25/11/2026 - 16:09

ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រ​ចង់​លើ​ដង​ព្រែក​ Maspéro 

ការ​ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដណ្តើ​មពាន​ជ័រ​ប៊ិញមិញ​ បាន​បិទ​បញ្ចប់​ ដោយ​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ដែល​ពិ​បាក​បំ​ភ្លេច​បាន​ក្នុង​ដួង​ចិត្ត​អ្នក​គាំ​ទ្រ​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ឆ្លង​កាត់​គូ​ប្រ​កួត​ខ្លាំងៗ​ជា​ច្រើន​ ក្រុម​ទូក​-ងបុរស​វត្ត​ព្រែក​អណ្ដើក​ទី​២ និង​ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ បាន​ដណ្តើ​មពាន​ជើង​ឯក​ ជា​ពិ​សេស​ ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ បាន​បន្ត​ការ​ពារ​តំ​ណែង​ជើង​ឯក​ជោគ​ជ័យ​បន្ត​បន្ទាប់​រយៈ​ពេល​ ៤ ឆ្នាំ​។

មក​ទល់​ពេល​នេះ​ អ្នក​គាំ​ទ្រ​នៅ​ដក់​ជាប់​អា​រម្មណ៍​រំភើប​ចំ​ពោះ​ការ​ប្រ​កួត​វគ្គ​ផ្តា​ច់ព្រ័ត្រ​ផ្នែក​បុរស​ ចម្ងាយ​ខ្សែ​ទឹក​ ១.២០០ ម៉ែ​ត្រ​ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ជក់​ចិត្ត​លើ​ដង​ព្រែក​ Maspéro នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា រវាង​ទូក​-ងវត្ត​ព្រែក​អណ្ដើក​ទី​២ (នៅ​ឃុំ​ញ៉ូយ៉ា) និង​ទូក​-ងវត្ត​ព្រែក​តា​គួន (នៅ​ឃុំ​យ៉ាហ្វា​)។ នេះ​ក៏​ជា​ការ​ជួប​គ្នា​សា​ជា​ថ្មី​ដ៏​មាន​ន័យ​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ នៃ​រដូវ​កាល​ឆ្នាំ​២០២៥ ដែល​កាល​ណោះ​ជ័យ​ជម្នះ​បាន​ទៅ​លើ​ទូក​-ងវត្ត​ព្រែក​អណ្ដើក​ទី​២។

សេច​ក្តី​សោមនស្ស​រីក​រាយ​ចំ​ពោះ​ជ័យ​ជម្នះ​របស់​ក្រុម​ទូក​-ងវត្ត​ព្រែក​អណ្ដើក​ទី​២

ភ្លាម​ៗពេល​សញ្ញា​ប្រ​កួត​ចាប់​ផ្តើម​បន្លឺ​ឡើង​ ទូក​ទាំង​ពីរ​បាន​បោះ​ពួយ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ជ្រែក​ទឹក​ បើក​ឆាក​ប្រ​ដេញ​ប្រ​កៀក​ប្រ​កិត​គ្នា​យ៉ាង​ស្វិតស្វាញ​។ សំឡេង​កញ្ចែ​បញ្ជា​បន្លឺ​ឡើង​ញាប់​ទៅ​ៗ ចង្វាក់​ស្គរ​លាន់​រំ​ញ័រ​បេះ​ដូង​ លាយឡំ​ជា​មួយ​សំឡេង​ហ៊ោ​លើក​ទឹក​ចិត្ត​យ៉ាង​កង​រំ​ពង​របស់​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​សង​ខាង​ដង​ព្រែក​ បាន​ធ្វើ​ឱ្យ​បរិយាកាស​លើ​ខ្សែ​ទឹក​ប្រ​ណាំង​កាន់​តែ​ពុះ​ពោរ​ដល់​កម្រិត​កំ​ពូល​។ ពេញ​មួយ​ផ្លូវ​ប្រ​ណាំង​ កី​ឡា​ករ​រាប់​សិប​នាក់​នៃ​ក្រុម​ទាំង​ពីរ​បាន​ប្រ​ជែង​គ្នា​មួយ​តឹក​ទឹក​ ក្នុង​ស្ថាន​ភាព​សមត្ថ​ភាព​ប្រ​ហាក់​ប្រហែល​គ្នា​។ នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែ​ត្រ​ចុង​ក្រោយ​ ក្បាល​ទូក​ទាំង​ពីរ​បាន​មក​ដល់​ទី​ខ្សែ​ព្រ័ត្រ​ហាក់​ដូច​ទន្ទឹម​គ្នា​ ដែល​តម្រូវ​ឱ្យ​គណៈ​ចាត់​តាំង​ប្រើ​ប្រ​ព័ន្ធ​កាមេ​រ៉ា​បច្ចេក​ទេស​ ដើម្បី​កំ​ណត់​លទ្ធ​ផល​ឈ្នះ​ចាញ់​។

