25/11/2026 - 13:52

រក្សា​ព្រលឹង​វប្ប​ធម៌​តាម​រយៈ​ក្បាច់​ចម្លាក់​ 

ដោយ​ការ​ឧស្សា​ហ៍ព្យា​យាម​ ភាព​ប៉ិន​ប្រ​សប់​និង​ស្រ​ឡាញ់​ចូល​ចិត្ត​ លោក​ទ្រេ​វគៀង​ នៅ​ភូមិ​កគោ​ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ បាន​ឈាន​ឡើង​ពី​មុខ​របរ​ឆ្លាក់​ឈើ​។ មុខ​របរ​នេះ​មិន​ត្រឹម​តែ​នាំ​មក​ប្រ​ភព​ប្រាក់​ចំ​ណូល​លំ​នឹង​ កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

លោក​ទ្រេ​វគៀង​ កំ​ពុង​ចែក​រំលែក​ពី​ដំ​ណាក់​កាល​នីមួយៗ​ ដើម្បី​ឆ្លាក់​រួច​រាល់​ព្រះ​ពុទ្ធ​បដិ​មា​ ជូន​ថ្នាក់​ដឹក​នាំ​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ទូ​ទៅ​ឃុំ​តឹង​ថា​ញ់។

ដោយ​សារ​ជីវ​ភាព​ខ្វះ​ខាត​ ឆ្នាំ​២០០៥ លោក​ទ្រេ​វគៀង​ បាន​ចាក​ចេញ​ពី​ស្រុក​កំ​ណើត​ទៅ​ខេត្ត​ប៊ិញយឿង​ ដើម្បី​ធ្វើ​ជា​កម្ម​ករ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​។ ក្នុង​អំ​ឡុង​ពេល​ធ្វើ​ការ​នៅ​ទី​នោះ​ គាត់​បាន​បង្ខិត​ជិត​មុខ​របរ​ចម្លាក់​ឈើ​ដោយ​ចៃ​ដន្យ។ ផលិត​ផល​ចម្លាក់​ដ៏​ល្អ​វិចិត្រ​ទាំង​នោះ​ បាន​បំ​ផុស​គំ​និត​ឱ្យ​គាត់​ស្រ​ឡាញ់​ចូល​ចិត្ត​មុខ​របរ​នេះ​។ ជា​មួយ​នឹង​ស្មារតី​ចូល​ចិត្ត​រៀន​សូ​ត្រ​ គាត់​ក៏​បាន​ចំ​ណាយ​ទៅ​មើល​និង​អនុ​វត្ត​តាម​ដំ​ណាក់​កាល​នីមួយៗ​។ ត្រឹម​តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​ គាត់​ក៏​យល់​ច្បាស់​បច្ចេក​ទេស​មូល​ដ្ឋាន​ អាច​បង្កើត​ផលិត​ផល​ចម្លាក់​ដោយ​ផ្ទាល់​។ ផ្តើម​ពី​នោះ​ គាត់​បន្ត​ការ​ហាត់​ពត់​ លើក​កម្ពស់​ចំ​ណេះ​ជំ​នាញ​។ ក្រោយ​ពី​រយៈ​កាល​ធ្វើ​ការ​ឆ្ងាយ​ស្រុក​ លោក​គៀង​សម្រេច​ចិត្ត​វិល​មក​ភូមិ​កគោ​ បើក​រោង​ជាង​ចម្លាក់​នៅ​នឹង​ផ្ទះ​។ ដោយ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​និង​ការ​ប្រិត​ប្រៀន​ គាត់​ក៏​បាន​ច្នៃ​គល់​ឈើ​ទៅ​ជា​វណ្ណ​កម្ម​ចម្លាក់​ដ៏​ស្រស់​ស្អាត​។ ផលិត​ផល​ចម្បង​របស់​គាត់​គឺ​ព្រះ​ពុទ្ធ​បដិ​មា​ ព្រះ​ម៉ែ​គង់​ស៊ី​អី​ន ទូក​-ងខ្នាត​តូច​និង​គ្រឿង​តុ​បតែង​ផ្សេង​ៗមួយ​ចំ​នួន​ទៀត​។ ក្រៅ​ពី​ឆ្លាក់​ឈើ​ គាត់​ក៏​ទទួល​ឆ្លាក់​រូប​សំ​ណាក​ពី​ថ្ម​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សម្បូរ​បែប​របស់​អតិថិ​ជន​។ ផលិត​ផល​នីមួយៗ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ប៉ិន​ប្រ​សប់​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ជាង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រ​កប​ដោយ​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ លោក​គៀង​ ឱ្យ​ដឹង​៖ "របរ​ចម្លាក់​ទាម​ទារ​ជាង​ត្រូវ​មាន​ភាព​អត់​ធ្មត់​ ប្រិត​ប្រៀន​និង​ស្រ​ឡាញ់​ចូល​ចិត្ត​។ ផលិត​ផល​នីមួយៗ​ឆ្លង​កាត់​ដំ​ណាក់​កាល​ជា​ច្រើន​ ចាប់​ពី​ការ​ជ្រើស​រើស​វត្ថុ​ធា​តុ​ដើម​ ឆ្លាក់​ក្បាច់​ រហូត​ដល់​ធ្វើ​បង្ហើយ​។ ពិ​សេស​ នៅ​រាល់​ខ្លឹម​សារ​លម្អិត​ត្រូវ​ធ្វើ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ធា​នា​លក្ខ​ណៈសោភ័ណ​ភាព​និង​លក្ខ​ណៈពិ​សេស​នៃ​វណ្ណ​កម្ម​នីមួយៗ​។ ហេ​តុ​នេះ​ ទោះ​បី​មាន​បទ​ពិសោធន៍​ ខ្ញុំ​នៅ​តែ​បន្ត​រៀន​សូ​ត្រ​ បង្កើន​ចំ​ណេះ​ជំ​នាញ​បច្ចេក​ទេស​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​"។

