មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/11/2026 - 14:53

ជំ​រុញ​អនុ​វត្ត​ការ​ចិញ្ចឹម​សត្វ​បាន​ល្អ​និង​សុវត្ថិ​ភាព​ជីវ​សាស្ត្រ​ 

យោង​តាម​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម និង​សេ​វា​កសិ​កម្ម មជ្ឈ​មណ្ឌល​បាន​សហ​ការ​ជា​មួយ​ភូមិ​ភាគ​និង​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា ផ្សព្វ​ផ្សាយ​ស​កម្ម​ភាព​បណ្តុះ​បណ្តាល ហ្វឹក​ហាត់​ជា​ច្រើន​ដែល​អនុ​វត្ត​ស្តង់​ដារ​ការ​ចិញ្ចឹម​សត្វ​បាន​ល្អ (VietGAHP); ណែ​នាំ​ប្រ​ជា​ជន​ចិញ្ចឹម​សត្វ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ជីវ​សាស្ត្រ តាម​រយៈ​រូប​ភាព​ជា​ច្រើន​ដែល​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ជាក់​ស្តែង​នៅ​តាម​ភូមិ​ភាគ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​លើ​វិធី​សាស្ត្រ FFS (ថ្នាក់​រៀន​នៅ​នឹង​កន្លែង) ផ្សារ​ភ្ជាប់​នឹង​ការ​គាំ​ទ្រក​សាង​ទម្រង់​នា​នា។ បច្ចុប្បន្ន លើ​ភូមិ​ឋាន​ទី​ក្រុង​មាន​មូល​ដ្ឋាន​ចិញ្ចឹម​សត្វ ៤៥ កន្លែង បាន​ទទួល​ស្គាល់​សម្រេច​តាម​ស្តង់​ដារ VietGAHP ក្នុង​នោះ មាន​មូល​ដ្ឋាន​ចិញ្ចឹម​ជ្រូក ១៥ កន្លែង។

ទន្ទឹម​នឹង​នោះ ទី​ក្រុង​មាន​មូល​ដ្ឋាន​តំ​បន់​ថ្នាក់​ឃុំ​ចំ​នួន ៣៩ កន្លែង ដែល​បាន​ទទួល​ស្គាល់​មាន​សុវត្ថិ​ភាព​ពី​ជំងឺ​ឆ្លង។ ការ​ចិញ្ចឹម​សត្វ តាម​ទ្រង់​ទ្រាយ​ធំ​ក៏​ត្រូវ​បាន​ជំ​រុញ​ទូ​ទាំង​ទី​ក្រុង​មាន​កសិ​ដ្ឋាន​ចិញ្ចឹម​សត្វ ១.១១០ កន្លែង។ លទ្ធ​ផល​ទាំង​នេះ​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​ក្នុង​ការ​ជំ​រុញ​អនុ​វត្ត​វិធី​ចិញ្ចឹម​សត្វ​បាន​ល្អ បង្កើន​ការ​ពិ​និត្យ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង; លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​សុវត្ថិ​ភាព​ជីវ​សាស្ត្រ​នៅ​តាម​មូល​ដ្ឋាន​ចិញ្ចឹម​សត្វ; លើក​កម្ពស់​លទ្ធ​ភាព​តាម​ដាន​ប្រ​ភព​ដើម និង​ធា​នា​ស្ថិរ​ភាព​សម្រាប់​វិស័យ​ចិញ្ចឹម​សត្វ៕

ខាញ់​ទ្រុង - លី​សៀ​

ចែករំលែកអត្ថបទ