នៅ​ពេល​អាជ្ញា​កណ្តា​លប្រ​កាស​ថា​ ក្រុម​ទូក​-ងបុរស​វត្ត​ព្រែក​អណ្ដើក​ទី​២ ទទួល​បាន​ពាន​ជើង​ឯក​ សមា​ជិក​ក្រុម​ទាំង​មូល​ និង​អ្នក​គាំ​ទ្រ​រាប់​ពាន់​នាក់​បាន​ផ្ទុះសំឡេង​អប​អរ​សា​ទរ​ដោយ​ក្តី​រីក​រាយ​យ៉ាង​ក្រៃ​លែង​។ លោក​ឡឹម​រឿ​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ព្រែក​អណ្ដើក​ទី​២ បាន​សម្តែង​ក្តី​រីក​រាយ​៖ “នេះ​ពិត​ជា​ក្តី​សប្បាយ​រីក​រាយ​ដែល​ពិ​បាក​រៀប​រាប់​អស់​ ខណៈ​ក្រុម​ទូក​-ងរបស់​វត្ត​យើង​បាន​ឆ្លង​ផុត​គូ​ប្រ​កួត​ខ្លាំងៗ​ទាំង​អស់​។ ការ​ប្រ​កួត​វគ្គ​ផ្តា​ច់ព្រ័ត្រ​ជា​មួយ​ទូក​-ងវត្ត​ព្រែក​តា​គួន មាន​ភាព​ស្វិតស្វាញ​ និង​រំភើប​ខ្លាំង​ណាស់​ ព្រោះ​ត្រូវ​រង់​ចាំ​អាជ្ញា​កណ្តា​លពិ​និត្យ​រូប​ភាព​ពី​អេក្រង់​កាមេ​រ៉ា​យ៉ាង​ហ្មត់​ចត់​ ទើប​អាច​កំ​ណត់​លទ្ធ​ផល​បាន​។ បន្ទាប់​ពី​បាន​វិល​ត្រ​ឡប់​មក​ចូល​រួម​ប្រ​ណាំង​វិញ​ ក្រោយ​អាក់​ខាន​អស់​ជាង​ ១០០ ឆ្នាំ​ ក្រុម​យើង​ខ្ញុំ​ទទួល​បាន​សមិទ្ធ​ផល​គួរ​ឱ្យ​មោទ​នភាព​ខ្លាំង​ណាស់​ ដោយ​ដណ្តើ​មបាន​លេខ​ ២ កាល​ពី​ឆ្នាំ​២០២៥ ហើយ​ឆ្នាំ​នេះ​ក៏​បាន​ឈាន​ឡើង​ដណ្តើ​មពាន​ជើង​ឯក​យ៉ាង​អស្ចារ្យ​។ នេះ​ជា​ផ្លែ​ផ្កា​នៃ​ស្មារតី​សាមគ្គី​ភាព​ និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ការ​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​ ដែល​ជំ​រុញ​ឱ្យ​បង​ប្អូន​ខិត​ខំ​ហាត់​សម​ និង​ប្រ​កួត​អស់​ពី​សមត្ថ​ភាព​ ដើម្បី​ដណ្ដើម​កិត្តិ​យស​ជូន​ក្រុម​ទូក​ និង​ភូមិ​ស្រុក​”។

ទូក​-ងនា​រី​វត្ត​ទំ​នប់​ (ពាក់​អាវ​ពណ៌​ខៀវ​) ការ​ពារ​តំ​ណែង​ជើង​ឯក​បាន​ជោគ​ជ័យ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​ទូក​-ងនា​រី​វត្ត​កោះ​ធំ​ទី​២ (ខេត្ត​កាម៉ាវ​)។

ស្រប​ពេល​ជា​មួយ​នឹង​បរិយាកាស​អប​អរ​សា​ទរ​ជ័យ​ជម្នះ​ កី​ឡា​ករ​ កាវ​ស៊ើង​ នៅ​ក្រុម​ទូក​-ងបុរស​វត្ត​ព្រែក​អណ្ដើក​ទី​២ នៅ​តែ​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​សំឡេង​ស្រែក​ហ៊ោ​គាំ​ទ្រ​យ៉ាង​កង​រំ​ពង​របស់​ទស្សនិកជន​  ។ លោក​កាវ​ស៊ើង​ រៀប​រាប់​ទាំង​ក្តី​រំភើប​៖ “គ្រាន់​តែ​ឮ​ថា​ វត្ត​ព្រែក​អណ្ដើក​ទី​២ ទទួល​បាន​ជ័យ​ជម្នះ​ សមា​ជិក​ក្រុម​ទាំង​អស់​ក៏​ស្ទុះ​ឱប​គ្នា​ ស្រែក​ហ៊ោ​ ច្រៀង​រាំ​អប​អរ​ភ្លាម​ៗតែ​ម្តង​។ ខ្ញុំ​ស្រ​ឡាញ់​ចូល​ចិត្ត​ការ​ប្រ​ណាំង​ទូក​-ងតាំង​ពី​យូរ​មក​ហើយ​។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​វត្ត​បាន​បោះ​ទូក​ថ្មី​ ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​ចូល​រួម​ហាត់​សម​។ ក្នុង​អំ​ឡុង​ពេល​ហាត់​សម​ក៏​ដូច​ជា​ពេល​ប្រ​កួត​ បង​ប្អូន​តែង​តែ​រក្សា​វិន័យ​ សាមគ្គី​ភាព​ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក​ ព្រម​ទាំង​បទ​បញ្ជា​នៃ​ការ​ប្រ​កួត​; នៅ​ពេល​ចូល​ប្រ​កួត​ យើង​ប្រ​មូល​កម្លាំង​ទាំង​អស់​ កាន់​ច្រ​វា​យ៉ាង​ជាប់​ អុំ​តាម​ចង្វាក់​សញ្ញា​កញ្ចែ​រហូត​ដល់​ទី​ខ្សែ​ព្រ័ត្រ​។ ជ័យ​ជម្នះ​ថ្ងៃ​នេះ​ គឺ​ជា​មោទ​នភាព​ និង​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​ ដើម្បី​ឱ្យ​ក្រុម​កី​ឡា​ទូក​-ងយើង​ខ្ញុំ​បន្ត​រក្សា​ភាព​រឹង​មាំ​ក្នុង​ការ​ប្រ​កួត​នា​រដូវ​កាល​ខាង​មុខ​ទៀត​”។