លោក​ទ្រេ​វគៀង​ កំ​ពុង​បង្ហើយ​វណ្ណ​កម្ម​ព្រះ​ពុទ្ធ​បដិ​មា​ពី​ឈើ​។

ដោយ​សារ​មាន​ចំ​ណេះ​ជំ​នាញ​កាន់​តែ​រឹង​មាំ​ លោក​គៀង​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​។ មធ្យម​ភា​គជា​រៀង​រាល់​ខែ​ គាត់​ទទួល​ធ្វើ​ផលិត​ផល​តូច​ធំ​ប្រ​មា​ណ​ពី​១០ដល់​១៥វណ្ណ​កម្ម​។ ក្នុង​នោះ​ ចម្លាក់​ព្រះ​ពុទ្ធ​ខ្នាត​តូច​ លក់​ក្នុង​តម្លៃ​ប្រ​មា​ណ​៨០០.០០០ដុង​ ផលិត​ផល​ផ្សេង​ៗលក់​តម្លៃ​ទៅ​តាម​វត្ថុ​ធា​តុ​ដើម​ ទំ​ហំ​ខ្នាត​និង​ក្បូរ​ក្បាច់​។ការ​ងារ​នេះ​នាំ​មក​ប្រ​ភព​ប្រាក់​ចំ​ណូល​លំ​នឹង​ ជួយ​គ្រួ​សារ​គាត់​កែ​លម្អ​ជីវ​ភាព​ជា​បណ្តើ​រៗ។ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ របរ​ចម្លាក់​ក៏​ជួយ​ឱ្យ​លោក​គៀង​ពង្រីក​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ថែ​រក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​។ ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ លោក​គៀង​តែង​ព្រួយ​បា​រម្ភ​ចំ​ពោះ​ហា​និភ័យ​សា​បរ​លាប​នៃ​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​នេះ​។ ហេ​តុ​នេះ​ គាត់​ចង់​បង្រៀន​ពី​បច្ចេក​ទេស​ឆ្លាក់​ដល់​យុវ​វ័យ​ដែល​ស្រ​ឡាញ់​ចូល​ចិត្ត​ដូច​គ្នា​។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​យុវ​វ័យ​ជំ​នាន់​ក្រោយ​មាន​មុខ​របរ​បន្ថែម​ រក​បាន​ប្រាក់​ចំ​ណូល​ ព្រម​ទាំង​ស្នង​បន្ត​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ភូមិ​ស្រុក​។

អ្នក​ស្រី​ ង៉ោថាញ​ឡ​ង នា​យិការង​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ទូ​ទៅ​ឃុំ​តឹង​ថា​ញ់ វាយ​តម្លៃ​ពី​ទម្រង់​សិល្បៈ​ចម្លាក់​របស់​លោក​ទ្រេ​វគៀង​ គឺ​ជា​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​គួរ​លើក​ទឹក​ចិត្ត​។ទម្រង់​នេះ​បង្ហាញ​ពី​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ ការ​ច្នៃ​ប្រ​តិដ្ឋ​ ឆន្ទៈ​ជម្នះ​លំ​បាក​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​អភិ​រក្ស​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​។ ការ​បង្រៀន​របរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ ក៏​ជា​ទិដៅ​គប្បី​យក​ចិត្ត​ទុក​ដាក់​ លើក​ទឹក​ចិត្ត​។

ផ្តើម​ពី​កម្ម​ករ​ឆ្ងាយ​ស្រុក​ ដោយ​ឆន្ទៈ​និង​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​ លោក​ត្រេ​វគៀង​បាន​បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​នៅ​នឹង​ភូមិ​ស្រុក​។ របរ​ចម្លាក់​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​គាត់​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ផង​ដែរ​៕

ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