ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/11/2026 - 08:40

ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​- ងទី​ក្រុង​កឹង​ធើ​ឆ្នាំ​២០២៦ 

ទូក​ -ងបុរស​វត្ត​ព្រែក​អណ្ដើក​ទី​២និង​ទូក​- ងនា​រី​វត្ត​ទំ​នប់​បាន​ឈ្នះ​ពាន​ជើង​ឯក​

រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​វេទិកា​ប្រ​ណាំង​ទូក​-ងលើ​ដង​ព្រែក​ Maspéro នៅ​សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ពិ​ធី​បិទ​ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដណ្តើ​មពាន​ជ័រ​ប៊ិញមិញ​។ នេះ​ជា​ព្រិត្តិការណ៍​ដ៏​សំ​ខាន់​មួយ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដែល​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​ដ៏​ពុះ​ពោរ​ បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​បិទ​ប្រ​ណាំង​មាន​សម​មិត្ត​៖ ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​; ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​; លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​; ព្រម​ទាំង​បណ្តា​សម​មិត្ត​ជា​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ តំ​ណាង​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​ភូមិ​ភាគ​។ អញ្ជើញ​ចូល​រួម​ក៏​មាន​ព្រះ​វត្ត​មាន​ព្រះ​ឧបជ្ឈា​យ៍ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​មន្រ្តី​សង្ឃ​ក្នុង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​ ព្រះ​ចៅ​អធិការ​និង​គណៈ​កម្ម​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​១២០វត្ត​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ និង​តំ​ណាង​អង្គ​ភាព​ឧបត្ថម្ភ​។

ទូក​ -ងវត្ត​ព្រែក​អណ្ដើក​ទី​២ (នៅ​ឃុំ​ញ៉ូយ៉ា) និង​ទូក​-ងវត្ត​ព្រែក​តា​គួន (នៅ​ឃុំ​យាហ្វា​) ប្រ​កួត​ប្រ​ណាំង​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ផ្តា​ច់ព្រ័ត្រ​។

បន្ទាប់​ពី​២ថ្ងៃ​ប្រ​កួត​ប្រ​ណាំង​ដ៏​ពុះ​ពោរ​ (ថ្ងៃ​ទី​២៣ និង​២៤ ខែ​វិច្ឆិកា) ការ​ប្រ​កួត​ប្រ​ណាំង​បាន​ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​ គាំ​ទ្រ​លើក​ទឹក​ចិត្ត​ បង្កើត​ជា​ទិវា​បុណ្យ​វប្ប​ធម៌​ កី​ឡា​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជន​ជាតិ​ខ្មែរ​ណាម​បូ​ មាន​ការ​ចូល​រួម​ពី​ក្រុម​ទូក​-ងបុរស​ចំ​នួន​៦៧ទូក​ អុំ​ប្រ​ណាំង​ក្នុង​ចម្ងាយ​ខ្សែ​ទឹក​ ១.២០០ម៉ែ​ត្រ​ និង​ក្រុម​ទូក​-ងនា​រី​ចំ​នួន​១៧ទូក​ អុំ​ប្រ​ណាំង​ក្នុង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ម៉ែ​ត្រ​។

ភា​ពពុះ​ពោរ​បំ​ផុត​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ក្នុង​វគ្គ​ផ្តា​ច់ព្រ័ត្រ​រវាង​ទូក​ -ងវត្ត​ព្រែក​អណ្ដើក​ទី​២ (នៅ​ឃុំ​ញ៉ូយ៉ា) និង​ទូក​-ងវត្ត​ព្រែក​តា​គួន (នៅ​ឃុំ​យាហ្វា​) មាន​ការ​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំ​ទ្រ​។ នេះ​ក៏​ជា​ការ​ប្រ​ណាំង​ជួប​ឡើង​វិញ​ ក្រោយ​ពី​បាន​ជួប​ក្នុង​វគ្គ​៨ក្រុម​ចុង​ក្រោយ​នៃ​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​២០២៥ ដែល​ជ័យ​ជម្នះ​ពេល​នោះ​បាន​ទៅ​លើ​ទូក​-ងវត្ត​ព្រែក​អណ្ដើក​ទី​២។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ និង​លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ជូន​រង្វាន់​ដល់​ក្រុម​ទូក​-ងបុរស​ដែល​ទទួល​បាន​ជ័យ​លា​ភី​ខ្ពស់​។

