មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/11/2026 - 14:53

កសិ​ករ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ 

ដោយ​ម្ចាស់​ការ​ជ្រើស​រើស​មុខ​ដំ​ណាំ​សម​ស្រប ហ៊ាន​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​និង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ លើក​កម្ពស់​ទិន្ន​ផល​និង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

 បង​ស្រី​ត្រឿង​ង៉ុក​-ថ ប្រ​មូល​ផល​ម្រះ។

តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូ​យ៉ា បច្ចុប្បន្ន ភូមិ​ភាគ​មាន​ផ្ទៃ​ដី​ជាង ១.៣០០ ហិក​តា ដាំ​ដំ​ណាំ​រួម​ផ្សំ ដូច​ជា៖ ម្រះ គូ​ឆាយ ខ្ទឹម​ស្លឹក ត្រ​សក់ ស្ពៃ ផ្កា​។ល។ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កសិ​ករ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជ្រើស​រើស​ពូជ កែ​លម្អ​ដី ប្រើ​ប្រាស់​គម្រប​កសិ​កម្ម និង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ។ ដំ​ណោះ​ស្រាយ​ទាំង​នេះ​ជួយ​រក្សា​សំ​ណើម បន្ថយ​ស្មៅ​ដុះ ប្រិត​សំ​ចៃ​ទឹក​និង​កម្លាំង​ពល​កម្ម។ បច្ចុប្បន្ន តម្លៃ​ដំ​ណាំ​រួម​ផ្សំ​នៅ​តាម​កន្លែង​ប្រ​មូល​ទិញ​មាន​ការ​ប្រែ​ប្រួល​ចាប់​ពី ៧.០០០ - ៣០.០០០ ដុង​/គី​ឡូ​ក្រាម អា​ស្រ័យ​លើ​បន្លែ។

ក្រោយ​ពី​រយៈ​ពេល ៤ ឆ្នាំ ធ្វើ​ការ​ឈ្នួល​នៅ​ទី​ក្រុង​ហូជី​មិញ ឆ្នាំ ២០១៣ ប្តី​ប្រ​ពន្ធ​បង​ឌិញ​វ៉ាំង​យីម បាន​វិល​ត្រ​ឡប់​មក​ភូមិ​ស្រុក​វិញ ដោយ​ជួល​ដី​ស្រែ​ចំ​នួន ១០ កុង និង​ដី​ចម្ការ ២ កុង ដើម្បី​បង្កើត​អា​ជីព។ បង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហាត់ ម្ចាស់​ការ​អនុ​វត្ត​បច្ចេក​ទេស​ចាប់​តាំង​ពី​ការ​ជ្រើស​រើស​ពូជ​ដែល​មាន​ការ​បញ្ជាក់ កែ​ប្រែ​ដី ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​សារ​ធាតុ​ចិញ្ចឹម​រហូត​ដល់​ការ​គ្រប់​គ្រង​សត្វ​ល្អិត​រាត​ត្បាត​ចម្រុះ (IPM)។ អា​ស្រ័យ​ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព បង​បន្ត​ពង្រីក​ដី​ដំ​ណាំ​រួម​ផ្សំ​ចំ​នួន ៥ កុង​ទៀត​ដាំ​ឆ្លាស់​គ្នា មាន​ខ្ទឹម​ស្លឹក  គូ​ឆាយ ស្ពៃ​ក្តោប​។ល។ បង​យី​ម ឱ្យ​ដឹង៖ “ផ្ទះ​មាន​តែ​ប្តី​ប្រ​ពន្ធ​ធ្វើ​ការ ម្ល៉ោះ​ហើយ​ចម្ការ​ដំ​ណាំ​ខ្ញុំ​បាន​វិនិ​យោគ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ គួប​ផ្សំ​នឹង​គម្រប​កសិ​កម្ម ដើម្បី​បន្ថយ​កម្លាំង​ពល​កម្ម។ ដំ​ណោះ​ស្រាយ​នេះ​ជួយ​គ្រប់​គ្រង​បាន​ស្មៅ រក្សា​សំ​ណើម​ដី បន្ថយ​ការ​ហូរ​ច្រោះ​ជី និង​ប្រិត​សំ​ចៃ​លើ​ការ​ចំ​ណាយ ប៉ុន្តែ​ទិន្ន​ផល​នៅ​តែ​ខ្ពស់។ អា​ស្រ័យ​ហេតុ​នេះ រដូវ​កន្លង ដំ​ណាំ​ល្ពៅ ៥ កុង​របស់​ខ្ញុំ​ចំ​ណេញ​បាន​ជាង ៣០ លាន​ដុង”។ ក្រៅ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ បង​ក៏​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​កិន​ស្រូវ​ធ្វើ​សេ​វា ដោយ​ឆ្លៀត​យក​កន្ទក់​ធ្វើ​ជា​ចំ​ណី​សម្រាប់​ចិញ្ចឹម​ជ្រូក ២០ ក្បាល និង​គោ ៦ ក្បាល​ផង​ដែរ។ ក្រោយ​ពី​ច្រើន​ឆ្នាំ​សន្សំ​បាន​ពី​ការ​ផលិត គ្រួ​សារ​បង​បាន​ទិញ​ដី​ស្រែ ៤០ កុង ដី​ចម្ការ ៥ កុង និង​សង់​ផ្ទះ​បាន​សម​រម្យ។