មិន​ខុស​ប្លែក​ពី​គ្នា​នោះ​ទេ​ ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ (ឃុំ​អាង​និញ) ក៏​មាន​ក្តី​សោមនស្ស​រីក​រាយ​យ៉ាង​ខ្លាំង​ផង​ដែរ​ បន្ទាប់​ពី​ការ​ពារ​តំ​ណែង​ជើង​ឯក​បាន​ជោគ​ជ័យ​ និង​បន្ត​បង្កើត​កំ​ណត់​ត្រា​គ្រប់​គ្រង​ជើង​ឯក​ផ្នែក​នា​រី​បន្ត​បន្ទាប់​រយៈ​ពេល​ ៤ឆ្នាំ​។ បង​ស្រី​ ត្រឹង​ធី​មី​ហៀង​ កី​ឡា​ការិនី​នៃ​ក្រុម​ទូក​-ងនា​រី​វត្ត​ទំ​នប់​ បាន​និយាយ​ទាំង​ក្ដី​រំភើប​៖ “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ បង​ប្អូន​នា​រី​ក្នុង​ក្រុម​តែង​តែ​រក្សា​ស្មារតី​សាមគ្គី​ភាព​ និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ ដើម្បី​ការ​ពារ​តំ​ណែង​ជើង​ឯក​ឱ្យ​បាន​ជោគ​ជ័យ​។ នៅ​លើ​ខ្សែ​ទឹក​ប្រ​ណាំង​ យើង​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ឱ្យ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​នាំ​ទូក​ឱ្យ​បោះ​ពួយ​ទៅ​ដល់​ទី​ខ្សែ​ព្រ័ត្រ​យ៉ាង​លឿន​។ ព្រោះ​រាល់​ពេល​ដែល​បាន​ដង្ហែ​ពាន​ជើង​ឯក​ត្រ​ឡប់​មក​វត្ត​វិញ​ ហើយ​ឃើញ​បង​ប្អូន​ភូមិ​ស្រុក​នាំ​គ្នា​មក​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីក​រាយ​ ច្រៀង​រាំ​អប​អរ​សា​ទរ​យ៉ាង​អធិក​អធម​ពេញ​បរិវេណ​វត្ត​ នោះ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ពិសិដ្ឋ​ ដែល​ជំ​រុញ​ឱ្យ​យើង​ខ្ញុំ​បន្ត​ថែ​រក្សា​ និង​លើក​តម្កើង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​”។

ពិ​ធី​ប្រ​ណាំង​ទូក​-ងបាន​បញ្ចប់​ទៅ​ហើយ​ ប៉ុន្តែ​បន្សល់​នូវ​សូរ​សំឡេង​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិតស្វាញ​ និង​ក្តី​សប្បាយ​រីក​រាយ​ចំ​ពោះ​ជ័យ​ជម្នះ​ នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​។ ជ័យ​ជម្នះ​លើ​ដង​ព្រែក​ Maspéro មិន​ត្រឹម​តែ​នាំ​មក​នូវ​កិត្តិ​យស​ និង​មោទ​នភាព​ដល់​វត្ត​នីមួយៗ​ និង​មា​មីង​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​បំ​ភ្លឺ​ស្មារតី​សាមគ្គី​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ និង​បញ្ជាក់​ពី​ភាព​រស់​រវើក​ជា​និរន្តរ៍នៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​-កី​ឡា​ប្រ​ពៃ​ណី​របស់​មា​មីង​ខ្មែរ​នៅ​លើ​ស្រុក​កំ​ណើត​តី​ដូផង​ដែរ​៕

ហុង​ទើ - លី​ធាន​ - ថា​ច់ធី​

ចែករំលែកអត្ថបទ