មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/11/2026 - 14:53

ទិដ្ឋ​ភាព​ថ្មី​នៃ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ 

តាម​ដង​ផ្លូវ​បាន​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង អំ​ពូល​ភ្លើង​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​បំ​ភ្លឺ​ផ្លូវ​ជន​បទ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​បាន​វិនិ​យោគ​។ល។ កំ​ពុង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​នៅ​ឃុំ​ឡុង​ហ៊ីប ខេត្ត​វិញ​ឡុង។ កម្ម​វិធី​កសាង​ជន​បទ​ថ្មី​បាន​នាំ​មក​នូវ​ភាព​វិវត្ត​ន៍ជា​ច្រើន ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ការ​ផលិត​បាន​ងាយ​ស្រួល និង​ជីវ​ភាព​ប្រ​ជា​ជន​លើក​កម្ពស់​ជា​បណ្តើរៗ។

 ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ក្រាល​កៅ​ស៊ូ និង​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ។

ក្រោយ​ពី​ការ​រួម​បញ្ចូល​ឃុំ​ទាំង​បី គឺ​ឡុង​ហ៊ីប តឹង​ហ៊ីប​និង​ង៉ុក​បៀង ភូមិ​ភាគ​បាន​ផ្តុំ​កម្លាំង​ពិ​និត្យ​ឡើង​វិញ​នូវ​លក្ខ​ឋាន កៀរ​គរ​ប្រ​ភព​កម្លាំង​អនុ​វត្ត​កម្ម​វិធី។ ក្នុង​រយៈ​ពេល ៦ ខែ​ដើម ឆ្នាំ ២០២៦ ថវិកា​កៀរ​គរ​សរុប​បាន​ជាង ១១ ពាន់​លាន​ដុង ក្នុង​នោះ សហ​គមន៍​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​បាន ៥,៣១ ពាន់​លាន​ដុង។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនា​គមន៍​ជាជំ​ហានៗ​បាន​ធ្វើ​ឱ្យ​សុក្រឹត ដោយ​មាន​ផ្លូវ​ឃុំ និង​អន្តរ​ឃុំ​ចំ​នួន ៤ ប្រ​វែង​ជង ២៥ គី​ឡូ​ម៉ែត្រ​បាន​ក្រាល​កៅ​ស៊ូ; ផ្លូវ​សំ​ខាន់​ក្នុង​ភូមិ និង​អន្តរ​ភូមិ​ចំ​នួន ២៨ ប្រ​វែង ៥៩,៣៨ គី​ឡូ​ម៉ែត្រ​បាន​ក​សាង​យ៉ាង​រឹង​មាំ ងាយ​ស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំ​និញ។ សប្បុ​រស​ជន​ក៏​បាន​ឧបត្ថម្ភក​សាង​ស្ពាន​ជន​បទ​ចំ​នួន ៣  បង្កើន​ការ​ត​ភ្ជាប់​រវាង​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​នី​មួយៗ។ ដើម​ឈើ និង​ផ្កា​បាន​ដាំ​អម​តាម​បណ្តោ​យផ្លូវ​ជា​ច្រើន រួម​ផ្សំ​ជា​មួយ​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ បង្ក​បាន​ជា​ទេស​ភាព​ស្រស់​បំ​ព្រង រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

