26/11/2026 - 05:50

កេសាត់​អនុ​វត្ត​ល្អ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ការ​ធា​នា​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ រួម​ចំ​ណែក​រក្សា​លំ​នឹង​នយោ​បាយ​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេ​ដ្ដ​កិច្ច​-សង្គម និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។ យល់​ច្បាស់​ពី​អត្ថ​ន័យ​ទាំង​នោះ នគរ​បាល​ឃុំ​កេ​សាត់ ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ដំ​ណោះ​ស្រាយ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ពង្រីក​តួ​នា​ទី​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​នៅ​ភូមិ​ភាគ។

 ​ នគរ​បាល​ឃុំ​កេ​សាត់ ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​ទម្រង់​ដង​ផ្លូវ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​ឋាន​ឃុំ។

នគរ​បាល​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ដល់​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ផ្តោត​សំ​ខាន់​លើ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ​បង្ក្រាប​បទ​ល្មើស បង្ការ​ទប់​ស្កាត់​អបាយ​មុខ​សង្គម សុ​វត្ថិ​ភាព​ចរា​ចរណ៍ បង្ការ​ពន្លត់​អគ្គិ​ភ័យ ការ​ពារ​ទ្រព្យ​សម្បត្តិ និង​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​បោក​ប្រាស់​លើ​បណ្ដាញ​សង្គម។ តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ការ​យល់​ដឹង​ស្មារតី គោរព​ច្បាប់​ម្ចាស់​ការ​ចូល​រួម​បង្ការ ទប់​ស្កាត់​និង​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ល្មើស​ច្បាប់។ ព្រម​ទាំង​ពង្រីក​ប្រ​សិទ្ធ​ភាព​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ចល​នា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​បរិ​ហារ​បទ​ល្មើស ផ្តល់​ព័ត៌​មាន​ដ៏​មាន​តម្លៃ​ដល់​កង​កម្លាំង​សមត្ថ​កិច្ច​និង​បង្កើត​ទម្រង់​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ សណ្តាប់​ធ្នាប់ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ។

វរ​សេនីយ៍​ទោ ង្វៀង​ហ្វាង​ទ្រុង អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​កេ​សាត់ ឱ្យ​ដឹង៖ “នគរ​បាល​ឃុំ​យក​ចិត្ត​ទុក​ដាក់​ពង្រីក​តួ​នា​ទី​របស់​អ្នក​មុខ​អ្នក​ការ​សាស​នា អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​និង​កង​ជួរ​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ថែ​រក្សា​អត្ត​សញ្ញាណ វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃ កសាង​ស្មារតី​សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គមន៍​ប្រ​ជា​ជន។ ហេតុ​នេះ ករ​ណី​ទាស់​ទែង ប្តឹង​តវ៉ា​ក្នុង​ប្រ​ជា​ជន​តែង​បាន​សម្រប​សម្រួល​ទាន់​ពេល មិន​ទុក​ឱ្យ​អូស​បន្លាយ កើត​មាន​ករណី​ស្មុគ​ស្មាញ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ សណ្តាប់​ធ្នាប់។ រយៈ​កាល​ជាង ៥ ឆ្នាំ​កន្លង នគរ​បាល​ឃុំ​បាន​ផ្សព្វ​ផ្សាយ​និង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បាន ២២៥ លើក ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម ៨.០០០ លើក​នាក់ តាម​រយៈ​រូប​ភាព​ជា​ច្រើន​ដូច​ជា៖ ផ្សព្វ​ផ្សាយ​ផ្ទាល់ ចែក​ខិត្ត​ប័ណ្ណ ផ្សាយ​តាម​វិទ្យុ​និង​ផ្គួប​បញ្ចូល​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ”។

មិន​ត្រឹម​តែ​ផ្សព្វ​ផ្សាយ​ច្បាប់​ប៉ុណ្ណោះ​ទេ កង​កម្លាំង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​និង​កង​ជួរ​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន ក៏​បាន​ចូល​រួម​ដើរ​ល្បាត ជួយ​រក្សា​សន្តិ​សុខ​នៅ​ពិ​ធី​បុណ្យ​ក្នុង​សាស​នា ក៏​ដូច​ជា​ថ្ងៃ​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពូ​ឡឹម​សា​វ៉ែត នៅ​ភូមិ​បា​ឡាំង ឃុំ​កេ​សាត់ ជា​អ្នក​មាន​ប្រិយ​ភាព ឱ្យ​ដឹង៖ “យើង​ខ្ញុំ​រួម​ជា​មួយ​នគរ​បាល​មូល​ដ្ឋាន តែង​ចូល​រួម​ដើរ​ល្បាត រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ពិ​ធី​បុណ្យ​សំ​ខាន់ៗ​ក្នុង​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ឱ្យ​មា​មីង​ប្រ​ជុំ​ជីវ​កិច្ច​សាស​នា​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន”។

ដោយ​ការ​ចូល​រួម​ព្រមៗ​គ្នា​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ មួយ​អន្លើ​ដោយ​ការ​ឯក​ភាព​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន ការ​ងារ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច តែង​បាន​នគរ​បាល​ឃុំ​កេ​សាត់​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត រួម​ចំ​ណែក​កសាង​ភូមិ​ឋាន​សុវត្ថិ​ភាព​ ស្ថិរ​ភាព សាមគ្គី​ភាព​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស រដ្ឋ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​និង​ស៊ី​វិល័យ​៕

ដា​លីន-មុនី​

ចែករំលែកអត្ថបទ