គម្រោងប្លង់ប្រព័ន្ធទេសចរណ៍ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ត្រូវបានកែសម្រួលនិងធ្វើបច្ចុប្បន្នភាពតាមសេចក្តីសម្រេចចិត្តលេខ ៣៧៤/QĐ-BVHTTDL ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដើម្បីសមស្របទៅនឹងតម្រូវការរៀបចំអង្គភាពរដ្ឋបាល និងការផ្លាស់ប្តូរគោលនយោបាយថ្មីៗបំផុត។
យោងតាមរយៈនោះ នៅខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានដាក់ចេញកម្មវិធីសកម្មភាពអនុវត្តគម្រោងប្លង់ប្រព័ន្ធទេសចរណ៍ ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ទិសដៅដល់ឆ្នាំ ២០៣០ ជំរុញផ្នែកទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ រក្សារឹងមាំតួនាទីឈានមុខ តំបន់អាស៊ីអាគ្នេយ៍អំពីទ្រង់ទ្រាយនិងល្បឿនកំណើនអភិវឌ្ឍន៍តាមទិសដៅកំណើនបៃតង ចរាចរណ៍វិលជុំ។ ជាក់ស្តែងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណពី៤៥ - ៥០ លានលើកនាក់ ល្បឿនកំណើនពី ១៦ - ១៩% ក្នុងមួយឆ្នាំ ទទួលភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១៦០ លានលើកនាក់ ល្បឿនកំណើនពី ៣% ក្នុងមួយឆ្នាំ។ សរុបចំណូលលើវិស័យទេសចរណ៍សម្រេច ៨០ - ៩០ ពាន់លានដុល្លារអាមេរិក រួមចំណែកពី ១០ - ១២% នៃផលិតផលក្នុងស្រុកសរុប (GDP)។
កម្មវធីសកម្មភាពច្បាមគោលដៅ កំណត់ទិសដៅនិងដំណោះស្រាយ ត្រូវបានផ្តល់សច្ចានុមតិក្នុងគម្រោងប្លង់និងឯកសារកែសម្រួល។ ទន្ទឹមនឹងនោះ ក៏បានលើកឡើងក្រុមភារកិច្ចនិងដំណោះស្រាយសំខាន់ៗចំនួន ៧ ដែលត្រូវអនុវត្ត៖ ធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយនិងច្បាប់អំពីទេសចរណ៍ ចាត់តាំងលំហទេសចរណ៍និងអភិវឌ្ឍន៍ការវិនិយោគអភិវឌ្ឍន៍និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ពង្រីកទីផ្សារ និងស្តារឡើងវិញនូវទីផ្សារបែបប្រពៃណី អភិវឌ្ឍន៍ទីផ្សារថ្មី កសាងយុទ្ធនាការ “វៀតណាម-គោលដៅសុវត្ថិភាព ស្និទ្ធស្នាលនិងទាក់ទាញ” ជំរុញការផ្លាស់ប្តូរឌីជីថល ធ្វើឱ្យសុក្រឹតធនធានមនុស្សផ្នែកទេសចរណ៍តាមបទដ្ឋានវិជ្ជាជីវៈតំបន់អាស៊ាន ភ្ជាប់នឹងក្របខ័ណ្ឌកម្រិតវិជ្ជាប្រទេសវៀតណាម ការពារធនធាន បរិស្ថាននិងអភវឌ្ឍន៍ប្រកបដោយចីរភាព កសាងក្រមលក្ខឋានទេសចរណ៍បៃតង...។
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ប្រគល់នាយកដ្ឋានទេសចរណ៍ប្រទេសវៀតណាមជាស្ថាប័នដឹកនាំ គណៈកម្មាធិការប្រជាជន ខេត្ត ក្រុងនានា ត្រូវចាត់តាំងអនុវត្តគម្រោងប្លង់នៅភូមិភាគ ពិនិត្យឡើងវិញនិងកែសម្រួលគម្រោងប្លង់ ផែនការ គម្រោងទេសចរណ៍នៅភូមិភាគ ដើម្បីធានាការឯកភាពនឹងគម្រោងប្លង់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ត្រូវមានផែនការអាទិភាពលើការវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ព្រមៗគ្នា នៅតាមប៉ូលកំណើនទេសចរណ៍ មជ្ឈមណ្ឌលទេសចរណ៍ មណ្ឌលទេសចរណ៍ជាតិនិងទីតាំងទេសចរណ៍ មានសក្តានុភាព អភិវឌ្ឍក្លាយជាមណ្ឌលទេសចរណ៍ជាតិតាមគម្រោងប្លង់ដែលបានអនុមតិ៕
អាយឡាយ - មុនី