ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/11/2026 - 22:39

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​អុជ​ធូប​នៅ​បូ​ជនីយ​ដ្ឋាន​ស្តេចហ៊ុងទី​ក្រុង​កឹង​ធើ​និង​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ​ 

(អ.ឡ​) - ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ក្នុង​ឱ​កាស​ទិវា​វប្ប​ធម៌​វៀត​ណាម​ ទី​ក្រុង​កឹង​ធើ​បាន​ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​នូវ​ពិ​ធី​អុជ​ធូប​នៅ​បូ​ជនីយ​ដ្ឋាន​ស្តេចហ៊ុងទី​ក្រុង​កឹង​ធើ​ (សង្កាត់​ប៊ិញធ្វី​) និង​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ​នៅ​កំ​ពង់​ផែ​និញកេវ​ (សង្កាត់​និញកេវ​)។

អ្នក​តំ​ណាង​ទាំង​ឡាយ​ធ្វើ​ដំ​ណើរ​ចូល​ខាង​ក្នុង​បូ​ជនីយ​ដ្ឋាន​អុជ​ធូប​រំលឹក​គុណ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​គោរព​នៅ​ខាង​មុខ​វិមាន​បុព្វ​ក្សត្រ​ជាតិ​។

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; បណ្តា​សម​មិត្ត​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​; ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ ឃុំ​ សង្កាត់​; សិល្ប​ករ​ឆ្នើម​... បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​អុជ​ធូប​រំលឹក​គុណ​បុព្វ​ក្សត​ជាតិ​។

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ អុជ​ធូប​រំលឹក​គុណ​បុព្វ​ក្សត​ជាតិ​។​

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ អុជ​ធូប​រំលឹក​គុណ​បុព្វ​ក្សត​ជាតិ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​អុជ​ធូប​រំលឹក​គុណ​បុព្វ​ក្សត​ជាតិ​។​

អ្នក​តំ​ណាង​ទាំង​ឡាយ​អុជ​ធូប​រំលឹក​គុណ​បុព្វ​ក្សត​ជាតិ​។​

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​នៅ​មុខ​វិមាន​បុព្វ​ក្សត​ជាតិ​ហ៊ុងវឿង។

នៅ​បូ​ជនីយ​ដ្ឋាន​ស្តេចហ៊ុងទី​ក្រុង​កឹង​ធើ​ ក្នុង​បរិយាកាស​ដ៏​ពិ​សិដ្ធ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​គោរព​អុជ​ធូប​រំលឹក​ដឹង​គុណ​ចំ​ពោះ​គុណ​ធម៌​របស់​ស្តេចហ៊ុងដែល​មាន​គុណូបការៈ​ក្នុង​ការ​បង្កើត​ប្រ​ទេស​ជាតិ​។ ពិ​ធី​អុជ​ធូប​បង្ហាញ​សីល​ធម៌​ "ផឹក​ទឹក​នឹក​ប្រ​ភព​" ការ​គោរព​ដឹង​គុណ​ចំ​ពោះ​ដូន​តា​ បង្អោន​ចិត្ត​នឹក​ដល់​បុព្វ​ការី​ជន​គ្រប់​ជំ​នាន់​។

តាំង​ពី​ថ្ងៃ​ដំ​បូង​បង្កើត​ប្រ​ទេស​ជាតិ​ ស្តេចហ៊ុងបា​នក​សាង​នូវ​តម្លៃ​វប្ប​ធម៌​ដំ​បូង​ បង្កើត​ទំនៀម​ទម្លាប់​ទម្លាប់​ ផ្នត់រស់​នៅ​និង​ស្មារតី​ជាតិ​។ ឆ្លង​កាត់​ជា​ច្រើន​ជំ​នាន់​ តម្លៃ​នៃ​ទឹក​ចិត្ត​ស្រ​ឡាញ់​ជាតិ​ មនោ​សញ្ចេតនា​ជន​រួម​ជាតិ​បាន​រក្សា​ ពូន​ជ្រំ​ ក្លាយ​ជា​ប្រ​ភព​វប្ប​ធម៌​ បង្កើត​បាន​ជា​អត្ត​សញ្ញា​ណ​និង​ឋិត​ថេរ​ចីរ​កាល​របស់​ប្រ​ជា​ជាតិ​វៀត​ណាម​។

 

អ្នក​តំ​ណាង​ទាំង​ឡាយ​គោរព​រំលឹក​គុណ​នៅ​ខាង​មុខ​ស្តូប​លោក​ប្រ​ធាន​ហូជី​មិញ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​អុជ​ធូប​នៅ​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ​។

នៅ​ខាង​មុខ​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​គោរព​ដាក់​កម្រង​ផ្កា​ អុជ​ធូប​ រំលឹក​វីរ​ភាព​ដ៏​ធំ​ធេង​របស់​អ៊ំ​ - វីរ​បុរស​រំ​ដោះ​ជាតិ​ អ្នក​វប្ប​ធម៌​ឆ្នើម​ពិ​ភព​លោក​។

លោក​ប្រ​ធាន​ហូជី​មិញ​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បុព្វ​ហេ​តុ​កសាង​និង​អភិវឌ្ឍ​វប្ប​ធម៌​។ ឧត្តម​គតិ​របស់​អ៊ំ​អំ​ពី​វប្ប​ធម៌​នៅ​តែ​មាន​តម្លៃ​យ៉ាង​ពេញ​លេញ​ វប្ប​ធម៌​ត្រូវ​បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ​ដើរ​ វប្ប​ធម៌​នៅ​ ប្រ​ជា​ជាតិ​នៅ​។

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ អុជ​ធូប​រំលឹក​វិញ្ញាណ​ក្ខន្ធ​លោក​ប្រ​ធាន​ហូជី​មិញ​។​

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​នៅ​ខាង​មុខ​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូជី​មិញ​។

ទិវា​វប្ប​ធម៌​វៀត​ណាម​ឆ្នាំ​នេះ​ ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កី​ឡា​យ៉ាង​សម្បូរ​បែប​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ ឆ្លង​បទ​ពិសោធន៍​និង​ទទួល​ផល​យ៉ាង​ច្រើន​កុះ​ករ​។ នេះ​ក៏​ជា​ឱ​កាស​បំ​ផុស​ក្តី​មោទ​នភាព​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​បង្ហាញ​ច្បាស់​នូវ​ការ​សម្រេច​ចិត្ត​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ក្នុង​ការ​រក្សា​ ស្នង​បន្ត​ លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រវេ​ណី​ កសាង​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​។ ដើម្បី​ឱ្យ​វប្ប​ធម៌​ពិត​ជា​ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​ផ្លូវ​ចិត្ត​ ជា​ប្រ​ភព​ធន​ធាន​ផ្ទៃ​ក្នុង​ និង​ជា​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ​ក្នុង​យុគ​សម័យ​ថ្មី​៕

ដាំង​ហ្វិញ​ - សុផន​

ចែករំលែកអត្ថបទ