល​គរុ​កោសល្យ ឆ្លង​កាត់​សា​លា​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ មាន​វិធី​សាស្ត្រ​បង្រៀន​មាន​របៀប​រៀប​រយ ផ្តើម​ពី​នោះ​ញ៉ាំង​ឱ្យ​សម​ណ​សិស្ស​ខិត​ខំ​ប្រឹង​រៀន​សូត្រ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ល្អ​សម្រាប់​ឆ្នាំ ២០២៦​-២០២៧”។

នៅ​ពេល​ខាង​មុខ វត្ត​ស្រ​ឡូង​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ បួស​រៀន និង​អភិ​រក្ស​ភា​សា អក្សរ​សាស្រ្ត និង​ការ​លើក​ស្ទួយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី មាន​អត្ថ​ន័យ​ជាក់​ស្តែង​ចំ​ពោះ​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ក្នុង​សហ​គមន៍។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ក្នុង​សកម្ម​ភាព​ពុទ្ធ​សាស​នា​និង​វប្ប​ធម៌​ខ្មែរ វត្ត​ស្រ​ឡូង គឺ​ជា​អា​សយ​ដ្ឋាន​មួយ​សម្រាប់​ស្វែង​យល់​អំ​ពី​ការ​ផ្សារ​ភ្ជាប់​រវាង​ព្រះ​ធម៌​ជា​មួយ​នឹង​សង្គម​ជាតិ រួម​ចំ​ណែក​ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ៕

                                      ដា​លីន - វិមាន​

ចែករំលែកអត្ថបទ