ពេល​សញ្ញា​ប្រ​កួត​ចាប់​ផ្តើម​ ទូក​ទាំង​ពី​របោះ​ពួយ​យ៉ាង​រហ័ស​ដូច​ជ្រែក​ទឹក​ ប្រ​កៀក​ប្រ​កិត​គ្នា​យ៉ាង​ស្វិតស្វាញ​ លើ​ខ្សែ​ទឹក​។ សំឡេង​កញ្ចែ​បង្កើន​ល្បឿន​បាន​ញាប់​ឡើង​ៗ សំឡេង​ហ៊ោ​លើក​ទឹក​ចិត្ត​កង​រំ​ពង​របស់​ទស្សនិកជន​រាប់​ពាន់​នាក់​នៅ​សង​ខាង​ដង​ព្រែក​ធ្វើ​ឱ្យ​បរិយាកាស​លើ​ខ្សែ​ទឹក​ប្រ​ណាំង​កាន់​តែ​ពុះ​កញ្ជ្រោល​ថែម​ទៀត​។ តាំង​ពី​ចាប់​ផ្តើម​ ទូក​ទាំង​ពីរ​ប្រ​កួត​ប្រ​ជែង​គ្នា​មួយ​តឹក​ទឹក​ សមត្ថ​ភាព​ក៏​ប្រ​ហាក់​ប្រហែល​គ្នា​ មាន​ការ​ស្វិតស្វាញ​យ៉ាង​ខ្លាំង​   ពេល​មក​ដល់​ទី​ខ្សែ​ព្រ័ត្រ​ ហាក់​ដូច​មក​ទន្ទឹម​គ្នា​ លទ្ធ​ផល​ត្រូវ​រង់​ចាំ​គណៈ​ចាត់​តាំង​បញ្ជាក់​តា​មកា​មេ​រ៉ា​។ លទ្ធ​ផល​ចុង​ក្រោយ​ ទូក​ -ងវត្ត​ព្រែក​អណ្ដើក​ទី​២ បាន​ឈ្នះ​ពាន​ជើង​ឯក​; ទូក​ -ងវត្ត​ព្រែក​តា​គួនទទួល​បាន​រង្វាន់​លេខ​២។ ទូក​ -ងវត្ត​ជ្រុង​ខ្មែរ​ (ខេត្ត​កាម៉ាវ​)ទទួល​បាន​រង្វាន់​លេខ​៣ ចំ​ណែក​រង្វាន់​លេខ​៤​ បាន​មក​លើ​ទូក​- ងវត្ត​ស្រ​ឡូង​ (សង្កាត់​មី​ស្វៀង​ ទី​ក្រុង​កឹង​ធើ​)។

ក្នុង​ខ្លឹម​សារ​នា​រី​ វគ្គ​ផ្តា​ច់ព្រ័ត្រ​រវាង​ទូក​- ងនា​រី​វត្ត​ទំ​នុប (ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​) និង​ទូក​ -ងវត្ត​កោះ​ធំ​ (ខេត្ត​កាម៉ាវ​) ក៏​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ទាក់​ទាញ​ ស្វិតស្វាញ​ក្នុង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ​។ ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​ការ​ពារ​ជើង​ឯក​ក្រោយ​ពី​គ្រោង​តំ​ណែង​ជើង​ឯក​៣ឆ្នាំ​បន្ត​បន្ទាប់​ ម្ល៉ោះ​ហើយ​ដៃ​ច្រ​វា​ទូក​នា​រី​វត្ត​ទំ​នប់​បាន​ប្រ​កួត​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ សម្រប​សម្រួល​ចង្វាក់​អុំ​និង​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ក្លា​នៅ​ពេល​វេលា​សំ​ខាន់​។ ដោយ​គោល​ជំ​ហ​រនិង​សមត្ថ​ភាព​របស់​ខ្លួន​ ទូក​-ងនា​រី​វត្ត​ទំ​នប់​ក៏​បន្ត​យក​ឈ្នះ​ដៃ​គូ​ ការ​ពារ​ជើង​ឯក​ឆ្នាំ​២០២៦ដោយ​ជោគ​ជ័យ​។ ទូក​-ងនា​រី​វត្ត​កោះ​ធំ​ទី​២ទទួល​បាន​លេខ​២; ចំ​ណែក​លេខ​៣និង​លេខ​៤ បាន​ទៅ​លើ​ក្រុម​ទូក​នា​រី​ខេត្ត​កាម៉ាវ​ គឺ​​ង៉ាង​យឿនិង​វត្ត​កោះ​ធំ។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ និង​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​រង្វាន់​ដល់​ក្រុម​ទូក​ ងនា​រី​ដែល​ទទួកបាន​រង្វាន់​ខ្ពស់​។

នៅ​ក្នុង​ពិ​ធី​បិទ​ការ​ប្រ​ណាំង​ គណៈ​ចាត់​តាំង​បាន​ជូន​រង្វាន់​ដល់​ក្រុម​ទូក​ដែល​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​។ ទាំង​ខ្លឹម​សារ​បុរស​និង​នា​រី​ រង្វាន់​លេខ​១មាន​តម្លៃ​ ២០០លាន​ដុង​; លេខ​២ គឺ​១៥០លាន​ដុង​; លេខ​៣ គឺ​១០០លាន​ដុង​ និង​លេខ​៤ គឺ​៨០លាន​ដុង​។

ហុង​ទើ - លី​ធាន​ - សុផន​

ចែករំលែកអត្ថបទ