ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនជាច្រើននៅឃុំមីហឿង ទីក្រុងកឹងធើ មានក្តីរីករាយយ៉ាងខ្លាំងដោយបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ពិនិត្យសុខភាពទូទៅ និងពិនិត្យសម្រាំងរកជំងឺដោយឥតគិតថ្លៃ។ កម្មវិធីនេះ មិនត្រឹមតែជួយឱ្យប្រជាជនប្រទះឃើញបានទាន់ពេលនូវហានិភ័យនៃជំងឺប៉ុណ្ណោះទេ ថែមទាំងនាំយកសេវាកម្មសុខាភិបាលដែលមានគុណភាពមកបង្ខិតជិតប្រជាជននៅតំបន់ជនបទ។

វេជ្ជបណ្ឌិតកំពុងពិនិត្យជំងឺជូនប្រជាជន។
ក្នុងលើកពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យសម្រាំងរកជំងឺដោយឥតគិតថ្លៃមួយក្នុងឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនឃុំមីហឿង បានសហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ ចាត់តាំងការពិនិត្យជូនប្រជាជន ជាង ៨.២៥០ នាក់ ដែលជាមនុស្សចាស់ អ្នកមានសគុណចំពោះបដិវត្តន៍ អ្នកពិការ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជា៖ លើសឈាម ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ឆ្លងតាមរយៈនោះ ប្រជាជនទទួលបានការពិនិត្យឯកទេសជាច្រើន ដូចជា៖ ភ្នែក ច្រមុះ បំពង់ក មាត់ធ្មេញនិងសម្ភព ព្រមទាំងធ្វើតេស្តឈាម ពិនិត្យមុខងារថ្លើម តម្រងនោម ខ្លាញ់ក្នុងឈាម និងទឹកនោមជាដើម។ ពិសេស លទ្ធផលនៃការពិនិត្យត្រូវបានធ្វើបច្ចុប្បន្នភាពទៅក្នុងសៀវភៅសុខភាពអេឡិចត្រូនិក ដើម្បីបង្កមូលដ្ឋានគ្រឹះសម្រាប់ការតាមដាន គ្រប់គ្រង និងថែទាំសុខភាពរយៈពេលយូរអង្វែង។
មានមុខតាំងពីព្រលឹមដើម្បីរង់ចាំពិនិត្យ លោកឡាលៀងមិញ អាយុ ៦៨ ឆ្នាំ នៅភូមិបឹងកក់ បានចែករំលែក៖ “តាំងពីដើមឆ្នាំមក ខ្ញុំមិនដែលបានពិនិត្យសុខភាពទេ ដោយសារចំណាយថវិកាច្រើន ហើយត្រូវឡើងទៅពិនិត្យនៅមន្ទីរពេទ្យថ្នាក់លើ។ ឥឡូវនេះមានអាយុច្រើន បានគ្រូពេទ្យចុះមកពិនិត្យ ដោយឥតគិតថ្លៃដល់ឃុំ ខ្ញុំសប្បាយចិត្តណាស់។ តាមរយៈការពិនិត្យ ខ្ញុំបានដឹងពីស្ថានភាព សុខភាពរបស់ខ្ញុំ ដូចជា៖ ភ្នែកខ្សោយ លើសឈាម បានវេជ្ជបណ្ឌិតផ្តល់ថ្នាំលេប យើងម្ចាស់ការថែទាំខ្លួនឱ្យបានល្អ”។
ចំណែកលោកលីហឿន នៅភូមិបឹងកក់ បានឱ្យដឹង នេះជាសកម្មភាពជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់ក្នុងការងារថែទាំសុខភាពប្រជាជន ជាពិសេស ជនរួមជាតិខ្មែរនិងអ្នកដែលមានស្ថានភាពលំបាក។ លោកហឿន រ៉ាយរ៉ាប់៖ “បានពិនិត្យសុខភាពដោយឥតគិតថ្លៃបែបនេះ យើងខ្ញុំសប្បាយចិត្តណាស់ ព្រោះមិនត្រឹមតែជួយកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ថែមទាំងបានវេជ្ជបណ្ឌិត ពិគ្រោះសុខភាពយ៉ាងយកចិត្តទុកដាក់ទៀតផង។ សង្ឃឹមថានៅមូលដ្ឋាននឹងមានកម្មវិធីបែបនេះជាច្រើនទៀត ដើម្បីជួយឱ្យប្រជាជនក្រីក្រមានឱកាសថែទាំសុខភាពបានល្អជាង”។
តាមប្រសាសន៍អ្នកស្រី ត្រឹងលីង៉ុក នាយករងដំណាក់សុខាភិបាលមីហឿងឱ្យដឹង ការសហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យណាមកឹងធើ ចាត់តាំងការពិនិត្យសុខភាពដោយឥតគិតថ្លៃ គឺជាសកម្មភាពជាក់ស្តែង សំដៅថែទាំសុខភាពដល់ក្រុមមុខ សញ្ញាដែលមានស្ថានភាពលំបាក ព្រមទាំងលើកកម្ពស់ស្មារតីម្ចាស់ការក្នុងការបង្ការជំងឺក្នុងសហគមន៍។ តាមរយៈកម្មវិធីនេះ ប្រជាជន សំខាន់គឺមាមីងខ្មែរនិងក្រុមមុខសញ្ញាដែលមានស្ថានភាពលំបាក មានឱកាសទទួលបានសេវាកម្មសុខាភិបាលទំនើប ទទួលបានការពិនិត្យសម្រាំងនិងរកឃើញជំងឺបានទាន់ពេល។ នេះក៏ជាមូលដ្ឋានសម្រាប់ភូមិភាគបន្តតាមដាន គ្រប់គ្រង និងថែទាំសុខភាពប្រជាជនកាន់តែល្អប្រសើរ។
កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃនៅមីហឿងបានបញ្ចប់ ប៉ុន្តែស្នាមញញឹមនិងក្តីរីករាយនៅតែមាននៅលើផ្ទៃមុខរបស់ប្រជាជន។ មិនត្រឹមតែជួយសម្រាលបន្ទុកថវិកាប៉ុណ្ណោះទេ ថែមទាំងបានមកពិនិត្យជំងឺដល់កន្លែងបែបនេះ ជួយឱ្យមាមីងម្ចាស់ការជាងក្នុងការបង្ការជំងឺ និងថែទាំសុខភាព។ នោះក៏ជាវិធីគិតគូរយកចិត្តទុកដាក់ ការចែករំលែក និងនាំយកសេវាកម្មសុខាភិបាលជាក់ស្តែងជិតដិតនឹងប្រជាជន រួមចំណែកក្នុងការថែទាំសុខភាពសុវត្ថិភាពនិងសុភមង្គល៕
យ្វីអាញ-ត្រឹងរ៉ូន