(អ.ឡ) - កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម ពិធីបើកឆាកពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុងកឹងធើ នឹងប្រព្រឹត្តទៅនៅម៉ោង២០ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារ៣០ មេសា សង្កាត់ភូឡើយ។
ព្រឹកថ្ងៃទី២៥ ខែកញ្ញា លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ ផ្នែក អង្គភាពពាក់ព័ន្ធនានាអំពីកិច្ចការចាត់តាំងសកម្មភាពទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុងកឹងធើឆ្នាំ២០២៦។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
តាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ចំពោះចង្កោមសកម្មភាពអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) ទីក្រុងកឹងធើចាត់តាំងពិធីអុជធូបគោរពនៅបូជនីយដ្ឋានស្តេចហ៊ុងនិងស្តូបរំលឹកគុណអ៊ំហូនៅកំពង់ផែនិញកេវ; អញ្ជើញទៅសួរសុខទុក្ខ ថ្លែងអំណរគុណដល់សមូហភាព បុគ្គលមានការរួមចំណែកឆ្នើមចំពោះផ្នែកវប្បធម៌គ្រប់សម័យកាល; ចាត់តាំងពិធីជួបជុំខួបអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី២៣ ខែវិច្ឆិកា); ដាក់តាំងក្រោមប្រធានបទ "ការនឹករលឹកពីអតីតកាល"; តាំងពិព័រណ៍សៀវភៅ "វប្បធម៌បំភ្លឺផ្លូវឱ្យប្រជាជាតិដើរ"; សម្តែងល្ខោនកៃលឿង "សំនៀងច្រៀងទន្លេហូវ"...
ការប្រណាំងទូក ងទីក្រុងកឹងធើបើកទូលាយ គ្រោងនឹងមានទូក ងបុរស - នារីជាង៦០ទូកនៅក្នុងនិងក្រៅទីក្រុងចូលរួម ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែវិច្ឆិកា នៅវេទិកាប្រណាំងទូក ង សង្កាត់សុកត្រាំង។ ក្រៅពីនេះ ពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុងកឹងធើឆ្នាំនេះថែមទាំងមានសកម្មភាពដូចជា ពិធីសែនព្រះខែ; ពិធីបណ្តែតលយប្រទីបនិងទូកគែហ៊ៅ; កម្មវិធីសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីនៃបណ្តាជនជាតិ...

តំណាងក្រុមអនុវត្តកម្មវិធីសិល្បៈបានលើកឡើងពីគោលគំនិតរៀបចំសេណារីយូ។
ក្នុងកិច្ចប្រជុំ តំណាងអង្គភាពអនុវត្តកម្មវិធីបានរបាយការណ៍អំពីខ្លឹមសារគ្រោងទុក រចនាឆាក ឈុតសម្តែងនានា...
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកស្រី ង្វៀងធីង៉ុកឌេប បានសំណូមពរអ្នកដឹកនាំការសម្តែងនិងក្រុមអនុវត្តកម្មវិធីទទួលយកមតិយោបល់ចូលរួមរបស់អ្នកតំណាងចូលរួមកិច្ចប្រជុំ ធានាភាពត្រឹមត្រូវអំពីខ្លឹមសារ មានភាពទាក់ទាញអំពីការសម្តែងក្នុងកម្មវិធី។ ដំណើរការអនុវត្តត្រូវអញ្ជើញទីប្រឹក្សាអំពីសម្លៀកបំពាក់ ភាសា។ អង្គភាព ផ្នែកពាក់ព័ន្ធនានាប្រញាប់ត្រៀមកិច្ចការពាក់ព័ន្ធនឹងការចាត់តាំងចង្កោមសកម្មភាពនេះ ជៀសវាងភាពអសកម្ម៕
ដាំងហ្វិញ - សុផន