រួម​ជា​មួយ​គមនា​គមន៍ បណ្តាញ​ធា​រា​សាស្ត្រ​បាន​ជួស​ជុល បង្កើន​កម្រិត​ធា​នា​ការ​ស្រោច​ស្រព ម្ចាស់​ការ​លើ​ផ្ទៃ​ដី​កសិ​កម្ម​ជាង ៨០% ។ ទូ​ទាំង​ឃុំ​មាន​ប្រ​ឡាយ​ចំ​នួន ១២៣ ដែល​មាន​ប្រ​វែង​សរុប​ជាង ១១២ គី​ឡូ​ម៉ែត្រ។ ក្នុង​ឆ្នាំ ២០២៦ ភូមិ​ភាគ​បាន​បង្ហើយ​ការ​ជីក​ស្តា​រប្រ​ឡាយ​ធា​រា​សាស្រ្ត​វាល​ស្រែ​ចំ​នួន ១០ កន្លែង មាន​ប្រ​វែង​ជាង ៨,៨ គី​ឡូ​ម៉ែត្រ បាន​ពិ​និត្យ​ទទួល​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់ ជួយ​ឱ្យ​កសិ​ករ​ម្ចាស់​ការ​ប្រ​ភព​ទឹក​បម្រើ​ដល់​រដូវ​កាល។ ការ​វិ​និ​យោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ក៏​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ឧបត្ថម្ភ​របរ​ចិញ្ចឹម​ជី​វិត ផ្ទេរ​ជូន​បច្ចេក​ទេស​ជឿន​លឿន។ តាម​រយៈ​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ មាន​ប្រ​ជា​ជន ៣៣៨ គ្រួ​សារ​បាន​ឧបត្ថម្ភ​គោ ៣៣៨ ក្បាល ដើម្បី​អភិ​វឌ្ឍ​ការ​ចិញ្ចឹម​សត្វ។ វគ្គ​ហ្វឹក​ហាត់​អំ​ពី​ការ​ដាំ​ដុះ បង្ការ​សត្វ​ល្អិត​និង​ជំងឺ ជួយ​ឱ្យ​មា​មីង​បំ​ពេញ​បន្ថែម​ចំ​ណេះ​ដឹង​អនុ​វត្ត​ក្នុង​ភាព​ជាក់​ស្តែង​។ ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ ក្នុង​ផ្ទះ​សំ​ណាញ់​មួយ​ចំ​នួន​បាន​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្រោច​ស្រព​បញ្ជា​ដោយ​ទូរ​ស័ព្ទ​ដៃ​ឆ្លាត​វៃ ជំ​ហាន​ដំ​បូង​នាំ​មក​ប្រ​សិទ្ធ​ភាព បន្ថយ​កម្លាំង​ថែ​ទាំ។ ម្យ៉ាង​ទៀត​អត្រា​ផ្ទះ​រឹង​មាំ​សម្រេច​បាន ៩២,៧៩% និង​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​បាន ៨៧,២៥%។

លោក​ឡឹម​ថាយ​ហ្វា អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ តាម​រយៈ​ការ​ពិ​និត្យ​ដោយ​ខ្លួន​ឯង ឃុំ​សម្រេច​បាន ៣០/​៤៧ លក្ខ​ឋាន និង​៤/១០ លក្ខ​ឋាន​ជន​បទ​ថ្មី។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី អត្រា​ធ្វើ​ឱ្យ​រឹង​មាំ​ដង​ផ្លូវ​តាម​ភូមិ ទើប​សម្រេច​បាន​ប្រ​ហែល ៨៥% ប៉ុណ្ណោះ; ការ​បែង​ចែក​សំ​រាម​នៅ​នឹង​កន្លែង វិនិច្ឆ័យ​ទឹក​កខ្វក់​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​មាន​កម្រិត​នៅ​ឡើយ។ រយៈ​ពេល​ខាង​មុខ ភូមិ​ភាគ​បន្ត​ចលនា​កៀរ​គរ គួប​ផ្សំ​ប្រ​ភព​ទុន​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត; ព្រម​ទាំង​ពង្រីក​តួ​នា​ទី​ជា​តួ​អង្គ​របស់​ប្រ​ជា​ជន​ក្នុង​ការ អនុ​វត្ត​ត្រួត​ពិ​និត្យ​លើ​សំ​ណង់ និង​រក្សា​ទេស​ភាព​ជា​ជំ​ហានៗ​ឆ្លើយ​តប​តម្រូវ​ការ​កសាង​ជន​បទ​ថ្មី និង​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