នៅ​ភូមិ​ផ្តៅ​ពេន​ដូច​គ្នា​ដែរ បង​ស្រី​ ត្រឿង​ង៉ុក​-ថ ក៏​ទទួល​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ពី​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចំ​នួន​ ១,៥ កុង​ផង​ដែរ​។ អា​ស្រ័យ​ទៅ​តាម​រដូវ​កាល​ បង​ស្រី​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា​ ដូច​៖ ម្រះ​ ពោត​ ស្ពៃ​ផ្កា​ ។ល។ ក្នុង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ បង​ស្រី​បាន​គួប​ផ្សំ​ប្រើ​ប្រាស់​គម្រប​កសិ​កម្ម​ ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ និង​ដាក់​ ជី​ឱ្យ​ស្មើ​ ដើម្បី​រក្សា​សំណើម​ និង​សារ​ធា​តុ​ចិញ្ចឹម​សម្រាប់​ ដំ​ណាំ​។ ហេ​តុ​ដូច្នោះ​ ដំ​ណាំ​ម្រះ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្លៃ​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​គួរ​សម​។ បង​ស្រី​-ថ ចែក​រំលែក​៖ “ម្រះ​ដាំ​ក្នុង​រយៈ​ ពេល​ប្រ​មា​ណ​ ៤០ ថ្ងៃ​ គឺ​ឈាន​ចូល​ដល់​ដំ​ណាក់​កាល​ ប្រ​មូល​ផល​។ អា​ស្រ័យ​គ្រប់​គ្រង​សំណើម​បាន​ល្អ​ និង​ ការ​ដាក់​ជី​ទ្រាប់​បាត​ និង​ជី​បំប៉ន​ស្មើ​ភា​គរ​វាង​ជី​ DAP និង​ NPK គួប​ផ្សំ​នឹង​ការ​បាញ់​ថ្នាំ​បំប៉ន​តាម​កាល​កំ​ណត់​ ដំ​ណាំ​លូត​លាស់​ល្អ​ អូស​បន្លាយ​រយៈ​ពេល​ប្រ​មូល​ផល​ ចាប់​ពី​ ១០ ដល់​ ១៥ ដង​ (រយៈ​ពេល​ប្រ​មូល​ផល​គឺ​ ៣ ថ្ងៃ​/ម្តង​)។ ជា​មួយ​ទិន្ន​ផល​ជា​មធ្យម​សម្រេច​បាន​ ៤០០ - ៧០០ គី​ឡូ​ក្រាម​/ម្តង​ តម្លៃ​លក់​លំ​នឹង​ចាប់​ពី​ ១០.០០០ - ២០.០០០ដុង​/គី​ឡូ​ក្រាម​ ម្ល៉ោះ​ហើយ​ គ្រួ​សារ​ក៏​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​គួរ​សម​”។

ផ្តើម​ពី​ដាំ​ដំ​ណាំ​រួម​ផ្សំ​មាន​ប្រ​សិទ្ធ​ភាព​ទាំង​នេះ​ បាន​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ក្តាប់​ច្បាស់​បច្ចេក​ទេស​ ម្ចាស់​ ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ជឿន​លឿន​ និង​ជ្រើស​រើស​មុខ​ដំ​ ណាំ​ដែល​សម​ស្រប​ទៅ​នឹង​ទី​ផ្សារ​ គឺ​ជា​ទិស​ដៅ​ជាក់​ ស្តែង​ជួយ​កសិ​ករ​ខ្មែរ​នៅ​ឃុំ​ញូយ៉ាលើក​កម្ពស់​ប្រាក់​ ចំ​ណូល​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​ជា​ជំ​ហាន​ៗ ធ្វើ​មាន​បាន​លើ​ដី​ភូមិ​កំ​ណើត​របស់​ខ្លួន​៕

                                         យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