26/11/2026 - 05:50

សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​៩ ចាត់​តាំង​ពិ​និត្យ​ជំងឺ ប្រ​គល់​ផ្ទះ​ជូន​ប្រ​ជា​ជន​មាន​ស្ថាន​ភា​ពលំ​បាក​ 

ក្នុង​រយៈ​ពេល​កន្លង សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​៩ សហ​ការ​ជា​មួយ​អង្គ​ភាព ភូមិ​ភាគ​នា​នា​ចាត់​តាំង​សកម្ម​ភាព​ប្រ​ជា​ចលនា​ជាក់​ស្តែង​ជា​ច្រើន។

សា​លា​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​យោ​ធា​១២១ (នា​យក​ដ្ឋាន​ភស្តុ​ភារ​-បច្ចេក​ទេស) មន្ទីរ​ពេទ្យ​កង​ទ័ព​-ប្រ​ជា​ជន​សុក​ត្រាំង និង​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ឃោស​នា​ដល់​ប្រ​ជា​ជន​អំ​ពី​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ; មាគ៌ា​យោ​ធា​ការ​ពារ​ជាតិ និង​ប្រវេ​ណី​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​និង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩។

សកម្ម​ភាព​សួរ​សុខ​ទុក្ខ​ ពិ​និត្យ​ជំងឺ​ ចែក​ជូន​ថ្នាំ​ពេទ្យ​នៅ​ឃុំ​ហ្វា​ទូ​។​

ក្នុង​ចំ​ណោម​សកម្ម​ភាព​ទាំង​នោះ អង្គ​ភាព​នា​នា​បាន​ចាត់​តាំង​ពិ​និត្យ​ជំងឺ ពិ​គ្រោះ​សុខ​ភាព​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ជាង​៣០០​លើក​នាក់​នៅ​ឃុំ​ហ្វា​ទូ​និង​សង្កាត់​វិញ​ភឿក; ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​២​ខ្នង​ជូន​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​អំ​ពី​លំ​នៅ​ឋាន នៅ​ឃុំ​ង៉ុក​តូ​និង​សង្កាត់​វិញ​ភឿក ផ្ទះ​មួយ​ខ្នងៗ មាន​តម្លៃ​៦០​លាន​ដុង។ ព្រម​ទាំង​ជូន​អំ​ណោយ​ចំ​នួន​៤០​ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក; ជូន​កង់​១០​គ្រឿង​និង​អំ​ណោយ​១០​ចំ​ណែក​ដល់​សិស្សា​នុ​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​នៅ​សា​លា​បឋម​សិក្សា​វិញ​ភឿក។

សកម្ម​ភាព​ទាំង​នេះ​ឆ្ពោះ​ដល់​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រីយ៍​៨០ ឆ្នាំ​ទិវា​ទូ​ទាំង​ប្រ​ទេស​ក្រោក​ឡើង​តស៊ូ (១៩​/១២/​១៩៤៦​-១៩/​១២/​២០២៦) ៨២​ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម (២២​/១២​/១៩៤៤​-២២/​១២/​២០២៦) និង​៣៧​ឆ្នាំ​ទិវា​ការ​ពារ​ជាតិ​ទូ​ទាំង​ប្រ​ជា​ជន (២២​/១២​/១៩៨៩​-២២/​១២/​២០២៦)៕

ថាញ​តឹម​-សុផន

ចែករំលែកអត្ថបទ